KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

លំហាត់ប្រាណ សម្រាប់កាត់បន្ថយ កំហឹងផ្ញូវភេទ

កំហឹង គឺជាអារម្មណ៍ដ៏មានឥទ្ធិពល ដែលបណ្តាលមកពី ការកើនឡើងនៃអ័រម៉ូន អាដ្រេណាលីន ហើយវាធ្វើ អោយចង្វាក់បេះដូង លោតញាប់ខុស ពីពេលធម្មតា។ កម្រិតខ្ពស់នៃកំហឹង និង ប្រទូសភាព តែងមានទំនាក់ទំនង ទៅនឹង ការប្រពឹត្ត្របទល្មើសចំពោះកុមារ និង ការប្រឈមនឹង ជំងឺបេះដូងសរសៃរឈាម ចំពោះមនុស្សវ័យជំទង់ ដែលអាចផ្តល់ផលជា ជំងឺគាំងបេះដូង, ជំងឺដាច់សសៃឈាម ក្នុងខួរក្បាល និង ជំងឺទឹកនោមផ្អែម។

កំហឹងដែលមិនមានការគ្រប់គ្រង អាចនឹងផ្តល់ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ នៅពេលដែលវាជះឥទ្ធិពល ទៅដល់ ក្រុមគ្រួសារ, មិត្តភក្តិ និង មិត្តរួមអាជីព ហើយវានឹងសំដែង អោយយើងឃើញច្បាស់ តាមរយៈភាពក្រេវក្រោធ និង ការប្រើអំពើហិង្សា។ កំហឹង ដែលបានជះឥទ្ធិពល ចូលទៅខាងក្នុងខ្លួនវិញ គឺក៏អាចបណ្តាលអោយ មានគ្រោះថ្នាក់ ផងដែរ ហើយជាញឹកញយ វាជាប្រភពនៃជំងឺធ្លាក់ទឹកចិត្ត។ ស្ថានភាពស្ត្រេស នៃការប្រឈមនឹង ការឈឺចាប់រុំារ៉ៃ គឺអាចនាំអោយមាន ការផ្ទុះនូវអារម្មណ៍ អស់សង្ឃឹម និង ចងគំនុំ។

វិធីដ៏ប្រសើរបំផុត ក្នុងការគ្រប់គ្រងទៅ លើកំហឹងរបស់អ្នក នៅពេលដែល អ្នកកំពុងស្ថិត ក្នុងស្ថានភាពដែល អ្នកត្រូវប្រឈមនឹងវា នោះគឺអ្នកត្រូវដើរចេញ និង ចំណាយពេលនៅខាងក្រៅ ស្ងប់ស្ងាត់ម្នាក់ឯង។ ការតាំងចិត្ត ទទួលយក ការធ្វើលំហាត់ប្រាណ ជាទំលាប់ប្រចាំថ្ងៃនោះ គឺអាចធ្វើអោយអ្នក នឹងមិនសូវរស់នៅក្នុងភាព ជាមនុស្ស ចងកំហឹង។

ហេតុអ្វីបានជាការហាត់ប្រាណ អាចជួយអ្នកបាន?
កំហឹងជារឿយៗ តែងកើតឡើងដោយសារ ការផ្តល់តំលៃអោយខ្លួនឯង ទាបពេក និង ការខ្វះទំនុកចិត្តលើខ្លួនឯង ។ ការធ្វើសកម្មភាព រូបរាងកាយ គឺអាចបញ្ចេញនូវអង់ដហ្វីន ដែលវាជាអរម៉ូនម្យ៉ាង ជួយអោយអ្នក មានអារម្មណ៍ល្អ និង បង្កើនផ្លូវចិត្តរបស់អ្នក អោយមាន សភាពស្រស់ស្រាយ និង ពេញចិត្តចំពោះខ្លួនឯង។ ការធ្វើលំហាត់ប្រាណ ក៏ជាវិធីមួយ ក្នុងការទប់ស្កាត់កំហឹង និង ជួយកាត់បន្ថយស្ត្រេស។ ការធ្វើសកម្មភាព ក្នុងកម្រិតខ្ពស់ អោយបានជា ប្រចាំមានដូចជា៖ ការរត់, ហែលទឹក, លេងកីឡាប្រដាល់ ក៏ជាវិធីដ៏មានប្រសិទ្ធភាព ក្នុងការបញេ្ចញ និង រារាំងដល់ អារម្មណ៍ ដែលនឹងធ្វើអោយកំហឹងផ្ទុះឡើង។ ការធ្វើសកម្មភាព អោយរាងកាយអ្នក បានសម្រាកមានដូចជា៖ការហាត់ យូហ្គា ឬ ថៃឈិ គឺអាចនឹងបញ្ចេញនូវ ថាមពលអវិជ្ជមាន និង ជួយជំរុញអោយមានអារម្មណ៍ ស្ងប់ស្ងាត់ នៅក្នុងខ្លួន។

សកម្មភាពដែលសាកសមបំផុតមាន៖
• ការដើរ។
• ការរត់។
• ការធាក់កង់។
• ការហែលទឹក។
• ការលើកដុំទំងន់។
• ការលេងកីឡាប្រដាល់។
• ការលេងកីឡារ៉ុកកែត។
• ការរាំកំសាន្ត។
• ការហ្វឹកហាត់កាយសម្ព័ន្ធ។
• ការហាត់ លំហាត់ប្រាណបែបយូហ្គា ក្នុងសកម្មភាពផ្សេងៗជាច្រើន។

តើអ្នកគួរធ្វើវាអោយបានញឹកញាប់ ប៉ុនណា?
• យ៉ាងហោចណាស់ អោយបានរយៈពេល ៣០នាទី ហើយអោយបាន ៣ ទៅ ៥ដងក្នុងមួយសប្តាហ៍។
• ប្រសិនបើអ្នកជ្រើសរើស យកការរត់ នោះអ្នកត្រូវកំណត់ ការរត់នេះអោយ បានចំងាយ ៣ទៅ៥ ម៉ាយដោយ មិនធ្វើការឈប់។
• នៅថ្ងៃឈប់សម្រាក អ្នកអាចធ្វើការដើរ អោយបានរយៈពេល ៣០នាទី។
• រួមបញ្ចូលនូវថ្នាក់ហាត់យូហ្គា ឬ ថៃឈិ នៅក្នុងទំលាប់ហាត់ប្រាណ របស់អ្នក ដើម្បីរៀនពី វិធីសាស្ត្រក្នុងការ ដកដង្ហើម និង ធ្វើអោយផ្លូវកាយ និង ផ្លូវចិត្តរបស់អ្នកចេះ មានភាពបន់បែន តាមកាលៈទេសៈ។
• បញ្ចូលសកម្មភាពផ្សេងៗគ្នា ទៅក្នុងទំលាប់ហាត់ប្រាណ របស់អ្នក។ ការហ្វឹកហាត់កីឡាកាយសម្ព័ន្ធ គឺជា សកម្មភាពមួយដ៏រស់រវើក និង មានភាពរហ័សរហួន ដែលមានរួមបញ្ចូលនូវ ការហ្វឹកហាត់ចង្វាក់បេះដូង និង ភាពអត់ធ្មត់។ អ្នកគួរធ្វើវា អោយបាន ២ទៅ ៤ដង ក្នុងមួយសប្តាហ៍ ៕

Photo by Looking Today

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ