KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ស្រីៗភាគច្រើនជួយ​ខ្លួន​ឯង ឬទេ? នៅពេលមានចំណង់ផ្ញូលភេទ


នៅ​ពេល​ដែល​ឈាន​ចូល​ដល់​វ័យ​ជំទង់​បុរស និង​ស្ត្រី​​​មួយ​ចំនួន​បាន​ជ្រើស​យក​ការ​ជួយ​ខ្លួន​ឯង​ជា​ជម្រើស​ដ៏​ល្អ​ ក្នុង​ការ​បំបាត់​ចំណង់​ផ្លូវ​ភេទ ។ ​​អារម្មណ៍​ដែល​កើត​មាន​ចំពោះ​អ្នក​ជួយ​ខ្លួន​ឯង​នៅ​ពេល​ដំបូង​គឺ​យល់​ថា​ ទង្វើ​បែប​នេះ​មិន​សមរម្យ​ ឬ​មាន​បាបកម្ម។ ​ដូច្នេះ​តើ​ការ​ជួយ​ខ្លួន​ឯង​ធម្មតា​ ឬ​យ៉ាងណា?
យោង ​តាម​គេហទំព័រ​ Webmd ​បាន​​លើក​ឡើង​ថា ​ការ​ជួយ​ខ្លួន​ឯង​ជា​វិធី​ដ៏​ប្រសើរ​ក្នុង​ការ​បំបាត់​​ចំណង់​ចង់​រួម​ភេទ ​នៅ​ពេល​ដែល​បុរស​ឬ នារី​​នៅ​​តែ​ឯង​ ឬ​ដៃគូ​មិន​អាច​បំពេញ​ចំណង់​ឲ្យ​បាន​ស្កប់ស្កល់។​ សកម្មភាព​នេះ​​ត្រូវ​ចាត់​ទុក​ថា ​ជា​ធម្មជាតិ​របស់​មនុស្ស​ និង​អាច​ធ្វើ​បាន​ច្រើន​ដង​ក្នុង​មួយ​ជីវិត។ ​ការ​ជួយ​ខ្លួន​ឯង​ក៏​​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ការ​ការ​មាន​ផ្ទៃ​ពោះ​ និង​ជំងឺ​ផ្លូវ​ភេទ​ទាំង​ឡាយ​ដូចជា​ អេដស៍ ​សេដា ​ស្វាយ​ ប្រមេះ និង​កាមរោគ​ជាដើម។ ​លើស​ពី​នេះ​ទៅ​ទៀត ​អ្នក​ជំនាញ​សិច​សាស្ត្រ​ក៏​បាន​ណែនាំ​ថា នេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ពន្យារ​​ពេល​ឲ្យ​បាន​យូរ​ក្នុង​ ប្រតិបត្តិការ​លើ​គ្រែ​ដែល​អាច​ធ្វើ​ឲ្យ​ដៃគូ​ឈាន​ដល់​កំពូល​ដូចគ្នា។
ស្រប ​ពេល​ដែល​ការ​ជួយ​ខ្លួន​ឯង​មិន​ប៉ះពាល់​ចំពោះ​សុខភាព​​ ​វា​ក៏​មាន​ផល​វិបាក​មួយ​ចំនួន​ដែរ​ ​ប្រសិន​បើ​ធ្វើ​ដោយ​មិន​ប្រុងប្រយ័ត្ន ​និង​ច្រើន​ដង​ពេក។ ​ចង់​ដឹង​ផល​ប៉ះពាល់​នៃ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​សូម​ចុច​ត្រង់​នេះ។

ប្រភព: news.sabay.com.kh

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ