សុខភាពនិងស្នេហា,
បុរសគិតបែបណាក្រោយពេលរួមភេទរួច
រៀបរៀង์ដោយ
ម៉ោង
ចំពោះរឿងពួកខ្នើយ បើគ្មានបទពិសោធន៍ឲ្យបានពេញលេញនោះ ភាគីខាងប្រុសមិនអាចបំពេញតម្រូវការរបស់ដៃគូឲ្យបានដិតដល់នោះ ទេ។ ភាគីបុរស ជារឿយៗច្រើនជាអ្នកដល់គោលដៅមុន ហើយក្រោយវាយលុក បុរសមួយចំនួនច្រើនដកថយភ្លាមៗធ្វើឲ្យខាងស្រីយល់ថាអាត្មានិយម (ដល់ត្រើយសើយគូទ) ខណៈបុរសមួយចំនួនក៏បានគិតគូរឲ្យនាងបានទៅដល់ឋានសួគ៌ដូច គ្នាដែរ។ ដោយហេតុនេះ ទើបធ្វើឲ្យនារីជាច្រើនមានចម្ងល់ចង់ដឹងថា តើប្រុសៗគិតយ៉ាងណាក្រោយពេលដល់ត្រើយ បានជាម្ដងដកថយ ម្ដងវាយលុកបន្ត? ដើម្បីឆ្លើយសំណួរនេះបាន មានស្ថានភាពពីរដែលត្រូវគិត។
ស្នេហ៍មួយរាត្រី
ស្នេហ៍ មួយរាត្រី ឬស្នេហ៍ឆក់កណ្ដៀតច្រើនកើតឡើងនៅពេលដែលភាគីបុរសដើរលេងពេល រាត្រីចូលខារ៉ាអូខេ ឬក្លឹបរាំកម្សាន្តជាដើម។ ស្នេហាប្រភេទនេះភាគច្រើនផ្ដើមនៅពេលដែលជាតិស្រវឹងចូលពេញ ក្នុងខ្លួន មានអារម្មណ៍ថាក្ដៅខ្លួន ចំណង់ផ្លូវភេទ កើនឡើង និងហ៊ាននិយាយដោយមិនសូវអៀនខ្មាស។ ការសាសងបែបនេះច្រើនប្រើពេលខ្លី ដូច្នេះភាពស្អិតល្មួតរវាងគ្នា និងគ្នាមិនសូវមានច្រើននោះទេ។ នៅពេលដែលឡើងឋានសួគ៌ជាមួយគ្នា ភាគីបុរសច្រើនគិតពីខ្លួនឯងជាង ព្រោះគេអាចយល់ថា ទម្រាំឆ្លងដល់ខ្លួនមិនដឹងនារីជាដៃគូធ្លាប់ធ្វើបែបនេះប៉ុន្មាន ដងមកហើយទេ? គួបផ្សំនឹងភាពអត់ងងុយផង ខាងបុរសអាចគិតថា ស្អែក ឬថ្ងៃក្រោយប្រហែលមិនបានជួបគ្នាទៀតផងក៏មិនដឹង ហេតុដូចនេះធ្វើឲ្យគេមិនបំពេញភារកិច្ចឲ្យបានពេញលេញឲ្យនាង សុខស្រួលដូចគ្នា។ ប៉ុន្តែបើដៃគូនារីស្អាតអាចជារឿងមួយផ្សេង។
ដៃគូស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នា
ចំពោះលក្ខខណ្ឌទីពីរនេះគឺខុសផ្ទុយពីមុន។ ចំពោះមនុស្សដែលខ្លួនស្រឡាញ់ អាចនិយាយបានថា មិនថាអ្វីនៅលើខ្លួនដៃគូសុទ្ធតែសំខាន់ទាំងអស់។ បុរសមានអារម្មណ៍រីករាយ កក់ក្ដៅ នៅពេលដែលនៅជិតគ្នា គេអាចមានអារម្មណ៍ក្ដៅខ្លួនសូម្បីតែពេលកាន់ដៃ អោប ឬថើបនាង។ មិនតែប៉ុណ្ណោះ គេតែងគិតដល់សេចក្ដីសុខស្រួលរបស់នាងដូចគ្នា ទោះក្រោយពេលនាគរាជព្រួសភ្លើងហើយក៏ដោយ។ តែក៏មានពេលខ្លះ ដូចជាពេលតុកសិកខ្លាំង ឬអស់កម្លាំង ភាគីបុរសអាចមានការខ្វះចន្លោះក្នុងការបំពេញភាពស្កប់ស្កល់ផង ដែរ។
និយាយឲ្យខ្លីទៅ ការគិតរបស់បុរសក្រោយដល់ត្រើយគឺអាស្រ័យថា នារីជាដៃគូជាស្នេហ៍មួយរាត្រី ជាដៃគូដែលខ្លួនស្រឡាញ់ស្មោះស្ម័គ្រ ឬទៅតាមកម្លាំងពលំជាក់ស្ដែង៕