KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

លីន្ ណាបី៑ង្ (Lin Na Bing) តារាម៉ូដែល ដ៏សិចស៊ី និងជាទីប្រាថ្នា របស់បុរសៗ

កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ទីផ្សារនៃការបង្ហាញម៉ូដឈុត ប៊ីគីនីនៅក្នុងប្រទេសចិន បាននឹងកំពុងមាន សក្តានុពលបំផុត ដែលជាឱកាស អំណោយផលដូចកាំជណ្តើរ សម្រាប់ឱ្យតារាថ្មោងថ្មីជាច្រើន បានបង្ហាញនូវទេពកោសល្យ នៃភាពសិចស៊ីរបស់ខ្លួន ជាគំរូដូចនាង Lin Na Bing ជាដើម។

នាង Lin Na Bing ត្រូវបានគេស្គាល់ថា ជាតារាបង្ហាញម៉ូដថ្មី ក្នុងវិស័យបង្ហាញម៉ូដ ក្តៅសាច់នៅចិន ដែលទើបតែត្រូវបាន ក្រុមហ៊ុនសម្លៀកបំពាក់ ឈុតប៊ីគីនីមួយចំនួន ចែចូវឱ្យនាងថត ផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងក្នុងស្ត្រី និងស្លាកយីហោម៉ាកល្បីៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Picasian ដើម្បីអូសទាញកំណើន នៃការលក់ចេញទៅលើ ទីផ្សារគោលដៅ ឱ្យកាន់តែមានអត្រា កំណើនកើនឡើង ស្របតាមយុទ្ធសាស្ត្រ ទីផ្សារប្រកួតប្រជែង ទាំងគុណភាព និងតម្លៃ។

អាចនិយាយបានថា នាង Lin Na Bing គឺជាតារាថ្មី ក្មេងវ័យសាច់សខ្ចី មានទេពកោសល្យខ្ពស់ ក្នុងការបង្ហាញម៉ូដស្តែង ចេញនូវភាពទាក់ទាញ កាមារម្មណ៍ ស័ក្តិសមទៅនឹងភាពអំណោយទាន ពីធម្មជាតិរបស់នាង កាន់តែញ៉ាំងឱ្យមានការគាំទ្រយ៉ាងគំហុក។

គួរបញ្ជាក់ថា នាង Lin Na Bing មានឈ្មោះជាភាសាចិន កើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩០ ជាជនជាតិ Han ទីកន្លែងកំណើតក្រុង Beijing ប្រទេសចិន នាងមានកម្ពស់ ១,៦៣ ម៉ែត្រ និងព្រមទាំងមានទំហំទាំងបី ៣៤-២៦-៣៦ មើលទៅឃើញថា ដើមទ្រូងរបស់នាងមូលក្បំ គួរជាទីប្រាថ្នារបស់បុរសនារី ទាំងពួងផងដែរ៕

Photo by Looking Today

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ