KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

បញ្ហាសុខភាព និងការប្រើប្រាស់ថ្នាំ ដែលប៉ះពាល់ ដល់ជីវិតផ្លូវភេទ របស់ស្ត្រី

បញ្ហាសុខភាពជាច្រើនអាចធ្វើ អោយមាន ការប្រែប្រួលទៅលើ បទពិសោធន៍នៃការឈាន ទៅដល់ចំណុចកំពូល របស់មនុស្ស ស្រីដូចជា កាត់បន្ថយចំនួនដង នៃការដល់ចំណុចកំពូល ពិបាកកាន់តែខ្លាំង ក្នុងការឈានទៅដល់ ចំណុចកំពូល និងប្រែប្រួលលើរំញោច ក្នុងពេលឈានដល់ ចំណុចកំពូល។ ជំងឺដែលត្រូវបានសម្គាល់ថា ជះឥទ្ធិពលអវិជ្ជមាន ដល់សមត្ថភាពនៃ ការឡើងអោយ ដល់ចំណុចកំពូល របស់ស្ត្រីរួមមាន មានគ្រោះថ្នាក់លើ ខួរឆ្អឹងខ្នង ជំងឺមហារីក ជំងឺក្នុងរន្ធគូថ ថប់អារម្មណ៍ បាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ថា ការរីករាលដាលនៃជំងឺ ឬការប្រើប្រាស់ថ្នាំ មានឥទ្ធិពលទៅលើ មុខងារឈាន ទៅចំណុចកំពូល យ៉ាងដូចម្តេចនៅឡើយទេ។ ការវះកាត់ដែលដោយ ទៅលើប្រព័ន្ធប្រដាប់ភេទ (ការកាត់ ស្បូនចោល) ក៏ប្រហែលជាផ្តល់ ផលអវិជ្ជមានទៅលើសមត្ថភាព ក្នុងការឈានដល់ចំណុច កំពូលនៃការរួមភេទដែរ។

ថ្នាំមួយចំនួនដែលរំខាន ដល់សម្រើបផ្លូវភេទ របស់មនុស្សស្រីដូចជា ថ្នាំរំងាប់អារម្មណ៍ សម្រាប់ប្រើលើអ្នក ជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងៗទៀត។ ស្ត្រីដែលកំពុងប្រើថ្នាំ អស់ទាំងនេះច្រើន ត្អូញត្អែរថា ពួកគេពិបាកក្នុង ការឈានអោយដល់ ចំណុចកំពូលណាស់។ អ្នកវិទ្យាសាស្ត្រមួយចំនួនបាន អោយយោបល់ថា ការប្រើថ្នាំពន្យាកំណើត ប្រហែលជាមានផលរំខាន ដល់មុខងារផ្លូវភេទរបស់ ស្ត្រី (កាត់បន្ថយនូវការពិត ដែលវានឹងកើត ចំពោះការដល់ ចំនុចកំពូលរបស់ ស្ត្រី) តាមរយៈការប៉ះពាល់ទៅ លើអារម្មណរបស់នាង រូបរាង្គរបស់នាង ឬចំណង់ផ្លូវភេទ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របាន ប្រាប់អោយដឹងថា ការប្រើថ្នាំពន្យាកំណើត ប្រហែលជាអាចពង្រឹង ដល់មុខងារផ្លូវភេទរបស់ ស្ត្រីបាន តាមរយៈកាត់បន្ថយ ការថបអារម្មណ៍ចំពោះ ការមានផ្ទៃពោះ និងកាត់បន្ថយការឈឺចាប់ លើបញ្ហារោគស្ត្រីមួយចំនួន (ជំងឺរលាកស្រទាប់ ខាងក្នុងរបស់ស្បូន)។ ថ្មីៗនេះមានអំណះអំណាង មិនសូវគ្រប់គ្រាន់ទេ ដើម្បីកំណត់ថាគំនិតមួយ ណាគឺជាគំនិត ត្រឹមត្រូវនោះ៕

Photo by Looking Today

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ