KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ការសមាធិ ជួយឱ្យគេផុត ពីជម្ងឺទឹកនោមផ្អែម

លោករដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ប្រទេសឥណ្ឌាបានប្រកាសថា នឹងឱ្យសាលារៀនគ្រប់កន្លែងទាំងអស់ បង្រៀន អ្នកសិក្សាឱ្យហាត់ សមាធិព្រោះគេមាន ជំនឿថាវាជួយការពារមិនឱ្យប្រជា ពលរដ្ឋកើតរោគ ទឹកនោមផ្អែម និងលើសឈាមដែល វាកំពុងមាន ចំនួនកើនឡើងនៅថ្ងៃខាងមុខ ។

លោក អាន់ បួមុន្នី រាមាដុល សេនាបតីបានពោលថា យើងសូម ប្រកាសថា ការហ្វឹកហាត់សមាធិ វាជួយ ការពាររោគទឹកនោមផ្អែម និងរោគលើសឈាម បានយ៉ាងល្អបំផុត ហើយថែមទាំងជួយនូវ អាការតប់ប្រមល់បាន ទៀតផង ។ យើងនឹងឱ្យសាលារៀនគ្រប់ទីកន្លែង ទាំងអស់ឱ្យបង្រៀនសមាធិទាំង អស់នៅឆ្នាំខាងមុខនេះ ។

ប្រទេសឥណ្ឌាសព្វថ្ងៃនេះកំពុង មានប្រជាជនកើតរោគទឹកនោម ផ្អែមច្រើនជាងគេបង្អស់នៅលើពិភពលោក គឺមាន ចំនួនរហូតដល់៤១លាននាក់កាលពីឆ្នាំកន្លងមក ។ គេនៅមានការព្រួយបារម្ភ ថា វានឹងកើនឡើងដល់៧០លាននាក់ នៅក្នុងឆ្នាំ២០២៣ភាគច្រើន បំផុតនៅតំបន់ជនបទដែលគេរក ឃើញមានអ្នកជំងឺកើនពី១១,២% កាលពីឆ្នាំ ១៩៩៨ទៅជា ១៨,៦% ។

លោករដ្ឋមន្ដ្រី រាមាដុល បាន ពោលបន្ដទៀតថា នោះក៏ព្រោះ ហេតុផលថា មនុស្សម្នាពីសម័យមុនធ្លាប់នាំ គ្នាដើរទៅស្រែចំការ ហើយប្រើប្រាស់កម្លាំងយោងទឹកអណ្ដូង ក៏ប៉ុន្ដែសព្វថ្ងៃនេះពួកគេ បាននាំគ្នាប្រើត្រាក់ទ័រ និងពេល មកដល់ផ្ទះហើយនាំគ្នាអង្គុយមើល ទូរទស្សន៍តែប៉ុណ្ណោះ ៕

www.lookingtoday.com

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ