Saturday, December 24, 2011

ម្ហូបអាហារ​សំខាន់​សំរាប់​សុខភាព​

ម្ហូបអាហារ ​ដែល​ខ្មែរ​យើង​ប្រើ​សំរាប់​ពេល​បរិភោគ​បាយ​ប្រចាំ​ថ្ងៃ​សែន​សំបូរ​​បែប​និង ​​គ្រប់​រូបភាព​។​ ក៏​ប៉ុន្ដែ​មិន​ប្រាកដ​ថា​យើង​សុទ្ធតែ​បាន​យល់​ដឹង​អស់​​ពី​ប្រសិទ្ធភាព​​នៃ ​ប្រភេទ​​ម្ហូប អាហារ​​រូប​ត្ថ​ម្ភ​និ​មួយៗ​ឡើយ​។​ ម្ហូបអាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​ និង​​ប្រសិទ្ធភាព​របស់​វា​មាន​ដូច​ខាងក្រោមៈ​

១-​ផ្កា​ស្ពៃ​បៃតង​

​មាន​ ប្រសិទ្ធភាព​បង្ការ​ជំងឺមហារីក​ដោះ​ និង​មហារីក​​ពោះវៀនធំ​ ជំងឺ​បេះដូង​ រោគ​សញ្ញា​ ឡើង​ឈាម​ និង​កា​រវិ​វត្ដ​នៃ​រាង​កាយ​​ពី​កំណើត​មួយ​ចំនួន​។​ បណ្ដា​ប្រភេទ​បន្លែ​ប្រភេទ​ Brassica​ ដូច​ជា​ ផ្កា​ ស្ពៃ​បៃតង​ ស្ពៃ​ Brussica​ ជួយ​ឱ្យ​រាង​កាយ​​ជម្រះ​ចោល​នូវ​សារធាតុ​​ផ្សំ​ជា​ cinogenic​ (​ជាតិ​បង្ក​មហារីក​) ​។​ បន្ថែម​លើ​នោះ​មួយ​ចំហៀង​ ផ្កា​ស្ពៃ​បៃតង​អាច​ផ្គត់ផ្គង់​៧៥%​​បរិមាណ​វីតាមីន​ស៊ី​ (Vitamin​ C)​ ដែល​យើង​ត្រូវការ​ជា​រៀងរាល់ថ្ងៃ​ រួម​ជាមួយ​ជាតិ​បង្ការ​​មហារីក​ Beta​ Carotene​ ផង​។​ ក្រៅពី​នោះ​ផ្កា​ស្ពៃ​បៃតង​ថែម​ទាំង​ជា​ប្រភព​ផ្គត់​​ផ្គង់​ជាតិ​​សរសៃ​ ជាតិ​រ៉ែ​ Potassiun​ និង​​ជាតិ​ Folato​​ ក៏​បរិបូរណ៍​សម្រាប់​​ផ្គត់​ផ្គង់​​រាង​កាយ​ដែរ​។​ គួរតែ​ហូប​ផ្កា​ស្ពៃ​បៃតង​តិច​បំផុត​បី​ដង​ក្នុង​មួយ​សបា្ដហ៍​ បរិភោគ​ស្ពៃ​បៃតង​៤​ដើម​ក្នុង​​មួយ​សបា្ដហ៍​អាច​បន្ថយ​​គ្រោះថ្នាក់​​មហារីក ​​ពោះវៀនធំ​បាន​៥០%​ ។​

២-​ត្រី​និង​គ្រឿង​សមុទ្រ​

​បង្ការ ​ជំងឺ​បេះដូង​ រលាក​សន្លាក់​ និង​ អាកា​រៈ​ធុញទ្រាន់​ (​ចុះ​ខ្សោយ​) ​។​ អាស៊ីត​រងាន់​(Omega)៣​ មាននៅ​ក្នុង​ត្រី​ និង​​គ្រឿង​សមុទ្រ​រក្សា​សុខភាព​របស់​អ្នក​។​ ជាតិ​២​ក្នុង​ចំណោម​អាស៊ីត​​ខាងលើ​នេះ​គឺ​ docosahexaenoicacid(DHA)​ និង​ Cicosa​ pentaenoic​ acid​ (EPA)​ បង្ការ​អាកា​រៈ​​ខ្សោយបេះដូង​ដោយ​វិធី​ស្ថិរភាព​នូវ​សញ្ញា​អគ្គិសនី​ ជួយ​សម្រួល​សង្វា​ក់​បេះដូង​ និង​បង្ការ​អ​កា​រៈ​កកឈាម​ ឬ​ ឈាម​​មិនធម្មតា​។​ ក្រៅពី​នោះ​ Acid​ Omega​ ៣​ ថែម​ទាំង​មាន​ប្រសិទ្ធភាព​​បង្ការ​ជំងឺ​រលាក​ឆ្អឹង ​(​សន្លាក់ឆ្អឹង​)​។​ ទន្ទឹម​នឹង​នោះ​ហូប​ត្រី​ម​សមុទ្រ​មាន​​ប្រសិទ្ធភាព​​បន្ថយ​ការ​ចុះ​ខ្សោយ​ នៃ​សុខភាព​ខាង​ស្មារតី​ (Depression)​។​ ក្នុង​មួយ​សបា្ដហ៍​​គួរតែ​ហូប​​ត្រី​សមុទ្រ​ប្រហែល ​១២​ ounce​ ព្រោះ​​គ្រឿង​សមុទ្រ​​មាន​ប្រយោជន៍​បំផុត​ដល់​សុខភាព​ ។​

៣-​ប៉េង​បោះ​

មាន​ ប្រសិទ្ធភាព​បង្ការ​ជំងឺមហារីក​ ជំងឺ​បេះដូង​ និង​វិរូប​កម្ម​ពី​កំណើត​ មួយ​ចំនួន​ ។​ អាវុធ​អាថ៌​កំបាំង​របស់​ប៉េង​បោះ​គឺ​ជាតិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ Lycopene​។​ជាតិ ​Lycopene​ រួម​ផ្សំ​នឹង​ជាតិ​​អាហារូបត្ថម្ភ​​រុក្ខជាតិ​មួយ​ចំនួន​​ផ្សេង​ទៀត​ដែល​ មាននៅ​​ក្នុង​ប៉េងប៉ោះ​ (​ជា​ពិសេស​គឺ​ Phytoene​ និង​ betacarotene)​ ការពារ​រាង​កាយ​ ទប់ទល់​នឹង​​បណ្ដា​សមាសភាព​ សារធាតុ​សេរី​ (Free​ radical) ​បង្ក​គ្រោះថ្នាក់់​ដល់​កោសិកា​ទាំងឡាយ​​ដែល​​បង្ក​ឱ្យ​មាន​ជំងឺ​។​ ប៉េងប៉ោះ​ថែម​​ទាំង​មាន​ផ្ទុក​យ៉ាង​សំបូរ​បែប​នូវ​វីតាមីន ​E​ C​ Potassium​ និង​ folate​។​

​បរិភោគ ​ផ្លែ​ប៉េងប៉ោះ​មួយ​ទម្ងន់​ជា​មធ្យម​២០០​ក្រាម​ ទឹក​ប៉េងប៉ោះ​ ​ស៊ុប​ ឬ​ទឹកជ្រលក់​ប៉េងប៉ោះ​ មួយ​ចាន​ក្នុង​មួយ​ថ្ងៃ​វា​គឺជា​ប្រភព​ផ្គត់ផ្គង់​ Lycopsene​ គួរ​ជាទី​មោ​ទ​នៈ​។​

៤-​ផល្លានុផល​មាន​ប្រភេទ​ក្រូចពោធិសាត់​ ក្រូចឃ្វិច​

​បង្ការ ​ជំងឺមហារីក ​ជំងឺ​បេះដូង​ និង​បង្ការ​វិរូប​កម្ម​ពី​កំណើត​មួយ​ចំនួន​។​ ផល្លានុផល​ប្រភេទ​ក្រូចឃ្វិច​ មាន​ផ្ទុក​យ៉ាង​សំបូរ​នូវ​វី​​​តា​មីន​C​ ដូច​ជា​ ​ក្រូចពោធិសាត់​ ក្រូចថ្លុង​ ក្រូចឃ្វិច​ ក្រូចឆ្មារ​។​ ទន្ទឹម​នឹង​នោះ​ជាតិ​ pectin​ មាន​ក្នុង​ផល្លានុផល​បន្ថយ​បរិមាណ​ Cholesterol​ LDL​ ក្នុង​ឈាម​ folate ជួយ​បន្ថយ​បរិមាណ​ Hormoncysterine (​សារជាតិ​បង្ក​ជំងឺមហារីក​)​ និង​បន្ថយ​ជាតិ​ទប់ទល់​​អុកស៊ីតកម្ម​មួយ​ចំនួន​​ បង្ការ​គ្រោះថ្នាក់​ទាំង​​ឡាយ​ដោយសារ​​អ៊ុ​ក​ស៊ី​ត​កម្ម​ ការពារ​រាង​កាយ​ឱ្យ​ចៀស​ផុត​ពី​ការ​ស្ទះ​សរសៃឈាម​ បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺស្រឺត​ និង​ខ្សោយបេះដូង​។​ មាន​តែ​ផល្លានុផល​​ប្រភេទ​ក្រូច​ទេ​ ទើប​មាន​ផ្ទុក​ជាតិ​ Limonoidos​ ដែល​​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​កិច្ច​បង្ការ​ជំងឺមហារីក​។​ ផ្លែក្រូច​​ពោធិសាត់​​មួយ​ផ្លែ​អាច​ផ្គត់ផ្គង់​គ្រប់​១០០%​ នូវ​វីតាមីន​ C​ ឱ្យ​រាង​កាយ​ក៏​ដូច​ជា​ជួយ​​បំពេញ​នូវ​បរិមាណ​នៃ​ជាតិ​សរសៃ​និង​ folate​។​ ក្រូចថ្លុង​ ស្វាយចន្ទី​ មាន​ផ្ទុក​ប្រហែល​៤​មក្រ​(milligram)​ lycopen​ ហើយ​ស្មើនឹង​ពាក់​​កណ្ដាល​ផ្លែ​ប៉េងប៉ោះ​។​ អាស្រ័យ​ហេតុនេះ​ គេ​គួរតែ​ហូប​ពី​១​ដល់​២​ផ្លែក្រូច​ពោធិសាត់​ជា​រៀងរាល់ថ្ងៃ​។​

៥-​ស៊ុត​

​រាង​ កាយ​មនុ​ស្សមានភាព​រេច​រិល​ដោយសារ​អាយុកាល​កាន់តែ​ចាស់​។​ ​ស៊ុត​ជា​ម្ហូបអាហារ​មួយ​ក្នុង​ចំណោម​ប្រភេទ​ម្ហូបអាហារ​​ដែល​​សំបូរ​ដោយ​ ជាតិ​អាហារូបត្ថម្ភ​បំផុត​ជាមួយនឹង​បណ្ដា​ប្រភេទ​ Protein​ ចាំបាច់​​១៣​ផ្សេង​ទៀត​។​ ជា​ពិសេស​គឺ​ Choline​ វីតាមីន​ B​ ជាតិ​​រួម​ផ្សំ​ចាំបាច់​មួយ​ប្រភេទ​ដែល​ជួយ​ឱ្យ​​ការ​លូតលាស់​​របស់​ ខួរក្បាល​ ​និង​​រក្សា​ការ​ចង​ចាំ​ ។​ ជាតិ​រ៉ែ​ Selenium​ មាន​ប្រសិទ្ធភាព​ទប់ទល់​ នឹង​​អុកស៊ីតកម្ម​ ជាតិ​ ribollavin ​និង​វីតាមីន​ B១២​ ជាតិ​អាហារ​រូប​ត្ថ​ម្ភ​ដែល​អ្នក​តមចំណី​ត្រូវការ​ជា​ចាំបាច់​។​ ក្រៅពី​នោះ​ស៊ុត​ថែម​ទាំង​ផ្គត់ផ្គង់​ជាតិ​ទប់ទល់​នឹង​អុកស៊ីតកម្ម​មួយ​ ចំនួន​​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ដូច​ជា ​Lutein ​និង ​zeaxanthin​ ជាតិ​ carotenoidos​ (​ Vitamin​ A​ )​ ។​ ជាតិ​ក្រហម​នៃ​ស៊ុត​បង្ការ​គ្រោះថ្នាក់​​ដោយសារ​​​កាំរស្មី​ពណ៌​ស្វាយ​។​ ក្នុង​មួយ​សបា្ដហ៍​គួរ​ហូប​ស៊ុត​៤​គ្រាប់​បើសិនជា​បរិមាណ​ Choletsterol​ នៅ​កំរិត​ធម្មតា​ និង​​តិច​ជាង​៣​គ្រាប់​ បើ​ Choloesterol​ ខ្ពស់​ជាង​ធម្មតា​។​

ដូច្នេះ ​របប​ទទួលទាន​សម​ស្រប​នឹង​ផ្ដល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​គឺជា​​​មូលដ្ឋាន ​ដ៏​រឹង​មាំ​ជួយ​ឱ្យ​រាង​កាយ​មាំមួន​ និង​លូតលាស់​ល្អ​ ៕


ថែទាំ​និង​ព្យាបាល​ស្បែក​ដែល​ឆាប់​ប្រតិក​មម្មប្រសិនបើ​អ្នកមាន​ស្បែក​មិនសូវ​រលោង​ម៉ដ្ឋ​ស្អាត​

ដោយសារ ​តែ​ឧស្សាហ៍​ឡើង​កន្ទួល​រមាស់​និង​មាន​ប្រតិកម្ម​​ផ្សេងៗ​ នោះ​អ្នក​គួរតែ​ស្វែង​យល់​ដឹង​នូវ​វិធី​ថែទាំ​ស្បែក​ឱ្យ​បាន​​ល្អ​ប្រពៃ​ ជា​ពិសេស​គឺ​​ត្រូវ​យល់​ដឹង​អំពី​ជម្ងឺ​សើ​ស្បែក​មួយ​ចំនួន​ដែល​តែង​កើត​ មាននៅ​លើ​ផ្ទៃមុខ​និង​រាង​កាយ​របស់​​អ្នក​។​ ម្យ៉ាងវិញទៀត​ អ្នក​មិន​ គួរ​តូចចិត្ដ​អស់សង្ឃឹម​អន់ចិត្ដ​​​នឹង​ព្រេងវាសនា​ដែល​កំណត់​ឱ្យ​អ្នក​ កើតមក​មាន​ស្បែក​មិន​​ម៉ដ្ឋ​សរ​លោង​ស្អាត​ដូច​គេឯង​នោះ​ ព្រោះថា តាម​ការ​ស្រាវជ្រាវ​​កន្លង​ទៅ​នេះ​គឺ​មាន​នារី​ប្រមាណ​ជា​៤០​ភាគរយ​គឺ​ពិតជា ​មាន​​ស្បែក​គ្រើម​និង​ឆាប់​ប្រតិកម្ម​ជាទី​បំផុត​។​ ដូច្នេះ​​ចូរ​អ្នក តាមដាន​និង​ស្វែង​យល់​ដឹង​អំពី​ជម្ងឺ​សើ​ស្បែក​ដែល​តែង​កើត​​មាន​ជា​រឿយៗ​ទៅ ​លើ​យុវវ័យ​ភាគច្រើន​ និង​វិធី​ថែទាំ​ព្យាបាល​​ឱ្យ​ឆាប់​ជា សះស្បើយ​ដូច​តទៅៈ​

ស្នាម​ដៅ​ពី​កំណើត​ (Port​ Wine​ Stains)

​តើ​នោះ ​គឺជា​អ្វី​ទៅ​?​ តាម​ការ​ពិត​​​ទៅ​ស្នាម​ដៅ​ពី​កំណើត​ច្រើន​តែង​លេច​ចេញ​ជា​​​ទ្រង់ទ្រាយ​ធំ​ ឬ​តូច​ទៅ​តាម​មនុស្ស​ម្នាក់ៗ​ដែល​មាន ស្នាម​ដៅ​នោះ​ដែល​តែង​មាន​ស្នាម​ជាំ​ពណ៌​ស្វាយ​​ឬ​ក៏​ពណ៌​ក្រហមព្រឿងៗ​ដែល​ ជា​ទូទៅ​ស្បែក​នៅ​ត្រង់​ម្ដុំ​ស្នាម​ដៅ​នោះ​ច្រើន​តែ ក្រាស់​ជាង​​​ស្បែក​នៃ​កន្លែង​ដទៃ​ទៀត​។​

វិធី​ថែទាំ​ព្យាបាល

ស្នាម​ ដៅ​ជាំ​ពី​កំណើត​ពិបាក​នឹង​ធ្វើ​ឱ្យ​ជ្រះ​ចេញ​​​​​​​​​ពី​រាង​កាយ​ទៅ​តាម​ ពេលវេលា​ដោយ​ឯកឯង​​​ណាស់​ តែ​អ្នក​អាច​ទៅ​ធ្វើការ​វះកាត់​ឬ​ក៏​ព្យាបាល​ដោយ​កាំរស្មីឡាស៊ែរ​ ដោយ​គ្រូពេទ្យ​​​ឯកទេស​។​ ម្យ៉ាងទៀត​ប្រសិនបើ​ស្នាម​ដៅ​​នោះ​មិនសូវ​ជាំ​ក្រមៅ​ពេក​ទេ​ អ្នក​អាច​ប្រើ​ផលិតផល​សំអាង​លាបមុខ​បន្លំ​គេឯង​បាន​ ​ដូច​ជា​ប្រើ​ផលិតផល​ Daniella​ Suggests​ Viel​ Cover​ Cream​ ដែល​ជា​ផលិតផល ពិសេស​សម្រាប់​ជួយ​លាក់​បំពួន​បិទ​បាំង​ស្នាម​ដៅ​ពី​កំណើត​នោះ​។​

ជម្ងឺ​ជាំ​ក្រហម​មុខ​ (Rosacea)

តើ​នោះ​ គឺជា​អ្វី​ទៅ​?​ គឺជា​អាកា​រៈ​​ជាំ​ក្រហម​ស្បែក​ដ៏​ធ្ងន់ធ្ងរ​ ជា​ពិសេស​នៅ​ត្រង់​ថ្ពាល់​​ទាំង​សងខាង​ ថ្គាម​ ច្រមុះ​ និង​ចង្កា​។​ ជួនកាល​ក៏​​​មានមុខ​តូច​-​ធំ​ ឬ​ក៏​ពង​ខ្ទុះ​នៅ​ពីលើ​ស្នាម​ជាំ​​​នោះ​ទៀត​ឬ​ក៏​នៅ​ព័ទ្ធ​ជុំវិញ​បរិវេណ​ ដែល​កំពុង​​តែ​ជាំ​ក្រហម​នោះ​ផង​។​ អាកា​រៈ​ជាំ​ក្រហម​មុខ​​​នេះ​ជា​ទូទៅ​តែងតែ​កើត​មាន​ដោយសារ​ការ​តានតឹង​ អារម្មណ៍​ខ្លាំង​ ពិបាកចិត្ដ ​គិត​ច្រើន ​ដោយសារ​តែ​ការ​បំពុល​ពី​បរិយាកាស​និង​​ទទួល​ការ​ពុល​ពី​ចំណីអាហារ​សម្បូរ​ ជាតិ​គីមី​​ច្រើន​ខុសធម្មតា​ ហើយ​អាកា​រៈ​ជាំ​ក្រហម​មុខ​នោះ​នឹង​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត​កាលបើ​អ្នក​​ ឧស្សាហ៍​សេព​គ្រឿង​ស្រវឹង ​ផឹកទឹក​ក្ដៅ​ខ្លាំង ​ដោយ​​ទទួលទាន​អាហារ​ដែល​សម្បូរ​គ្រឿង​ច្រើន​។​ ដើម្បី​ជា​ជំនួយ​ដល់​ការ​លុប​បំបាត់​ស្នាម​ជាំ​​ក្រហម​មុខ​ឱ្យ​ជ្រះ​បន្ដិច​ ម្ដងនោះ​អ្នក​គួរ​ប្រើ​ហ្វូ​ម​លាងមុខ​ផ្សំ​ពី​រុក្ខជាតិ​ផ្សេងៗ​មាន​លាយ​ ទឹកដោះគោ​ដូច​ជា​ផលិតផល Daniella​ Herbal​ Cleanse​ Milk​ Tristle​ ។​ ​ចំណែកឯ​វិធី​ដ៏​ប្រសើរ​បំផុត​​នៅ​ក្នុង​ការ​លាក់​បំបាំង​ស្នាម​ជាំ​ក្រហម​ មុខ​នោះ​ ​អ្នក​គួរ​ប្រើ​ផលិតផល​ផាត់មុខ​ដែល​មាន​​លាយ​រុក្ខជាតិ​ពណ៌​បៃតង​ដូច​ជា​ Body​ Shop​ Prebase​ in​ Green​ ដោយ​អ្នក​គួរ​​លាប​នៅ​​លើ​ផ្ទៃ​មុខជា​ស្រទាប់​ស្ដើងៗ​ត្រង់​​តំបន់​ដែល​ឡើង​ ជាំ​ក្រហម​នោះ​ទើប​លាបម្សៅ​ ទឹក​ខាប់ៗ​ ឬ​ម្សៅ​ហុយ​ធម្មតា​ជា​ក្រោយ​។​

​ជម្ងឺ​តាអក​ (Eczema)

​តើ​នោះ ​គឺជា​អ្វី​ទៅ​?​ នៅ​ពេល​ដែល​ស្បែក​អ្នក​ចាប់ផ្ដើម​ពង​ក​ន្ដួ​ល​​រមាស់​និង​បង្ក​ការ​ពង​ខ្ទុះ ​ហៀរ​ទឹករងៃ​នៅ​លើ​ស្បែក​មុខ​ឬ​នៅ​លើ​រាង​កាយ​ ​ហើយ​ធ្វើ​ឱ្យ​រមាស់​ខ្លាំង​ចង់​តែ​អេះ​នោះ​គឺជា​ជម្ងឺ​តាអក​ហើយ​។​ ជម្ងឺ​តាអក​ តែង​​កើត​មាន​ឡើង​ដោយសារ​តែ​ស្បែក​ប្រ​តិ​​កម្ម​ជា​មួយ​នឹង​ចំណីអាហារ​​ដែល​ ជំហាន​ដំបូង​អ្នក​គួរ​ធ្វើការ​កត់សម្គាល់​ដោយ​ខ្លួនឯង​នូវ​ប្រភេទ​អាហារ​​ ណាខ្លះ​ដែល​ទទួលទាន​រួច​ហើយ​តែង​ប្រតិកម្ម​ឱ្យ​អ្នក​កើត​រមាស់​នោះ​។​

​វិធី​ព្យាបាល

​តាម​ ការ​ពិត​ស្បែក​ដែល​កើត​ជម្ងឺ​តាអក​តែង​ឆាប់​ប្រតិកម្ម​ និង​​ឆាប់​ទទួល​អារម្មណ៍​ឈឺចាប់​រមាស់​ជាទី​បំផុត​។​ ​ហេតុ​ដូច្នេះ​​ហើយ​កាលបើ​អ្នក​ភ័ន្ដ​ច្រឡំ​​យក​ផលិតផល​​ផ្ដេសផ្ដាស​មក​លាប​ ពីលើ​នោះ​ពិតជា​នឹង​កាន់តែ​បង្ក​ឱ្យ​ជម្ងឺ​តាអក​អ្នក​រាល​​ដាល​ធ្ងន់ធ្ងរ​ ខ្លាំង​ឡើង ។​ ប្រការ​ប្រសើរ​បំផុត​នោះ​គឺ​អ្នក​ត្រូវ​រក្សា​បរិវេណ​​ដែល​កើត​ជម្ងឺ​តាអក​ នោះ​ឱ្យ​សើម​រលើបរលោង​ជា​និច្ច​ដោយ​ប្រើប្រាស់​​ផលិតផល​សម្រាប់​លាប​ពីលើ​ ដូច​ជា​ Cream​ E-៤៥​ ឬ​ក៏​ប្រើ​ផលិតផល​ Aveno​ ដែល​អាច​បញ្ឈប់​កុំឱ្យ​បរិវេណ​ដែល​កើត​តាអក​នោះ​រាលដាល​ធំ​ខ្លាំង​ពេក​។​ អ្នក​អាច​លាប​ផលិតផល​ខាងលើ​នោះ​ពីលើ​បរិវេណ​ដែល​កើត​តាអក​ជា​ស្រទាប់​ស្ដើងៗ ​បំផុត​ រួច​ទើប​ប្រើ​ផលិតផល​រក្សា​សំណើម​​ឱ្យ​បាន​យូរ​ដូច​ជា​ផលិតផល​ Armani​ Hydroglow​ ដែល​​ជា​ជំនួយ​ធ្វើ​ឱ្យ​ស្បែក​សើម​ល្អ​ និង​មិន​បង្ក​ឱ្យ​មានការ​រមាស់​គួរ​ឱ្យ​ចង់​​អេះ​នោះ​ឡើយ​ ៕

វិធី​ព្យាបាល​ជំងឺមហារីក​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​​

ភ្នំពេញ​ ៖​ ជំងឺមហារីក​ជា​ជំងឺ​ដែល​ អាច​សម្លាប់​មនុស្ស​លំដាប់​ទី​២​នៅ​វៀតណាម​ ។​ តាម​រយៈ​អ្នកជំនាញ​ផ្នែក​មហា​ រីក​តែងតែ​លើកទឹកចិត្ដ​ដល់​អ្នកជំងឺ​មហារីក​ឱ្យ​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ ឆាប់​ រហ័ស​ ។​ កត្ដា​នេះ​ជួយ​ដល់​អ្នកជំងឺ​ឱ្យ​ ទទួល​បាន​ឱកាស​ជោគជ័យ​ខ្ពស់​ ប៉ុន្ដែ​មិន​ មែន​អ្នកជំងឺ​ទាំងអស់​សុទ្ធតែ​យល់​អំពី​ បញ្ហា​នេះនោះ​ទេ​ ។​

​លោក​វេជ្ជបណ្ឌិត​ Steven​ Tucker​ ជា​អ្នកជំនាញ​ផ្នែក​មហារីក​នៅ​អា​មេ​រិ​ក​ ហើយ​ឥឡូវនេះ​លោក​បម្រើ​ការ​នៅ​ប្រទេស​សិង្ហ​បុរី​និង​ជា​អ្នកជំនាញ​ក្នុង​ ការ​ព្យាបាល​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ​រួម​មាន​ មហារីក​សុដន់​ មហារីក​ពោះ​ វៀន​ធំ​-​តូច​ មហារីក​ស្បូន​ មហារីក​ក្រពះ​ មហារីក​ សួត​ជាដើម​ ។​

​វេជ្ជបណ្ឌិត​ Steven​ Tucker​ ត្រូវ​បាន​ គេ​ចាត់ទុកជា​“​បិតា​ពេទ្យ​គីមីវិទ្យា​”​ដែល​ លោក​តែង​ណែនាំ​នូវ​គម្រោង​ព្យាបាល​ មហារីក​ជាក់លាក់​ និង​រួម​គ្នា​ ដើម្បី​ជ្រើស​ រើស​ទៅ​តាម​អ្នកជំងឺ​ម្នាក់ៗ​ផ្អែក​លើ​លក្ខ​ ខណ្ឌ​សុខភាព​របស់​ពួក​គាត់​ ។​ ក្នុង​គោល​ បំណង​ជួយ​ដល់​អ្នកជំងឺ​ ក្នុង​ការ​កាត់​បន្ថយ​ ចំណាយ​ថ្លៃ​ព្យាបាល​ ផល​ប៉ះពាល់​និង​ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ ។​ នៅ​ ក្នុង​វិធី​ព្យាបាល​ដែល​ធ្វើ​ឱ្យ​ឡើង​ ដោយ​ វេជ្ជបណ្ឌិត​ Steven​ Tucker​ ការ​ព្យាបាល​ ដោយ​គីមីវិទ្យា​ អាច​ត្រូវ​បាន​ប្រើ​គូប​ផ្សំ​ នឹង​ការ​វះកាត់​ឬ​ប្រើ​កាំរស្មី​ (​ប្រសិនបើ​ ចាំបាច់​)​ ដើម្បី​ផ្ដល់​លទ្ធផល​នៃ​ការ​ព្យា​ បាល​ប្រកបដោយ​ប្រសិទ្ធភាព​ ។​

​ បច្ចុប្បន្ន​ វេជ្ជបណ្ឌិត​ ្សត​វេ​នេ​ ទុ​ចក​រេ​ ជាមួយ​ជំនាញ​វិជ្ជាជីវៈ​ និង​បទ​ ពិសោធន៍​ទាំងអស់​របស់​គាត់​នឹង​ផ្ដល់​ ប្រឹក្សា​យោបល់​និង​ការ​វិនិច្ឆ័យ​រោគ​ជូន​អ្នកជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​ FV​ ផ្នែក​ មហារីក​ អគារ​លេខ​ ៦​ វិ​ថី​ Nguyen​ Luong​ Bang1,​ Saigon​ South​ (Phu​ My​ Hung),​ District​ 7,​ ក្រុង​ហូ​ជី​មិ​ញ​ ។​ ដូច្នេះ​អ្នកជំងឺ​មហារីក​អាច​មក​ប្រឹក្សា​ យោបល់​និង​ទទួល​ការ​ព្យាបាល​ជាមួយ​ វេជ្ជបណ្ឌិត​ ្សត​វេ​នេ​ ទុ​ចក​រេ​ នៅ​មន្ទីរ​ ពេទ្យ​ ធ្វ​ បាន​ ។​ នៅ​មន្ទីរពេទ្យ​នេះ​មាន​ ប្រព័ន្ធ​បរិក្ខារ​ប្រកបដោយ​ស្ដង់ដារ​អន្ដរ​ ជាតិ​និង​ដំណើរការ​ព្យាបាល​ដ៏​ទំនើប​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​មន្ទីរពេទ្យ​ FV​ ផ្នែក​ មហារីក​ដែល​ជួយ​ដល់​អ្នកជំងឺ​ឱ្យ​ទទួល​ បាន​នូវ​លទ្ធផល​នៃ​ការ​ព្យាបាល​ជំងឺមហារីក​ល្អ​បំផុត​ដូច​ជា​ការ​ព្យាបាល​នៅ ​ប្រទេស​សិង្ហ​បុរី​ផង​ដែរ​ ។​ ហេតុនេះ​ការ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ធ្វ​ជួយ​សន្សំ​សំចៃ​ទាំង​ពេល​ វេលា​និង​ថ្លៃ​ធ្វើ​ ដំណើរ​ជូន​លោក​អ្នក​ ។​

​សម្រាប់​ការិយាល័យ​មន្ទីរពេទ្យ​នៅ​ ភ្នំពេញ​ សូម​ទំនាក់ទំនង​ ទូរស័ព្ទ​លេខ​ ០២៣​ ២២២​ ៥៤១​ ឬ​អ៊ី​មេ​ល​ fvh-Cambodia​ @fvhospital.com

Friday, December 16, 2011

វិធីការពារជំងឺរបស់អ្នករស់នៅទីក្រុង

ស្ថានភាព អ្នករស់នៅ ក្នុងទីក្រុង ពោរពេញ ទៅដោយភាព អ៊ូរអ៊ អាប់អួ ឡោមព័ទ្ធទៅដោយ មេរោគ ជំងឺតម្កាត់ ផ្សេងៗ ។ កត្តានេះ ដោយសារតែ ស្ថានភាព ជុំវិញខ្លួន ដូចជាកត្តា អាកាសធាតុ និង ភាពកខ្វក់ ជាហេតុធ្វើឱ្យ អ្នករស់នៅ ក្នុងទីក្រុងងាយ កើតភាព តានតឹង ឆាប់ឈឺថ្កាត់ ដោយមិនដឹងខ្លួន ប៉ុន្តែមុននឹងកើត មកលើយើង សូមធ្វើការស្វែង យល់អំពីរោគ ពេញនិយម របស់អ្នករស់នៅ ក្នុងទីក្រុង ជាមុនសិន ដើម្បីបានជាទុន ក្នុងការការពារ ឬ បញ្ចៀសបញ្ហា ខាងលើ ។

* រោគឈឺក្បាល
រោគឈឺក្បាលនេះ បានគ្រប់គ្រង តំណែងជើងឯក ជាច្រើនឆ្នាំ មកហើយ សម្រាប់អ្នក រស់នៅក្នុង ទីក្រុង ។ អាការដែលបង្ហាញ ច្បាស់គឺវាចាប់ ខ្ទកៗ ក្នុងក្បាល ភាគច្រើនឈឺ មួយចំហៀងក្បាល ត្រង់បរិវេណ សៀតផ្កា ឬ កញ្ចឹង-ក រួមទាំង អាការក្អួត ចង្អោរ ជួនកាលមើល ឃើញពន្លឺ បែកពព្រាត ។ មូលហេតុចម្បង បណ្តាលមកពី ស្ថានភាព បរិស្ថានជុំវិញខ្លួន ទម្លាប់បរិភោគ និង ការរស់នៅ ប្រចាំថ្ងៃតាម បែបអ្នករស់នៅ ក្នុងទីក្រុង ដែលត្រូវ ប្រញិបប្រញាប់ រូតរះគ្រប់ ពេលវេលា ជាហេតុធ្វើឱ្យ ភាព តានតឹងក្នុង អារម្មណ៍ប្រមូលផ្តុំ រហូតកើត អាការរលាក សរសៃឈាម ក្នុងក្បាល ទើបធ្វើឱ្យ អ្នកទីក្រុង ឧស្សាហ៍ឈឺ ក្បាល ។

* រោគក្រពះ
ទោះបីជា រោគក្រពះ មិនមែនជារោគ កាចសាហាវក្តី ប៉ុន្តែអ្នកក៏មិនត្រូវ ព្រងើយកន្តើយ បណ្តែតបណ្តោយ ដែរ ។ រោគសញ្ញាដំបូង គឺវាមានអាការ ឈឺក្បាល ផ្នែកខាងមុខ ចុកសៀត ណែនពោះ និងឧស្សាហ៍ ដើរខ្យល់ (ផោម) ជួនកាលបត់ជើងធំ និងក្អួត ចេញឈាម ពណ៌ខ្មៅ ។ ប្រសិនបើ បណ្តែតបណ្តោយ ទាល់តែឈឺរ៉ាំរ៉ៃ នោះអ្នកនឹង មានអារម្មណ៍ ឃ្លានញឹក ព្រមទាំងឈឺពោះ ត្រង់បរិវេណពោះ ផ្នែកខាងស្តាំ ហើយបើ កើតមាន ដំបៅក្នុងក្រពះ ពេលទទួលទានឆ្អែត គឺកាន់តែឈឺត្រង់ បរិវេណទ្រូង និង ចុងដង្ហើមទ្វេ ដង ។ ម៉្យាងវិញទៀត ប្រសិនបើអ្នក ទទួលទានបាយ មិនទៀងពេលវេលា ពេលនោះទឹកអង់ហ្ស៊ីម ក៏នឹងទៅ បំផ្លាញក្រពះ ធ្វើឱ្យកើត អាការឈឺ ។

* រោគឡើងជាតិអាស៊ីដ
ចំពោះស្ត្រី ការិយាល័យ ឬ អ្នកដែលត្រូវ ធ្វើការ ច្រើនទល់យប់ជ្រៅ ព្រមទាំងមាន ភាវៈតានតឹង ស្មុគស្មាញ ក្នុងអារម្មណ៍ត្រូវមាន ការប្រុងប្រយ័ត្ន ឱ្យមែនទែន ប្រសិនបើ ទទួលទាន អាហារណា ដែលក្ររំលាយ រហូតទាល់ តែ កើតហ្គាស និងសម្ពាធក្នុង ក្រពះខ្ពស់ នឹងធ្វើឱ្យឡើង ជាតិអាស៊ីដ អ្នកនឹងមាន អារម្មណ៍ឈឺ និង ណែនដើមទ្រូងឈឺ ផ្សាដើមទ្រូង ។ បើទុកបណ្តោយ ឱ្យកើតរយៈពេល យូរៗ វានឹងកាន់តែជះ ឥទ្ធិពលបង្កឱ្យ កើតអាការ ក្អករ៉ាំរ៉ៃ សំឡេងស្អករ៉ាំរ៉ៃ និង មានរោគ ហឺតផងដែរ ។ ដូច្នេះ យកល្អអ្នកគួរ តែទទួលទាន អាហារឱ្យបាន គ្រប់គ្រាន់ទៅតាម តម្រូវការរាងកាយ ហើយមិនត្រូវ ទទួលទាន ច្រើនជ្រុល រហូតទាល់តែ ឡើងទម្ងន់ និង ត្រូវកាត់ បន្ថយ អាហារ ដែលមានជាតិ ខ្លាញ់ខ្ពស់ ឈប់ជក់បារី ឈប់ផឹក ភេសជ្ជៈ ដែលមានជាតិ អាល់កុល គ្រប់ប្រភេទ រួច សម្រាកឱ្យបាន គ្រប់គ្រាន់ ។

* រោគពោះវៀន ប្រែប្រួល (ខ្សោយពោះវៀន)
បន្តិចឈឺពោះ បន្តិចណែនពោះ ដោយសារ តែកើតរោគ ពោះវៀនប្រែប្រួល ។ អាការនេះកើត ហើយបាត់ទៅវិញៗ ។ ជួនកាលឈឺឆួល ត្រង់បរិវេណ កណ្តាលពោះ ឬ ឈឺត្រង់ បរិវេណ ថ្ងាសភេទ ប៉ុន្តែភាគច្រើន ច្រើនតែឈឺ ថ្ងាសភេទ ខាងឆ្វេង រួមទាំង មានអាការ ហើមពោះ តឹងណែនពោះ ដូចមាន ខ្យល់នៅក្នុងពោះ ទើបឧស្សាហ៍ភើ និង ផោមញ្ញឹកញ្ញាប់ ។ ក្រៅពីនេះ ក៏មានអាការ ចុះរាកឆ្លាស់គ្នា នឹង ទល់លាមក ផងដែរ ដោយសារតែ ដំណើរគាប ច្របាច់របស់ ពោះវៀន ខុសប្រក្រតី ។ ដូច្នេះត្រូវ ទទួលទាន អាហារល្អ និង មានផលប្រយោជន៍ ចៀសវាង អាហារ ទាំងឡាយណា ដែលមានរសជាតិ ខ្លាំង រួមទាំងភេសជ្ជៈ មួយចំនួនដូចជា តែ កាហ្វេ ទឹកក្រូច និង ស្រា រួចងាកមក ហាត់ប្រាណ ធ្វើចិត្តឱ្យស្រស់ស្រាយ ប្រាសចាក ពីភាពតានតឹង ក្នុង អារម្មណ៍ ៕

Thursday, December 15, 2011

ក្រែម​លាប​ឱ្យ​ស្បែក​ស​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​គុណប្រយោជន៍

នៅ​ប្រទេស​កម្ពុជា​ការប្រើប្រាស់​ក្រែម​លាប​ស្បែក​ឱ្យ​ស​កំពុង​ពេញ​និយម​ក្នុង​ចំណោម​ស្រ្តី​ដែល​ចង់​បាន​សម្បុរ​ភ្លឺ​ជ្រះ​ជាង​ធម្មជាតិ។ (រូបថត៖ google-image)

នៅ ប្រទេស កម្ពុជា ការប្រើប្រាស់ ក្រែម លាប ស្បែក ឱ្យ ស កំពុង ពេញ និយម ក្នុង ចំណោម ស្រ្តី ដែល ចង់ បាន សម្បុរ ភ្លឺ ជ្រះ ជាង ធម្មជាតិ។ (រូបថត៖ google-image)

នៅ​ប្រទេស​កម្ពុជា​ការប្រើប្រាស់​ក្រែម​លាប​ស្បែក​ឱ្យ​ស​កំពុង​ពេញ​និយម​ ក្នុង​ចំណោម​ស្រ្តី​ដែល​ចង់​បាន​សម្បុរ​ភ្លឺ​ជ្រះ​ជាង​ធម្មជាតិ។ ប៉ុន្តែ​មាន​ស្រ្តី​មួយ​ចំនួន​ត្រូវ​គេ​អះអាង​ថា​បាន​ស្លាប់​កាលពី​ពេល​ ថ្មីៗ​នេះ​ដោយសារ​ការប្រើប្រាស់​ផលិតផល​ប្រភេទ​នេះ។

នាង​ធីតា​ វីន​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស​ជាមួយ​លោក​បណ្ឌិត​ ថូម៉ាស មឺហ្វី អ្នក​វិទ្យាសាស្រ្ត​ជាន់​ខ្ពស់​និង​ជា​សហ​នាយក​មន្ទីរ​ពិសោធន៍​នៃ​ សាកលវិទ្យាល័យ​សុខាភិបាល​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ តទៅ​នេះ​ជាបទ​សម្ភាស​រវាង​នាង​ធីតា​ វីន ជាមួយ​នឹង​លោក​ថូម៉ាស មឺហ្វី។

សំណួរ៖ សូម​ជម្រាប​សួរ​លោក ​ថូម៉ាស​ មឺហ្វី ​តើ​លោក​បាន​ធ្វើ​ពិសោធ​លើ​គ្រឿង​សំអាង​អ្វី​ខ្លះ​ដែរ?

ថូម៉ាស មឺហី្វ៖ ​យើង​ប្រើ​ឧបករណ៍​ញែក​សារធាតុ​គីមី​យួរ​ដៃ​ ដែល​មាន​ប្រសិទ្ធភាព​បំផុត។​ វា​គឺ​ជា​ម៉ាស៊ីន​ពិសេស​សម្រាប់​ញែក​រក​សារធាតុ​លោហធាតុ​និង​សារធាតុ​ទាំង​ ឡាយ​ណា​ដែល​គេ​ប្រើ​សម្រាប់​លាយ​ក្នុង​ក្រែម​លាប​ស្បែក។ ​លទ្ធផល​ទទួល​បាន​គឺ​លឿន​មែនទែន។ ​ យើង​ធ្វើ​ការពិសោធ​លើ​ក្រែម​លាប​ស្បែក​ទាំង​ឡាយ​ណា​ ដែល​ក្រុម​និស្សិត​ស្រី​ៗ​នាំ​យក​មក។ ​យើង​ចង់​ពិសោធ​លើ​ក្រែម​លាប​ស្បែក​ឲ្យ​ស។ ​យើង​បាន​ពិសោធ​លើ​ក្រែម​បញ្ចុះ​ទម្ងន់​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ​ហើយ​ជួន​ កាល​ពួក​គាត់​នាំ​យក​ពិសោធន៍​នូវ​សារធាតុ​សម្រាប់​ប្ដូរ​ពណ៌។ ​ប៉ុន្ដែ​ភាគ​ច្រើន​គឺ​យើង​ពិសោធ​លើ​ក្រែម​សម្រាប់​លាប​ឲ្យ​ស្បែក​ស។

សំណួរ៖ តើ​ហេតុអ្វី​បាន​ជា​លោក​ធ្វើការ​ពិសោធ​ទៅ​លើ​គ្រឿង​សំអាង​ទាំង​នោះ​ដែរ?

ថូម៉ាស មឺហី្វ៖ បាទ!​ នេះ​គឺ​ជា​បញ្ហា​ដែល​គេ​ដឹង​ឮ​ពាសពេញ​ពិភពលោក​ដែល​ថា​ក្រែម​លាប​ស្បែក​ជា​ ទូទៅ​មាន​សារធាតុ​បារ៉ត​ហើយ​យើង​ធ្វើ​ការសិក្សា​នេះ​ នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​កាល​ពី​ពីរ​បី​ឆ្នាំ​មក​ហើយ។ ​ហើយ​យើង​ចង់​សិក្សា​វា​ជាមួយ​នឹង​និស្សិត​ឲ្យ​បាន​ច្រើន​ហើយ​អប់រំ​ពួក​គេ​ ពី​បញ្ហា​ប្រឈម។ ​ហើយ​វា​ហាក់​ដូច​ជា​ថា​មាន​ការប្រើប្រាស់​ក្រែម​កាន់​តែ​ច្រើន​ឡើងៗ​ បើ​ធៀប​ទៅ​នឹង​ការចាប់ផ្ដើម​សិក្សា​របស់​យើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ ទៅ​ហើយ​ប្រហែល​ជា​មួយ​ឆ្នាំ​មុន​យើង​ធ្វើ​ការសិក្សា​លើ​បញ្ហា​នេះ​ស្រ្ដី​ វ័យក្មេង​ម្នាក់​ទំនង​ជា​បាន​ស្លាប់​បន្ទាប់​ពី​បាន​ប្រើប្រាស់​ក្រែម​ដែល​ មាន​សារធាតុ​បារ៉ត។​ ដូច្នេះ​យើង​ចង់​ស្វែង​យល់​ពី​វា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​ពីព្រោះ​នៅ​ ពេល​ដែល​យើង​កំពុង​ធ្វើ​ការស្រាវជ្រាវ​នោះ​ មាន​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​ទៀត​បាន​ស្លាប់។​ ដូច្នេះ​យើង​ចង់​អប់រំ​ស្ដ្រី​វ័យក្មេង​អំពី​ការប្រឈម​នឹង​គ្រោះថ្នាក់។ ​មាន​ស្ដ្រី​ក្មេងៗ​មួយ​ចំនួន​បាន​ទិញ​វា​ហើយ​វា​ហាក់​ដូច​ជា​កាន់​តែ​ពេញ​ និយម។ ​យើង​គិត​ថា ​ក្មេង​ស្រី​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​នោះ​ មិន​អាច​លៃលក​ទិញ​ក្រែម​ទាំង​នេះ​សម្រាប់​ប្រើប្រាស់​បាន​ទេ។​ មាន​ស្ដ្រី​ជាង​ពាក់​កណ្ដាល​នៅ​ប្រទេស​ថៃ​ប្រើប្រាស់​ក្រែម​សំអាង។​ ហើយ​វា​កំពុង​វិវត្តន៍​ដូច​នៅ​ប្រទេស​ថៃ​ដែរ។

សំណួរ៖ បន្ទាប់​ពី​លោក​ធ្វើ​ការពិសោធ​ហើយ​ តើ​លោក ​ថូម៉ាស មឺហ្វី ​រក​ឃើញ​សារធាតុ​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់?

ថូម៉ាស មឺហី្វ៖ យើង​បាន​រក​ឃើញ​ចំនួន​សារធាតុ​បារ៉ត​ យ៉ាង​ច្រើន​ក្នុង​ទឹកនោម​របស់​ស្ដ្រី​មួយ​ចំនួន​ ដែល​អាច​បង្ហាញ​ថា ​នេះ​គឺ​ជា​បញ្ហា។ ​ស្ដ្រី​មួយ​ចំនួន​ឈឺ​ ប៉ុន្ដែ​យើង​មិន​អាច​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ពួក​គាត់​ឈឺ។​ នេះ​បង្ហាញ​ថា ​សារធាតុ​បារ៉ត​មាន​វត្តមាន​ ប៉ុន្ដែ​យើង​មិន​ដែល​សិក្សា​ដើម្បី​ឲ្យ​ដឹង​ថា ​បុគ្គល​នោះ​ឈឺ​ដោយសារ​ជាតិ​បារ៉ត​នោះ​ទេ។​ នោះ​គឺ​ជា​អ្វី​មួយ​ដែល​ស្ដ្រី​ជា​ច្រើន​មិន​បាន​យល់។ ​យើង​ឃើញ​ថា ​ភាគច្រើន​គឺ​សារធាតុ​បារ៉ត។​ ប៉ុន្ដែ​វា​មាន​សារធាតុ​ពុល​ផ្សេង​ទៀត​ នៅ​ក្នុង​ក្រែម​ហើយ​យ៉ាង​ហោច​ណាស់​មាន​សារធាតុ​គីមី​បួន​មុខ​ទៀត​នៅ​ក្នុង​ ក្រែម​លាប​ស្បែក។​ នៅ​ពេល​ដែល​ពួក​គេ​បន្ថែម​វត្ថុ​ធាតុ​ផ្សំ​ផ្សេង​ទៀត​ ដើម្បី​បង្កើន​សារធាតុ​ថ្នាំ​ចូល​ទៅ​ក្នុង​ស្បែក​ នោះ​គឺ​ជា​ការបន្ថែម​ភាពស្មុគ្រស្មាញ​កាន់​តែ​ច្រើន។ ​ភាគ​ច្រើន​នៃ​ក្រែម​លាប​ស្បែក​ទាំង​នេះ​ផលិត​ដោយ​អ្នក​គីមី​វិទ្យា​ធម្មតា​ ហើយ​មួយ​ភាគ​បី​ នៃ​ក្រែម​មាន​សារធាតុ​ពុល ​ដែល​ក្រែម​ទាំង​នោះ​បាន​មក​ពី​ហាង​កែសម្ផស្ស។ ​ម្យ៉ាង​ទៀត​ នៅ​ពេល​ដែល​មាន​ការបណ្ដុះ​បណ្ដាល​តិចតួច​ ហើយ​ពួកគេ​ប្រើប្រាស់​ជាតិ​គីមី​ខ្លាំងៗ ​ដូច្នេះ​ អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ដោយ​មាន​បុគ្គល​ ធ្វើ​ផលិតផល​បែប​នេះ​ដោយ​មិន​មាន​ការ​បណ្ដុះ​បណ្ដាល ​និង​ដោយ​មិន​មាន​ការត្រួត​ពិនិត្យ។

សំណួរ៖ តើ​សារធាតុ​ទាំង​នោះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ​ឬ​គ្រោះថ្នាក់​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់​ដែរ?

ថូម៉ាស មឺហី្វ ៖ ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ហើយ​បញ្ហា​ដែល​ញឹកញាប់​ជាង​គេ​គឺ​ សារធាតុ​បារ៉ត​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​ខុស​សង្វាក់។​ បញ្ហា​ទីពីរ​គឺធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រលៀន​ហើយ​នេះ​ គឺ​ជា​ការព្រួយ​បារម្ភ​មួយ​ហើយ​ការប្រើប្រាស់​សារធាតុ​បារ៉ត​ជ្រុលហួស​អាច​ ធ្វើ​ឲ្យ​ស្លាប់​បាន។ ​វា​មិន​មែន​ជា​ករណី​ញឹកញាប់​ទេ​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​គឺ​យ៉ាង​ហោច​ណាស់​មាន​ពីរ​នាក់​ ហើយ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​អ្នកស្លាប់​ច្រើន​ជាង​នេះ។ ​ដូច្នេះ​ការស្លាប់ ​ការបណ្ដាល​ឲ្យ​មនុស្ស​មិន​អាច​គិត​អ្វី​បាន​ច្បាស់​ស្រឡះ​ល្អ​ គឺ​ជា​ផលវិបាក​ញឹកញាប់ ​ជាង​គេ​ដែល​បណ្ដាល​មក​ពី​សារធាតុ​បារ៉ត​ ហើយ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ក្លាយ​ទៅ​ជា​ឆេវឆាវ ​ឆាប់​ខឹង​ដោយសារ​បញ្ហា​នេះ​ដែរ។​ ដូច​ជា ​ពួក​គេ​មិន​អាច​មាន​អារម្មណ៍​ស្ងប់​និង​ពួកគេ​អន់​ចិត្ត​ជា​ដើម។​ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​តិចតួច​ ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត។ ​ខ្ញុំ​គិត​ថា ​វា​មិន​សាមញ្ញ​ពេក​នោះ​ទេ។ ​ខ្ញុំ​គិត​ថា​ មិន​មាន​អ្នក​រងគ្រោះ​រហូត​ដល់​រាប់រយ​នាក់​នោះ​ទេ។​ ខ្ញុំ​គិត​ថា ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​បួន​នាក់​ ប៉ុន្ដែ​មិន​ច្រើន​ជាង​១០០ ​នាក់​នោះ​ឡើយ។

សំណួរ៖ ហេតុអ្វី​បាន​ជា​សារធាតុ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់?

ថូម៉ាស មឺហី្វ៖ បាទ‌!​ ក្នុង​ករណី​ពួកគេ​ចង់​ឲ្យ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជ្រាប​ចូល​ ក្នុង​ស្បែក​ វា​នឹង​រាំង​ខ្ទប់​ការផលិត​សារធាតុ​ពណ៌​ខ្មៅ​របស់​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​ឡើង​ទៅ​ជា​ពណ៌ត្នោត។ ​ដូច្នេះ​សារធាតុ​គីមី​ឆ្លងកាត់​ស្បែក​ហើយ​ទៅ​ប្ដូរ​សារធាតុ​គីមី​វិទ្យា​ នៃ​ផ្នែក​ខាង​លើ​របស់​ស្បែក។ ​ ពណ៌​ត្នោត​នៃ​ស្បែក​របស់​មនុស្ស​ប្រើ​សម្រាប់​ការពារ​កាំរស្មី​ពណ៌ស្វាយ ​(UV light)។​ ហើយ​គេ​ធ្វើ​បែប​នេះ​ដោយ​ពួក​គេ​ដឹង​ថា ​សារធាតុ​គីមី​មួយ​ចំនួន​មាន​ជាតិ​ពុល ​ហើយ​គេ​រាំង​ខ្ទប់​ការបញ្ចេញ​ប្រតិកម្ម​របស់​ស្បែក។ ​ហើយ​ប្រតិកម្ម​ទៅ​លើ​ស្បែក​នោះ​គឺ​ជា​សារធាតុពុល។ គេ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ពណ៌​ស ​ប៉ុន្ដែ​គេ​មិន​អាច​ការពារ​ផ្នែក​ផ្សេង​ទៀត ​នៃ​រាងកាយ​របស់​គេ។

សំណួរ៖ តើ​គ្រឿង​សំអាង​ដែល​លោក​បាន​យក​មក​ពិសោធន៍​ហ្នឹង​ ជា​គ្រឿង​សំអាង​ប្រភេទ​លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ឬ​ក៏​គ្រឿង​សំអាង​​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស?

ថូម៉ាស មឺហី្វ ៖ ជួនកាល​យើង​មិន​អាច​ដឹង​បាន​ទេ។​ មាន​អ្វី​មួយ​ដែល​គេ​ផលិត​ខុស​ច្បាប់។ ​ផលិតផល​ទាំង​នោះ​ មើល​ទៅ​ហាក់​ដូច​ ជា​ផលិត​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ប៉ុន្ដែ​ខ្ញុំ​មិន​ជឿ​ថា ​វា​ផលិត​ចេញ​ពី​ទី​នោះ​ទេ។ ​និយាយ​មែនទែន​ទៅ​ មាន​ក្រែម​មួយ​ចំនួន​ដូច​ជា​នាំចូល​ពី​ប្រទេស​ចិន​ តៃវ៉ាន់ ​វៀតណាម​ ថៃ ​ប៉ុន្ដែ​យើង​មិន​ដឹង​ប្រាកដ​នោះ​ទេ​ ឬ​ក្រែម​មួយ​ចំនួន​នោះ​អាច​ត្រូវ​បាន​ផលិត​នៅ​កម្ពុជា។ ​ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​សិក្សា​ស្របច្បាប់​ទេ។ ​ខ្ញុំ​ដឹង​ប្រាកដ​ថា​ ក្រែម​មួយ​ចំនួន​ផលិត​នៅ​ប្រទេស​កម្ពុជា។ ​ប៉ុន្ដែ​ខ្ញុំ​មិន​អាច​បញ្ជាក់​ភស្ដុតាង​បាន​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។​ ក្រែម​មួយ​ចំនួន​ទំនង​ជា​ផលិត​នៅ​កម្ពុជា ​ប៉ុន្ដែ​ពួកគេ​បែរ​ជា​ដាក់​ស្លាក​ថា ​ផលិត​នៅ​ប្រទេស​ផ្សេង​ៗ​ទៅ​វិញ។

សំណួរ៖ តើ​គ្រឿង​សំអាង​ដែល​លោក​ ថូម៉ាស មឺហ្វី ​​បាន​ប្រមូល​យក​មក​ធ្វើ​ការពិសោធ​នេះ​ បាន​ប្រមូល​យក​មក​ពី​ទី​កន្លែង​ណា​ខ្លះ​ដែរ​ទៅ?

ថូម៉ាស មឺហី្វ៖ ក្រុម​និស្សិត​ពេទ្យ​បាន​ទៅ​ទិញ​នៅ​តាម​កន្លែង​ជា​ច្រើន​រាប់​ទាំង​ខេត្ត​ សៀមរាប ​បាត់ដំបង​ផង​ដែរ។ ​ប៉ុន្ដែ​ភាគច្រើន​ទិញ​នៅ​ភ្នំពេញ។ ​ពួកគេ​ទិញ​នៅ​តាម​ផ្សារ​ ជួន​កាល​ពួក​គេ​ទិញ​នៅ​កន្លែង​កែ​សម្ផស្ស ​ក្រែម​កែ​សម្ផស្ស​ទាំង​នោះ​ជួន​កាល​ថ្លៃ​ណាស់​គឺ​ចាប់​ពី​ ២០​ ទៅ​១០០ ​ដុល្លារ​ឯ​ណោះ។

សំណួរ៖ តើ​គ្រឿង​សំអាង​ទាំង​នោះ​ប្រើ​សម្រាប់​អ្វី​ខ្លះ?

ថូម៉ាស មឺហី្វ៖ ក្រែម​ការពារ​កំដៅ​ថ្ងៃ​ចំនួន​តិច​តួច​ណាស់​ ដែល​យើង​ឃើញ​មាន​ជាតិ​បារ៉ត។ ​វា​មិន​ត្រូវ​ការ​ដាក់​ជាតិ​បារ៉ត​នោះ​ទេ។​ ប៉ុន្ដែ​បញ្ហា​ធំ​បំផុត​នោះ​ គឺ​ក្រែម​សម្រាប់​ធ្វើ​ឲ្យ​ស្បែក​ស។ ​មាន​ស្ដ្រី​ខ្លះ​ដែល​យើង​បាន​ជួប​សម្ភាស​បាន​ប្រើប្រាស់​ក្រែម​នេះ​ តែ​លើ​ផ្ទៃ​មុខ​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្ដែ​ស្ដ្រី​ផ្សេង​ទៀត​ លាប​ក្រែម​ទាំង​នោះ​ពេញ​ខ្លួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។​ ហើយ​កាលណា​ពួក​នាង​ប្រើ​កាន់​តែ​ច្រើន​ ការប្រឈម​នឹង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង។​ ប្រសិន​បើ​មាន​ការប្រើប្រាស់​លើ​ខ្លួន​កាន់​តែ​ច្រើន​ជា​ពិសេស​សម្រាប់​ ឱកាស​ពិសេស​ដូច​ជា​មុន​ពិធី​មង្គលការ​ជា​ដើម​ដែល​មាន​ស្ដ្រី​ពីរ​នាក់​ បាន​ស្លាប់​ក្នុង​ករណី​ដូច្នេះ ​ដោយសារ​ការប្រើប្រាស់​ក្រែម​ដូច្នេះ​ច្រើន​គ្រោះថ្នាក់​កាន់​តែ​ខ្ពស់។

សំណួរ៖ បន្ទាប់​ពី​ការរក​ឃើញ​សារធាតុ​មួយ​ចំនួន​ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​បែប​នេះ​ហើយ ​តើ​ការពិសោធន៍​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដែរ?

ថូម៉ាស មឺហី្វ៖ ប្រសិន​បើ​នៅ​ប្រទេស​កាណាដា ​ឬ​នៅ​សហរដ្ឋ​អាមេរិក​ យើង​អាច​បញ្ជូន​ស្ដ្រី​រងគ្រោះ​ ដោយសារ​ជាតិ​បារ៉ត​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ ក៏ប៉ុន្ដែ​ នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ដូច​គ្នា​ទេ។ ​ពីព្រោះ​គឺ​ជា​អ្វី​មួយ​ដែល​ពិបាក​ធ្វើ ​ហើយ​ការព្យាបាល​មាន​តម្លៃ​ថ្លៃ​ទៀត។

សំណួរ៖ បើសិន​ជា​មិន​មាន​វិធានការណ៍​ទប់ស្កាត់​ការលក់​ផលិតផល​គ្រឿង​សំអាង​បែប​នេះ​ ទៀត​នោះ​ទេ​ តើ​វា​ផ្តល់​ផលវិបាក​ដូច​ម្តេច​ខ្លះ​ ដែរ​ចំពោះ​អ្នក​ប្រើប្រាស់ ​ឬ ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ?

ថូម៉ាស មឺហី្វ ៖ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ស្រួល​បំផុត​នៅ​កម្ពុជា​ គឺ​ថា​ ប្រាប់​ដល់​ពួក​គេ​ឲ្យ​ឈប់​ប្រើប្រាស់​ក្រែម​ដែល​មាន​សារធាតុ​បារ៉ត​ទាំង​ នោះ។​ យើង​សង្ឃឹម​ថា​ នឹង​មាន​អ្នក​វិទ្យាសាស្ដ្រ​ច្រើន​ជាង​នេះ ​មាន​ឧបករណ៍​ពិសោធន៍​ប្រសើរ​ជាង​នេះ ​និង​មាន​ការត្រួត​ពិនិត្យ​លើ​ក្រែម​ប្រសើរ​ជាង​នេះ។ ​ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា ​និង​ នៅ​ប្រទេស​វៀតណាម​ គ្រោះថ្នាក់​ដោយសារ​បញ្ហា​នេះ​ខ្ពស់​ណាស់។ ​មធ្យោបាយ​តែ​មួយ​គត់​គឺ​ឈប់​ប្រើប្រាស់​ក្រែម ​ធ្វើ​ឲ្យ​ស្បែក​ស​ត​ទៅ​ទៀត៕

បរិភោគ​អ្វី​ដើម្បី​សម្រក​ក្បាលពោះ​?

ត្រូវការ​តែ​មួយ​ក្តាប់​ក្នុង​មួយ​ថ្ងៃ​ក៏​គ្រប់គ្រាន់​ដើម្បី​ជួយអ្នក​ប្រែជា​រៀវ​ស្តើង​និង​កម្ចាត់​ខ្លាញ់​ពោះ

ត្រូវការ តែ មួយ ក្តាប់ ក្នុង មួយ ថ្ងៃ ក៏ គ្រប់គ្រាន់ ដើម្បី ជួយអ្នក ប្រែជា រៀវ ស្តើង និង កម្ចាត់ ខ្លាញ់ ពោះ

ភ្នំពេញ: វិទ្យាសាស្ត្រ​ចាត់ទុកថា ពពួក​គ្រាប់​ធញ្ញជាតិ​អាច​បង្ក្រាប​ភាព​ឃ្លាន និង​បន្ថយ​ខ្លាញ់​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​អស្ចារ្យ ។ ដោយ​មិន​ចាំបាច់​ត្រូវទទួលទាន​ច្រើន​នោះ គេ​ត្រូវការ​តែ​មួយ​ក្តាប់​ក្នុង​មួយ​ថ្ងៃ​ក៏​គ្រប់គ្រាន់​ដើម្បី​ជួយអ្នក​ ប្រែជា​រៀវ​ស្តើង​និង​កម្ចាត់​ខ្លាញ់​ពោះ​។

តាម​កាសែត Daily Mail, នេះ​ជា​លើកដំបូង​ដែល​វិទ្យាសាស្ត្រ​រកឃើញ និង​បញ្ជាក់ បាន​ទំនាក់ទំនង​រវាង​ពពួក​គ្រាប់​ធញ្ញជាតិ​ជាមួយនឹង​កម្រិត​ខ្ពស់​របស់​ សារជាតិ Serotonin ដែល​ជា​សារជាតិ​មួយ​ប្រភេទ​ធ្វើឱ្យ​ថយចុះ​អារម្មណ៍​ឃ្លាន ធ្វើឱ្យ​សោមនស្ស​រីករាយ​និង​បង្កើន​សុខភាព​បេះដូង ។​

​ ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ បា​សេ​ឡូ​ណា​ ឱ្យដឹងថា ដោយ​គ្រាន់តែ​បរិភោគ​មួយ ​1 ounce (៣០​ក្រាម​) គ្រាប់​កៅឡាក់​, អាល់​ម៉ុន​ ឬ​ប្រភេទ​គ្រាប់មួយចំនួន​ទាំង​សម្បក​ក្នុង​មួយ​ថ្ងៃ​ ក៏​បង្កើតបាន​ប្រសិទ្ធភាព​ច្បាស់ក្រឡែត ។​

​ ​”របប​ទទួលទាន​តម​មួយ​តាម​បែប​វិទ្យាសាស្ត្រ​ជាមួយនឹង​វត្ត​មាន​ជាប្រចាំ​ របស់​ពពួក​គ្រាប់​(​ផ្ទុក​សារជាតិ​ខ្លាញ់​ល្អ​និង​សារជាតិ​ប្រឆាំង​ អុកស៊ីតកម្ម​) នឹង​ជួយ​អ្នកជំងឺ​កម្ចាត់​ចោល​បាន​ទម្ងន់​លើស​, បន្ថយ​គ្រោះថ្នាក់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​និង​ជំងឺ​សរសៃ ឈាម​បេះដូង​” -​បណ្ឌិត​គ្រីស្ទៀ​ន អានឌ្រី​សឡាគូ​វ៉ា (Christian Andris-Lacueva) ឱ្យដឹង ។​

​ ​នៅ​ក្នុង​ការស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​អនុវត្ត​របប​ទទ​ទួល​ទានតម​ដោយសារ​អាហារ​សម្បូ​រព ​ពួក​គ្រាប់​ក្នុង​រយៈពេល​១-២​សប្តាហ៍​សម្រាប់​អ្នកជំងឺ​លើស​ទម្ងន់​២២​នាក់ ប្រៀបធៀប​ជាមួយនឹង​ក្រុម​មួយ​ផ្សេង​រួមមាន​អ្នកជំងឺ ២២​នាក់​ទទួលទាន​តម​ធម្មតា ។ លទ្ធផល​បង្ហាញ​ថា អ្នក​ទទួល​ទាន​គ្រាប់​២០ ក្រាម​ក្នុង​មួយថ្ងៃ នឹង​មាន​កម្រិត Serotonin ក្នុង​ទឹកនោម​ខ្ពស់ជាង ។​

​ ​ប្រមាណ​៩០​ភាគរយ​នៃ​បរិមាណ Serotonin របស់​សរីរាង្គ​មានក្នុង​ពោះវៀន ។ ចំនួន​នៅ​សល់​ប្រមូលផ្តុំ​នៅ​ប្រព័ន្ធ​សរសៃប្រសាទ​មជ្ឈិម ជាកន្លែង​សម្រួល​សភាព​ចិត្ត​គំនិត​និង​អារម្មណ៍​ឆ្ងាញ់​មាត់ ។ ភាគច្រើន​នៃពពួក​ឱសថ​ពិសេស​សម្រាប់​ព្យាបាលរោគ​សោកសៅ ច្របូកច្របល់​សកម្មភាព​…​សុទ្ធតែ​ត្រូវបាន​ស្ថាបនា​ដើម្បី​ផ្លាស់ប្តូរ​ កម្រិត Serotonin នេះ ។​

​ ​បណ្ឌិត Christian សន្និដ្ឋានថា អាស្រ័យហេតុនេះ ទស្សនៈ​ទាំងឡាយមុន​នេះ​អំពី​ការ​កម្ចាត់​គ្រាប់​ចេញពី​របប​ទទួលទាន​តម​ ដើម្បី​បន្ថយ​បរិមាណ​កាឡូរី និង​ម្សៅ​គឺ “​ខុសឆ្គង​ទាំងស្រុង​” ៕

ទម្លាប់​មិន​ល្អ​មួយចំនួន​សម្រាប់​សុខភាព​

ភ្នំពេញ: ក្នុង​ជីវភាព​ប្រចាំថ្ងៃ ជួនកាល​មាន​នូវ​ទម្លាប់​មួយចំនួន​ដែល​ប្រសិនមិន​ចាប់​អារម្មណ៍ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។​

ការ​ខ្វេះ​ច្រមុះ​អាច​បំផ្លាញរោម​ច្រមុះ, ធ្វើឱ្យ រហែក​ស្រទាប់​ស្អិត បណ្តាលឱ្យ​ហូរឈាម

ការ ខ្វេះ ច្រមុះ អាច បំផ្លាញរោម ច្រមុះ, ធ្វើឱ្យ រហែក ស្រទាប់ ស្អិត បណ្តាលឱ្យ ហូរឈាម

​ ​ខ្វេះ​ច្រមុះ​
ពេល​អង្គុយ​ទំនេរ ពុំ​មាន​កិច្ចការ​អ្វី​ធ្វើ​, មនុស្ស​ជាច្រើន​តែងតែ​ខ្វេះ​ច្រមុះ និង​ចាត់ទុកថា​នេះ​ជា​វិធី​អនាម័យ​ឱ្យ​ច្រមុះ ។ ប៉ុន្តែ​តាម​ពួក​វេជ្ជបណ្ឌិត​ជំនាញផ្នែក​ត្រចៀក​, ច្រមុះ​, បំពង់ក ក្រៅពី​ការបាត់​អនាម័យ, ការ​ខ្វេះ​ច្រមុះ​អាច​បំផ្លាញរោម​ច្រមុះ, ធ្វើឱ្យ រហែក​ស្រទាប់​ស្អិត បណ្តាលឱ្យ​ហូរឈាម ។ ព្រោះ​ស្រទាប់ស្អិត​នៅ​ច្រមុះ​ទន់​និង​ស្តើង​បំផុត និង​មាន​សរសៃឈាម​ច្រើន ។ គ្រោះថ្នាក់​ជាងនេះ ​មេរោគ​នឹង​ទៅ​តាម​ម្រាមដៃ​ចូល​ក្នុង​រន្ធ​ច្រមុះ ធ្វើឱ្យ​ច្រមុះ​ត្រូវ​រលាក​រ៉ាំរ៉ៃ​, ស្ទះ​រន្ធ​ច្រមុះ​, ក្រហម​ច្រមុះ​, ខ្ទង់​ច្រមុះ​ហើម​ក្រហម​យូរថ្ងៃ​មិនជា​…​។​

​ ​ខាំ​ក្រចកដៃ​
​ ​ទម្លាប់​នេះ​ពុំ​ត្រឹមតែ​ជួបប្រទះ​នៅ​កុមារ​តូចៗ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​ធំជាច្រើន​ក៏​មាន​ទម្លាប់​ខាំ​ក្រចកដៃ​ដែរ ។​
​ លទ្ធផល​គឺ ក្រចក​ត្រូវ​រសេមរសាម​, កៀក​ជាមួយ​សាច់​ជ្រុល​, បណ្តាល​ឱ្យ​ហើម ឈឺក្រចកដៃ​និង​ត្រូវ​ឆ្លង​មេរោគ ។ ខាំ​ក្រចកដៃ​ជា​ប្រចាំ​នៅ​អាច​ធ្វើឱ្យ​ប្រែប្រួលទម្រង់​ម្រាមដៃ ។​

ខាំ​ក្រចកដៃ​ជា​ប្រចាំ​នៅ​អាច​ធ្វើឱ្យ​ប្រែប្រួលទម្រង់​ម្រាមដៃ

ខាំ ក្រចកដៃ ជា ប្រចាំ នៅ អាច ធ្វើឱ្យ ប្រែប្រួលទម្រង់ ម្រាមដៃ

​ ​ក្រចកដៃ​នៅ​ផ្ទុក​បាក់តេរី ពង​អតិសុខុមប្រាណ​ជាច្រើន ហេតុនេះ​ការខាំ​ក្រចក​នៅ​ដៃ បណ្តាល​ឱ្យ​យើង​ឆ្លង​ព្រូន​។ ក្រៅពី​នេះ​ខាំ​ក្រចកដៃ​នៅ​ធ្វើឱ្យគ្រោះថ្នាក់​ដល់​ធ្មេញ​និង​ធ្វើឱ្យ​រួយ​ សន្លាក់​សៀតផ្កា ។ រឿង​នោះ​ជះឥទ្ធិពលដល់​សមត្ថភាព​ទំពា និង​វិធី​បញ្ចេញ​សំឡេង ។​ ដើម្បី​រារាំង ត្រូវ​កាត់​សម្អាតក្រចកដៃ​ជាប្រចាំ​ក៏​ជា​វិធី​មួយ​ដើម្បី​រំលឹក​អ្នក​មិន​ ឱ្យ​បំផ្លាញ​ក្រចកដៃ ។​

​ ​ដ​ករោម​ច្រមុះ​
​ ​នេះ​ជា​ទម្លាប់​របស់​ក្រុម​បុរស ។ អ្នកជំនាញការ​ទូន្មាន​ថា ដាច់ខាត​មិនត្រូវ​ដក​រោម​ច្រមុះ ព្រោះ​រោម​ច្រមុះ​មាន​សមត្ថកិច្ច​ទប់ស្កាត់​ធូលី​, បាក់តេរី, ធ្វើឱ្យ​ក្តៅ​បរិយាកាស​ពេល​ដកដង្ហើម ។ ក្រៅពីនេះការ​កាត់​សម្អាត​រោម​ច្រមុះ ងាយ​ធ្វើឱ្យ​របួស​ច្រមុះ​, រលាត់​ហូរឈាម ។ វិធី​ល្អ​បំផុត​គឺ​ត្រូវ​លាង​ច្រមុះ រាល់ថ្ងៃ​ដោយ​កន្សែង​ទន់ ចៀសវាង​ត្រដុស​ខ្លាំងៗ​ឬ​ជ្រៅ​ហួស ៕

ចម្រៀង លោកព្រាប ​សុវត្ថិ