KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

អាហារដែលស័ក្កិសម សម្រាប់អ្នកក្នុងការ ទទួលទាននៅពេលមាន ជំងឺរាគ

ស្ថានភាពនៃជំងឺរាគក្នុងរយៈពេលខ្លី គឺអាចនឹងមានសភាព មិនល្អចំពោះអ្នក ប៉ុន្តែរយៈពេលពីរបីថ្ងៃនេះគឺអាច នឹងមានសភាព កាន់តែអាក្រក់។ ទោះបីជាអ្នកប្រហែលជា មិនអាចទទួលទាន បានច្រើន ក្នុងអំឡុងពេលដែល អ្នកមានជំងឺរាគនេះ អ្នកក៏អាចនៅតែមាន ភាពស្រេកឃ្លាន និងទទួលទាននូវអាហារខុស ដែលអាចធ្វើអោយស្ថានភាព ជំងឺរាគនេះនឹងកាន់តែ មានសភាពអាក្រក់ឡើង ។

ទាំងនេះគឺជាបញ្ជីនៃ អាហារមួយចំនួន ដែលអាចទ្រាំទ្រ និងថែមទាំងមានអត្ថប្រយោជន៍ នៅក្នុងការបន្ថយនូវ រោគសញ្ញានៃជំងឺរាគ។ តែទោះជាយ៉ាងណាក៏ដោយ បញ្ជីឈ្មោះអាហារទាំងនេះ នឹងមិនអាចជំនួសនូវការព្យាបាល តាមផ្នែកវេជ្ជសាស្ត្រនោះទេ ហើយប្រសិន បើនរណាម្នាក់មានជំងឺនេះ លើសពីរយៈពេល ពីរ ឬ បីថ្ងៃនោះអ្នកគួរតែទៅអោយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យតាមដាន។

ដំបូង អ្នកត្រូវចាំថា រឿងដែលគួរអោយសំខាន់ជាងគេ ដែលអ្នកអាចធ្វើបាន ដើម្បីជួយខ្លួនប្រាណរបស់ អ្នកនៅពេលដែលអ្នកមាន ជំងឺរាគនេះគឺអ្នកត្រូវរក្សាខ្លួន អ្នកអោយមានជាតិទឹក គ្រប់គ្រាន់។ ខ្លួនប្រាណរបស់អ្នក នឹងមាន ការបាត់បង់សារធាតុជាច្រើន ហេតុដូចនេះហើយអ្នកត្រូវតែ រក្សាការបញ្ចូលសារធាតុរាវ ចូលទៅក្នុងខ្លួន។ ទឹកសាបគឺពិតជាប្រសើរបំផុត ភេសជ្ជៈដែលមានជាតិស្ករច្រើន, ជាតិកាហ្វេអ៊ីន និង ទឹកទឹកដោះគោ គឺ អាចនឹងផ្តល់ផលរំខាន ដល់ក្រពះរបស់អ្នកបន្ថែមទៀត ។

អាហារដែលអ្នកគួរទទួលទាន

ប្រភេទអាហារដែលភាគច្រើន ត្រូវបានគេណែនាំចំពោះអ្នក ដែលកំពុងរងគ្រោះពីស្ថានភាព នៃជំងឺរាគនេះគឺ មានដូចជា៖ផ្លែចេក, បាយ បបរ, ទឹកប៉ម, នំបុ័ងដុត,តែ និងទឹកយ៉ាអួ។ អាហារទាំងអស់នេះគឺអាចជួយអោយចលនា របស់ពោះវៀនអ្នក មានសភាពរឹងមាំឡើងវិញ ខណៈពេលដែលពួកវាបានផ្តល់ អោយអ្នកនូវ សារជាតិសំខាន់ៗ មួយចំនួនដូចជា៖វីតាមីន, ជាតិរ៉ែ និង ជួយអោយពោះវៀនអ្នក ធ្វើការបឺតស្រូបជាតិកាបូអ៊ីដ្រាត បានងាយស្រួលដែលវា អាចនឹងផ្តល់ថាមពល ដល់រាងកាយអ្នក។

អាហារដែលអ្នកទទួលទាន គួរដាក់គ្រឿងផ្សំ និង ស្ករក្នុងកម្រិតតិចតួចបានហើយ តាមដែលពួកវាអាច នឹងធ្វើ អោយជំងឺរាគអ្នកមាន រយៈពេលវែង។ អ្នកមិនគួរចាប់ផ្តើមញុំាយ៉ាអួ មុនពេលដែលក្រពះ របស់អ្នកមានភាពធូរ ស្រាលនោះទេតាមដែលការទទួលយកជាតិទឹកដោះគោ ក្នុងរយៈពេលឆាប់រហ័សនេះ អាចនឹងធ្វើអោយស្ថានភាព ជំងឺរាគនេះ កាន់តែអាក្រក់ឡើង។ តែទោះជាយ៉ាងណាក៏ដោយ ទឹកយ៉ាអួ គឺពិតជាមានសារៈសំខាន់ តាមដែលវាមានផ្ទុកបាក់តេរីមានជីវិត ដែលអាចជួយដល់ក្រពះ ដោយការដាក់ជំនួសវិញនូវ ពពួកបាក់តេរីល្អ ដែលបានបាត់បង់ក្នុងអំឡុងពេល អ្នកមានជំងឺនេះ ។

អាហារដែលល្អ សម្រាប់អ្នកទទួលទាន នៅពេលដែលអ្នកមានជំងឺរាគ

- ផ្លែចេក
- បាយ បបរ
- ស្រូវសាឡី
- ទឹកប៉ម
- ផ្លែប៉ម
- តែ
- នុំបុ័ងដុត និង ចាហួយ
- ទឹកយ៉ាអួ។
- ដំឡូងបារាំងស្ងោរ

អាហារដែលអ្នកគួរជៀសវាង ពេលអ្នកមានជំងឺរាគ

- អាហារដែលមានជាតិទឹកដោះគោ
- អាហារដែលចៀន ឬ បំពង
- ភេសជ្ជះដែលមានជាតិស្ករ ដូចជាទឹកក្រូច ឬ ទឹកសូដា
- អាហារដែលមានរសជាតិហិល
- ស៊ុបដែលមានដាក់ជាតិក្រែម
- បន្លែ ឆៅ និង ផ្លែឈើមិនស្អាត
- ជាតិកាហ្វេអ៊ីន
- ស្រា

ហើយអ្នក ក៏គួរជៀសវាងផងដែរ នូវឱសថប្រឆាំងនឹង ការរាគដែលមាន ដាក់លក់នៅតាមទីផ្សារ ក្នុងរយៈពេល ២៤ម៉ោងដំបូង តាមដែលការរាគ នេះជាធម្មតា គឺជាវិធីមួយដែលរាងកាយ អ្នកធ្វើការបញ្ចេញចោល នូវការចំលងរោគ និង សារជាតិអាក្រក់ចេញពីខាងក្នុងខ្លួន។ អ្នកអាចធ្វើតាម នូវការ ណែនាំខាងលើនេះ និង ធ្វើការសម្រាកអោយបានច្រើន និង ទៀងទាត់នៅក្នុង រយៈពេលពីរបីថ្ងៃនេះ ។ ជៀសវាងនូវចំណង់នៃការចង់ ទទួលទានអាហារដូចជា ទំលាប់ធម្មតារបស់អ្នក ក្នុងពេល ឆាប់រហ័សវិញ បើមិនដូចនោះទេអ្នក នឹងអាចលាប់វាឡើងវិញ។

ជាថ្មីម្តងទៀត ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ច្រើនជាង រយៈពេលពីរឬ បីថ្ងៃ នោះអ្នកត្រូវតែទៅជួប នឹងគ្រូពេទ្យអោយបានឆាប់រហ័ស៕


www.lookingtoday.com


ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ