KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

រូបមន្ដជួយបំបាត់ អាការតប់ប្រមល់

ភាពតប់ប្រមល់ភាគច្រើន មិនចេះយល់ចិត្ដនរណានោះឡើយ ក៏ប៉ុន្ដែយើងក៏មិនដឹងថា រវាងបុរស និងស្ដ្រី នរណាងាយកើត រោគតប់ប្រមល់ច្រើន ជាងគ្នានោះដែរ ។ ខាងក្រោមនេះយើង មានវិធីលុបបំបាត់ភាពតប់ប្រមល់ សម្រាប់មកផ្ញើជូនលោក អ្នកទាំងឡាយដូចតទៅ ៖

-ជំហានដំបូងតោង សង្កេតមើលខ្លួនឯងជាមុនថា កំពុងតែបោះជំហានចូលទៅរកភាព តប់ប្រមល់ដែរ ឬ អត់ ដោយការសង្កេតមើល ពីសង្វាក់របស់បេះដូងថា លោតញាប់ដែរ ឬ ទេ ?

-តើមានអាការហើមពោះដោយសារអាហារមិនរលាយល្អដែរ ឬអត់ ?

ជាធម្មតាបើមានអាការ អស់ទាំងនេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងស្ថានភាព តប់ប្រមល់ហើយគួរដោះស្រាយ ជាបន្ទាន់ផងដែរ ។ ប្រសិនបើតប់ប្រមល់ ខ្លាំងណែនាំឱ្យឈរសំឡឹង ចេញទៅតាមបង្អួច ឬក៏ព្រលែងខ្សែភ្នែក មើល ឱ្យបានឆ្ងាយស្រូបខ្យល់ ដង្ហើមចូលបានវែងៗ រាប់ពី១ដល់១០ រួចទប់ខ្យល់ដង្ហើមទប់១០វិនាទី ទើបព្រលែងចេញ មកវិញម្ដងបន្ដិចៗ ។

បន្ទាប់ពីនោះគួរដើរ ទៅទិញរបស់របរដែល ខ្លួនចូលចិត្ដ ដើរលេងតុបតែង រាងកាយឱ្យបានសប្បាយចិត្ដ តែ ប្រសិនបើតប់ប្រមល់បន្ដិចបន្ដួចនោះ គ្រាន់តែដើរចុះដើរឡើងធ្វើចលនា បន្ដិចបន្ដួចនៅក្នុងបន្ទប់ហើយដកដង្ហើម ឱ្យវែងៗក៏បានធូរស្រាលដូចគ្នាដែរ ។

ក្នុងករណីធ្វើហើយ នៅមិនបាត់ ណែនាំឱ្យ រកមិត្ដភ័ក្ដិមកជជែកគ្នាលេង ព្រោះការបាន បញ្ចេញគំនិតឱ្យ អ្នកដទៃបានស្ដាប់ក៏ជាវិធីមួយ ជួយកាត់បន្ថយភាពតប់ប្រមល់ បានដូចគ្នាដែរ៕

www.lookingtoday.com

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ