ពត៌មានសុខភាព,
ម្ហូបអាហារសំខាន់សំរាប់សុខភាព
១-ផ្កាស្ពៃបៃតង
មាន ប្រសិទ្ធភាពបង្ការជំងឺមហារីកដោះ និងមហារីកពោះវៀនធំ ជំងឺបេះដូង រោគសញ្ញា ឡើងឈាម និងការវិវត្ដនៃរាងកាយពីកំណើតមួយចំនួន។ បណ្ដាប្រភេទបន្លែប្រភេទ Brassica ដូចជា ផ្កា ស្ពៃបៃតង ស្ពៃ Brussica ជួយឱ្យរាងកាយជម្រះចោលនូវសារធាតុផ្សំជា cinogenic (ជាតិបង្កមហារីក) ។ បន្ថែមលើនោះមួយចំហៀង ផ្កាស្ពៃបៃតងអាចផ្គត់ផ្គង់៧៥%បរិមាណវីតាមីនស៊ី (Vitamin C) ដែលយើងត្រូវការជារៀងរាល់ថ្ងៃ រួមជាមួយជាតិបង្ការមហារីក Beta Carotene ផង។ ក្រៅពីនោះផ្កាស្ពៃបៃតងថែមទាំងជាប្រភពផ្គត់ផ្គង់ជាតិសរសៃ ជាតិរ៉ែ Potassiun និងជាតិ Folato ក៏បរិបូរណ៍សម្រាប់ផ្គត់ផ្គង់រាងកាយដែរ។ គួរតែហូបផ្កាស្ពៃបៃតងតិចបំផុតបីដងក្នុងមួយសបា្ដហ៍ បរិភោគស្ពៃបៃតង៤ដើមក្នុងមួយសបា្ដហ៍អាចបន្ថយគ្រោះថ្នាក់មហារីក ពោះវៀនធំបាន៥០% ។
២-ត្រីនិងគ្រឿងសមុទ្រ
បង្ការ ជំងឺបេះដូង រលាកសន្លាក់ និង អាការៈធុញទ្រាន់ (ចុះខ្សោយ) ។ អាស៊ីតរងាន់(Omega)៣ មាននៅក្នុងត្រី និងគ្រឿងសមុទ្ររក្សាសុខភាពរបស់អ្នក។ ជាតិ២ក្នុងចំណោមអាស៊ីតខាងលើនេះគឺ docosahexaenoicacid(DHA) និង Cicosa pentaenoic acid (EPA) បង្ការអាការៈខ្សោយបេះដូងដោយវិធីស្ថិរភាពនូវសញ្ញាអគ្គិសនី ជួយសម្រួលសង្វាក់បេះដូង និងបង្ការអការៈកកឈាម ឬ ឈាមមិនធម្មតា។ ក្រៅពីនោះ Acid Omega ៣ ថែមទាំងមានប្រសិទ្ធភាពបង្ការជំងឺរលាកឆ្អឹង (សន្លាក់ឆ្អឹង)។ ទន្ទឹមនឹងនោះហូបត្រីមសមុទ្រមានប្រសិទ្ធភាពបន្ថយការចុះខ្សោយ នៃសុខភាពខាងស្មារតី (Depression)។ ក្នុងមួយសបា្ដហ៍គួរតែហូបត្រីសមុទ្រប្រហែល ១២ ounce ព្រោះគ្រឿងសមុទ្រមានប្រយោជន៍បំផុតដល់សុខភាព ។
៣-ប៉េងបោះ
មាន ប្រសិទ្ធភាពបង្ការជំងឺមហារីក ជំងឺបេះដូង និងវិរូបកម្មពីកំណើត មួយចំនួន ។ អាវុធអាថ៌កំបាំងរបស់ប៉េងបោះគឺជាតិប្រឆាំងនឹងអុកស៊ីតកម្ម Lycopene។ជាតិ Lycopene រួមផ្សំនឹងជាតិអាហារូបត្ថម្ភរុក្ខជាតិមួយចំនួនផ្សេងទៀតដែល មាននៅក្នុងប៉េងប៉ោះ (ជាពិសេសគឺ Phytoene និង betacarotene) ការពាររាងកាយ ទប់ទល់នឹងបណ្ដាសមាសភាព សារធាតុសេរី (Free radical) បង្កគ្រោះថ្នាក់់ដល់កោសិកាទាំងឡាយដែលបង្កឱ្យមានជំងឺ។ ប៉េងប៉ោះថែមទាំងមានផ្ទុកយ៉ាងសំបូរបែបនូវវីតាមីន E C Potassium និង folate។
បរិភោគ ផ្លែប៉េងប៉ោះមួយទម្ងន់ជាមធ្យម២០០ក្រាម ទឹកប៉េងប៉ោះ ស៊ុប ឬទឹកជ្រលក់ប៉េងប៉ោះ មួយចានក្នុងមួយថ្ងៃវាគឺជាប្រភពផ្គត់ផ្គង់ Lycopsene គួរជាទីមោទនៈ។
៤-ផល្លានុផលមានប្រភេទក្រូចពោធិសាត់ ក្រូចឃ្វិច
បង្ការ ជំងឺមហារីក ជំងឺបេះដូង និងបង្ការវិរូបកម្មពីកំណើតមួយចំនួន។ ផល្លានុផលប្រភេទក្រូចឃ្វិច មានផ្ទុកយ៉ាងសំបូរនូវវីតាមីនC ដូចជា ក្រូចពោធិសាត់ ក្រូចថ្លុង ក្រូចឃ្វិច ក្រូចឆ្មារ។ ទន្ទឹមនឹងនោះជាតិ pectin មានក្នុងផល្លានុផលបន្ថយបរិមាណ Cholesterol LDL ក្នុងឈាម folate ជួយបន្ថយបរិមាណ Hormoncysterine (សារជាតិបង្កជំងឺមហារីក) និងបន្ថយជាតិទប់ទល់អុកស៊ីតកម្មមួយចំនួន បង្ការគ្រោះថ្នាក់ទាំងឡាយដោយសារអ៊ុកស៊ីតកម្ម ការពាររាងកាយឱ្យចៀសផុតពីការស្ទះសរសៃឈាម បន្ថយគ្រោះថ្នាក់នៃជំងឺស្រឺត និងខ្សោយបេះដូង។ មានតែផល្លានុផលប្រភេទក្រូចទេ ទើបមានផ្ទុកជាតិ Limonoidos ដែលមានប្រសិទ្ធភាពខ្លាំងក្នុងកិច្ចបង្ការជំងឺមហារីក។ ផ្លែក្រូចពោធិសាត់មួយផ្លែអាចផ្គត់ផ្គង់គ្រប់១០០% នូវវីតាមីន C ឱ្យរាងកាយក៏ដូចជាជួយបំពេញនូវបរិមាណនៃជាតិសរសៃនិង folate។ ក្រូចថ្លុង ស្វាយចន្ទី មានផ្ទុកប្រហែល៤មក្រ(milligram) lycopen ហើយស្មើនឹងពាក់កណ្ដាលផ្លែប៉េងប៉ោះ។ អាស្រ័យហេតុនេះ គេគួរតែហូបពី១ដល់២ផ្លែក្រូចពោធិសាត់ជារៀងរាល់ថ្ងៃ។
៥-ស៊ុត
រាង កាយមនុស្សមានភាពរេចរិលដោយសារអាយុកាលកាន់តែចាស់។ ស៊ុតជាម្ហូបអាហារមួយក្នុងចំណោមប្រភេទម្ហូបអាហារដែលសំបូរដោយ ជាតិអាហារូបត្ថម្ភបំផុតជាមួយនឹងបណ្ដាប្រភេទ Protein ចាំបាច់១៣ផ្សេងទៀត។ ជាពិសេសគឺ Choline វីតាមីន B ជាតិរួមផ្សំចាំបាច់មួយប្រភេទដែលជួយឱ្យការលូតលាស់របស់ ខួរក្បាល និងរក្សាការចងចាំ ។ ជាតិរ៉ែ Selenium មានប្រសិទ្ធភាពទប់ទល់ នឹងអុកស៊ីតកម្ម ជាតិ ribollavin និងវីតាមីន B១២ ជាតិអាហាររូបត្ថម្ភដែលអ្នកតមចំណីត្រូវការជាចាំបាច់។ ក្រៅពីនោះស៊ុតថែមទាំងផ្គត់ផ្គង់ជាតិទប់ទល់នឹងអុកស៊ីតកម្មមួយ ចំនួនដែលមានប្រសិទ្ធភាពបំផុតដូចជា Lutein និង zeaxanthin ជាតិ carotenoidos ( Vitamin A ) ។ ជាតិក្រហមនៃស៊ុតបង្ការគ្រោះថ្នាក់ដោយសារកាំរស្មីពណ៌ស្វាយ។ ក្នុងមួយសបា្ដហ៍គួរហូបស៊ុត៤គ្រាប់បើសិនជាបរិមាណ Choletsterol នៅកំរិតធម្មតា និងតិចជាង៣គ្រាប់ បើ Choloesterol ខ្ពស់ជាងធម្មតា។
ដូច្នេះ របបទទួលទានសមស្របនឹងផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់គឺជាមូលដ្ឋាន ដ៏រឹងមាំជួយឱ្យរាងកាយមាំមួន និងលូតលាស់ល្អ ៕