KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ថែទាំ​និង​ព្យាបាល​ស្បែក​ដែល​ឆាប់​ប្រតិក​មម្មប្រសិនបើ​អ្នកមាន​ស្បែក​មិនសូវ​រលោង​ម៉ដ្ឋ​ស្អាត​

ដោយសារ ​តែ​ឧស្សាហ៍​ឡើង​កន្ទួល​រមាស់​និង​មាន​ប្រតិកម្ម​​ផ្សេងៗ​ នោះ​អ្នក​គួរតែ​ស្វែង​យល់​ដឹង​នូវ​វិធី​ថែទាំ​ស្បែក​ឱ្យ​បាន​​ល្អ​ប្រពៃ​ ជា​ពិសេស​គឺ​​ត្រូវ​យល់​ដឹង​អំពី​ជម្ងឺ​សើ​ស្បែក​មួយ​ចំនួន​ដែល​តែង​កើត​ មាននៅ​លើ​ផ្ទៃមុខ​និង​រាង​កាយ​របស់​​អ្នក​។​ ម្យ៉ាងវិញទៀត​ អ្នក​មិន​ គួរ​តូចចិត្ដ​អស់សង្ឃឹម​អន់ចិត្ដ​​​នឹង​ព្រេងវាសនា​ដែល​កំណត់​ឱ្យ​អ្នក​ កើតមក​មាន​ស្បែក​មិន​​ម៉ដ្ឋ​សរ​លោង​ស្អាត​ដូច​គេឯង​នោះ​ ព្រោះថា តាម​ការ​ស្រាវជ្រាវ​​កន្លង​ទៅ​នេះ​គឺ​មាន​នារី​ប្រមាណ​ជា​៤០​ភាគរយ​គឺ​ពិតជា ​មាន​​ស្បែក​គ្រើម​និង​ឆាប់​ប្រតិកម្ម​ជាទី​បំផុត​។​ ដូច្នេះ​​ចូរ​អ្នក តាមដាន​និង​ស្វែង​យល់​ដឹង​អំពី​ជម្ងឺ​សើ​ស្បែក​ដែល​តែង​កើត​​មាន​ជា​រឿយៗ​ទៅ ​លើ​យុវវ័យ​ភាគច្រើន​ និង​វិធី​ថែទាំ​ព្យាបាល​​ឱ្យ​ឆាប់​ជា សះស្បើយ​ដូច​តទៅៈ​

ស្នាម​ដៅ​ពី​កំណើត​ (Port​ Wine​ Stains)

​តើ​នោះ ​គឺជា​អ្វី​ទៅ​?​ តាម​ការ​ពិត​​​ទៅ​ស្នាម​ដៅ​ពី​កំណើត​ច្រើន​តែង​លេច​ចេញ​ជា​​​ទ្រង់ទ្រាយ​ធំ​ ឬ​តូច​ទៅ​តាម​មនុស្ស​ម្នាក់ៗ​ដែល​មាន ស្នាម​ដៅ​នោះ​ដែល​តែង​មាន​ស្នាម​ជាំ​ពណ៌​ស្វាយ​​ឬ​ក៏​ពណ៌​ក្រហមព្រឿងៗ​ដែល​ ជា​ទូទៅ​ស្បែក​នៅ​ត្រង់​ម្ដុំ​ស្នាម​ដៅ​នោះ​ច្រើន​តែ ក្រាស់​ជាង​​​ស្បែក​នៃ​កន្លែង​ដទៃ​ទៀត​។​

វិធី​ថែទាំ​ព្យាបាល

ស្នាម​ ដៅ​ជាំ​ពី​កំណើត​ពិបាក​នឹង​ធ្វើ​ឱ្យ​ជ្រះ​ចេញ​​​​​​​​​ពី​រាង​កាយ​ទៅ​តាម​ ពេលវេលា​ដោយ​ឯកឯង​​​ណាស់​ តែ​អ្នក​អាច​ទៅ​ធ្វើការ​វះកាត់​ឬ​ក៏​ព្យាបាល​ដោយ​កាំរស្មីឡាស៊ែរ​ ដោយ​គ្រូពេទ្យ​​​ឯកទេស​។​ ម្យ៉ាងទៀត​ប្រសិនបើ​ស្នាម​ដៅ​​នោះ​មិនសូវ​ជាំ​ក្រមៅ​ពេក​ទេ​ អ្នក​អាច​ប្រើ​ផលិតផល​សំអាង​លាបមុខ​បន្លំ​គេឯង​បាន​ ​ដូច​ជា​ប្រើ​ផលិតផល​ Daniella​ Suggests​ Viel​ Cover​ Cream​ ដែល​ជា​ផលិតផល ពិសេស​សម្រាប់​ជួយ​លាក់​បំពួន​បិទ​បាំង​ស្នាម​ដៅ​ពី​កំណើត​នោះ​។​

ជម្ងឺ​ជាំ​ក្រហម​មុខ​ (Rosacea)

តើ​នោះ​ គឺជា​អ្វី​ទៅ​?​ គឺជា​អាកា​រៈ​​ជាំ​ក្រហម​ស្បែក​ដ៏​ធ្ងន់ធ្ងរ​ ជា​ពិសេស​នៅ​ត្រង់​ថ្ពាល់​​ទាំង​សងខាង​ ថ្គាម​ ច្រមុះ​ និង​ចង្កា​។​ ជួនកាល​ក៏​​​មានមុខ​តូច​-​ធំ​ ឬ​ក៏​ពង​ខ្ទុះ​នៅ​ពីលើ​ស្នាម​ជាំ​​​នោះ​ទៀត​ឬ​ក៏​នៅ​ព័ទ្ធ​ជុំវិញ​បរិវេណ​ ដែល​កំពុង​​តែ​ជាំ​ក្រហម​នោះ​ផង​។​ អាកា​រៈ​ជាំ​ក្រហម​មុខ​​​នេះ​ជា​ទូទៅ​តែងតែ​កើត​មាន​ដោយសារ​ការ​តានតឹង​ អារម្មណ៍​ខ្លាំង​ ពិបាកចិត្ដ ​គិត​ច្រើន ​ដោយសារ​តែ​ការ​បំពុល​ពី​បរិយាកាស​និង​​ទទួល​ការ​ពុល​ពី​ចំណីអាហារ​សម្បូរ​ ជាតិ​គីមី​​ច្រើន​ខុសធម្មតា​ ហើយ​អាកា​រៈ​ជាំ​ក្រហម​មុខ​នោះ​នឹង​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត​កាលបើ​អ្នក​​ ឧស្សាហ៍​សេព​គ្រឿង​ស្រវឹង ​ផឹកទឹក​ក្ដៅ​ខ្លាំង ​ដោយ​​ទទួលទាន​អាហារ​ដែល​សម្បូរ​គ្រឿង​ច្រើន​។​ ដើម្បី​ជា​ជំនួយ​ដល់​ការ​លុប​បំបាត់​ស្នាម​ជាំ​​ក្រហម​មុខ​ឱ្យ​ជ្រះ​បន្ដិច​ ម្ដងនោះ​អ្នក​គួរ​ប្រើ​ហ្វូ​ម​លាងមុខ​ផ្សំ​ពី​រុក្ខជាតិ​ផ្សេងៗ​មាន​លាយ​ ទឹកដោះគោ​ដូច​ជា​ផលិតផល Daniella​ Herbal​ Cleanse​ Milk​ Tristle​ ។​ ​ចំណែកឯ​វិធី​ដ៏​ប្រសើរ​បំផុត​​នៅ​ក្នុង​ការ​លាក់​បំបាំង​ស្នាម​ជាំ​ក្រហម​ មុខ​នោះ​ ​អ្នក​គួរ​ប្រើ​ផលិតផល​ផាត់មុខ​ដែល​មាន​​លាយ​រុក្ខជាតិ​ពណ៌​បៃតង​ដូច​ជា​ Body​ Shop​ Prebase​ in​ Green​ ដោយ​អ្នក​គួរ​​លាប​នៅ​​លើ​ផ្ទៃ​មុខជា​ស្រទាប់​ស្ដើងៗ​ត្រង់​​តំបន់​ដែល​ឡើង​ ជាំ​ក្រហម​នោះ​ទើប​លាបម្សៅ​ ទឹក​ខាប់ៗ​ ឬ​ម្សៅ​ហុយ​ធម្មតា​ជា​ក្រោយ​។​

​ជម្ងឺ​តាអក​ (Eczema)

​តើ​នោះ ​គឺជា​អ្វី​ទៅ​?​ នៅ​ពេល​ដែល​ស្បែក​អ្នក​ចាប់ផ្ដើម​ពង​ក​ន្ដួ​ល​​រមាស់​និង​បង្ក​ការ​ពង​ខ្ទុះ ​ហៀរ​ទឹករងៃ​នៅ​លើ​ស្បែក​មុខ​ឬ​នៅ​លើ​រាង​កាយ​ ​ហើយ​ធ្វើ​ឱ្យ​រមាស់​ខ្លាំង​ចង់​តែ​អេះ​នោះ​គឺជា​ជម្ងឺ​តាអក​ហើយ​។​ ជម្ងឺ​តាអក​ តែង​​កើត​មាន​ឡើង​ដោយសារ​តែ​ស្បែក​ប្រ​តិ​​កម្ម​ជា​មួយ​នឹង​ចំណីអាហារ​​ដែល​ ជំហាន​ដំបូង​អ្នក​គួរ​ធ្វើការ​កត់សម្គាល់​ដោយ​ខ្លួនឯង​នូវ​ប្រភេទ​អាហារ​​ ណាខ្លះ​ដែល​ទទួលទាន​រួច​ហើយ​តែង​ប្រតិកម្ម​ឱ្យ​អ្នក​កើត​រមាស់​នោះ​។​

​វិធី​ព្យាបាល

​តាម​ ការ​ពិត​ស្បែក​ដែល​កើត​ជម្ងឺ​តាអក​តែង​ឆាប់​ប្រតិកម្ម​ និង​​ឆាប់​ទទួល​អារម្មណ៍​ឈឺចាប់​រមាស់​ជាទី​បំផុត​។​ ​ហេតុ​ដូច្នេះ​​ហើយ​កាលបើ​អ្នក​ភ័ន្ដ​ច្រឡំ​​យក​ផលិតផល​​ផ្ដេសផ្ដាស​មក​លាប​ ពីលើ​នោះ​ពិតជា​នឹង​កាន់តែ​បង្ក​ឱ្យ​ជម្ងឺ​តាអក​អ្នក​រាល​​ដាល​ធ្ងន់ធ្ងរ​ ខ្លាំង​ឡើង ។​ ប្រការ​ប្រសើរ​បំផុត​នោះ​គឺ​អ្នក​ត្រូវ​រក្សា​បរិវេណ​​ដែល​កើត​ជម្ងឺ​តាអក​ នោះ​ឱ្យ​សើម​រលើបរលោង​ជា​និច្ច​ដោយ​ប្រើប្រាស់​​ផលិតផល​សម្រាប់​លាប​ពីលើ​ ដូច​ជា​ Cream​ E-៤៥​ ឬ​ក៏​ប្រើ​ផលិតផល​ Aveno​ ដែល​អាច​បញ្ឈប់​កុំឱ្យ​បរិវេណ​ដែល​កើត​តាអក​នោះ​រាលដាល​ធំ​ខ្លាំង​ពេក​។​ អ្នក​អាច​លាប​ផលិតផល​ខាងលើ​នោះ​ពីលើ​បរិវេណ​ដែល​កើត​តាអក​ជា​ស្រទាប់​ស្ដើងៗ ​បំផុត​ រួច​ទើប​ប្រើ​ផលិតផល​រក្សា​សំណើម​​ឱ្យ​បាន​យូរ​ដូច​ជា​ផលិតផល​ Armani​ Hydroglow​ ដែល​​ជា​ជំនួយ​ធ្វើ​ឱ្យ​ស្បែក​សើម​ល្អ​ និង​មិន​បង្ក​ឱ្យ​មានការ​រមាស់​គួរ​ឱ្យ​ចង់​​អេះ​នោះ​ឡើយ​ ៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ