KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ញ៉ាំ​ទឹក​ច្រើន​ពេក​ក៏​មិនល្អ​ចំពោះ​សុខភាព​ដែរ​

ដូច ​ដែល​ធ្លាប់​បាន​ដឹង​រួច​មកហើយ​ថា​ទឹក​ គឺ​សំខាន់​ណាស់សម្រាប់​សុខភាព​របស់​មនុស្ស​ ដូចជា​ជួយ​សម្រកទម្ងន់ បង្កើន​ការ​ចង​ចាំ​ ឬ​ជួយ​ការ​ពារ​ និង​ព្យាបាល​ជំងឺ​បានជាច្រើន ប៉ុន្ដែ​នៅ​ពេល​នេះ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​ញ៉ាំ​ទឹក​ច្រើន​ពេក ពោល​គឺ​ចាប់​ពី​ ៨កែវ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​ គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​យើង​ប៉ុន្មាន​ទេ​ ហើយ​អាច​នឹង​មានគ្រោះ​ថ្នាក់​ទៀត​ផង​។
ក្រុម ​អ្នក​ជំនាញ​ដែល​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ផ្ទុយ​ពី​ការ​អះ​អាង​មុនៗនេះ បាន​ផ្ដល់​ដំបូន្មាន​ថា យើង​គួរ​តែ​ញ៉ាំ​ទឹក​តែ​ ១,២លីត្រ​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ​។
យ៉ាង ​ណាមិញ របាយ​ការណ៍​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ពិពណ៌នា​ថា គ្រោះ​ថ្នាក់​នៃ​ការ​ញ៉ាំ​ទឹក​តិច គឺ​មិន​ពិត​នោះ​ទេ ហើយ​ភស្ដុតាង​នៅ​ពី​ក្រោយ​ការ​អះ​អាង​ថា​ទឹក​អាច​ការពារ​ជំងឺ​បាន​ច្រើន​ ប្រភេទ​នោះ​ក៏គ្មាន​ដែរ​។
អ្នក ​ស្រី​​ Margaret McCartney មក​ពី​ទីក្រុង Glasgow ចក្រភព​អង់គ្លេស​បាន​និយាយ​ថា មាន​គេហទំព័រ​សុខភាព​មួយ​ចំនួន​ បាន​ណែ​នាំ​ឲ្យ​មនុស្ស​ញ៉ាំ​ទឹក​ចាប់ពី ៦កែវ ទៅ​៨កែវ​ក្នុង​មួយ​ថ្ងៃ គឺ​មិន​ត្រឹម​តែ​គ្មាន​ន័យ​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​មិន​ល្អ​ទៅវិញ​ទេ​។
សរសេរ ​នៅក្នុង​ព្រឹត្តបត្រ​សុខភាព​នៃ​ចក្រភព​អង់គ្លេស អ្នក​ស្រី​បណ្ឌិត​រូប​នេះ ក៏​បាន​ចង្អុល​បង្ហាញ​ថា ការ​ស្រាវ​ជ្រាវ​នេះបាន​បង្ហាញ​ថា​ការ​ញ៉ាំ​ទឹក​នៅ​ពេល​អ្នក​មិន​ស្រេក​ទឹក គឺ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​របស់​ខួរ​ក្បាល (ផ្ទុយ​ពី​ការ​រក​ឃើញ​មុនៗ​ដែល​ថា​ ទឹក​អាចជួយ​បង្កើន​ការ​ផ្ដោត​អារម្មណ៍​របស់​ខួរ​ក្បាល)​ ហើយ​អ្វី​ដែល​គ្រោះ​ថ្នាក់​ទៀត​នោះ គឺ​សារធាតុ​គីមី​ដែល​រក​ឃើញ​នៅ​ក្នុង​ដប​ទឹក​បរិសុទ្ធ​ ក៏​ប៉ះ​ពាល់​សុខ​ភាព​ផង​ដែរ​។
ការ ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញដែរ​ថា ការ​ញ៉ាំ​ទឹកច្រើន​ពេក អាច​នាំ​ទៅដល់ការ​គេង​មិនលក់ ដោយ​សារ​តែមនុស្ស​ត្រូ​វ​ក្រោក​ពីដំណេក​ដើម្បី​ទៅ​បន្ទប់​ទឹក​ ហើយ​វា​ក៏​នឹង​បំផ្លាញ​ក្រលៀន​ផង​ដែរ (ផ្ទុយ​ពី​ការ​ស្រាវ​ជ្រាវ​មុនៗ ដែល​រក​ឃើញ​ថា ទឹក​ជំនួយ​ក្រលៀន)។
សូម ​បញ្ជាក់​ផង​ដែរ​ថា ការ​ទទួល​ទាន​ទឹក​របស់​មនុស្ស​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ទូទាំង​ ពិភពលោកនៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ឧទាហរណ៍ នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​២០១០ ទឹក​ប្រមាណ ២,០៦ពាន់​លាន​លីត្រ​ត្រូវ​បាន​ផឹក ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​២០០០ មាន​តែ​១,៤២ពាន់​លាន​លីត្រ​ប៉ុណ្ណោះ​។ ទោះ​បី​ជា​ការ​ផឹក​ទឹក​មាន​ការ​កើន​ឡើង​ក៏​ដោយ ប៉ុន្ដែ​ការ​ផឹក​តែ ក៏កើនឡើង​បី​ដង​ដែរ ខណៈ​ដែលការ​ផឹក​​ស្រា​បៀ​ក៏មាន​ការ​កើន​ឡើងដល់​ទៅ ៥ដងឯណោះ។
ទោះបី ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​អះ​អាង​ពី​ការ​ផឹក​ទឹក​ច្រើនមិនល្អ​ចំពោះ​សុខ​ភាព​នេះ គឺ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ ដូច្នេះ​ប្រិយមិត្ត​អាច​ធ្វើ​ការ​វិភាគ​បាន​ ថា​ទឹក​ល្អ​ ឬ​អាក្រក់​។ ប្រិយមិត្ត​អាច​បញ្ចេញ​ជា​មតិ​ យោបល់​របស់​ប្រិយមិត្ត​នៅក្នុង​ប្រអប់​បញ្ចេញ យោបល់​ ខាង​ក្រោម​បាន​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​នេះ​!

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ