សុខភាពនិងស្នេហា,
វិធីសាស្ត្រប្រាំយ៉ាងសំរាប់ជួយអ្នកមានវិបត្តិស្នេហ៍
រៀបរៀង์ដោយ
ម៉ោង
អ្នកមានអារម្មណ៍ថាក្រៀមក្រំចិត្ត ឯកោ មិនចង់ទទួលទានចំណីអាហារ រឺ ក៏ចង់សំងំខ្លួននៅក្នុងបន្ទប់ដោយមិនចង់ជួប នរណានៅពេលដែលសង្សារ រឺ ដៃគូរបស់អ្នកប្រាប់អ្នកថា រឿងយើងទាំងពីរនាក់ត្រូវចប់ហើយ? ការធ្វើបាបខ្លួនឯងបែប នេះគឺជាកត្តាមិនគួរគប្បីសោះ។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកមានវិបត្តិស្នេហា អ្នកត្រូវចងចាំថាអ្នកមិនមែនជាមនុស្ស ឯកោឡើយ។ បើដូច្នេះខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ ៥ យ៉ាងសំរាប់ជួយអ្នកមានវិបត្តិស្នេហាទាំងឡាយដើម្បីកាត់បន្ថយ នូវបញ្ហាផ្លូវចិត្តទាំងនោះ៖
- ប្រាប់នរណាម្នាក់អោយយល់ពីអារម្មណ៍របស់អ្នក៖ ស្វែងរកមិត្តណាម្នាក់ដែលអ្នកទុកចិត្ត រឺក៏នរណាដែលអាចពិភាក្សាពីអារម្មណ៍របស់អ្នកបាន និង នរណាម្នាក់ដែលអាចយល់ពីអារម្មណ៍របស់អ្នក។
- ថែរក្សាខ្លួនអ្នកអោយបានល្អ៖ ការមានវិបត្តិស្នេហ៍អាចធ្វើអោយយើងមានអារម្មណ៍ពិបាកក្នុងចិត្ត យ៉ាងខ្លាំងដូចនេះហើយ សូមកុំបណ្តោយខ្លួនអ្នកធ្លាក់ក្នុងអន្លង់ដ៏ជ្រៅបែបនេះអោយសោះ។អ្វីដែលអ្នកគួរ ធ្វើនោះគឺគេងអោយបានគ្រប់គ្រាន់ ទទួលទានចំណីអាហារឆ្ងាញ់ៗ និង អោយបានគ្រប់គ្រាន់ ធ្វើលំហាត់ ប្រាណជាប្រចាំ និងអោយតំលៃទៅលើខ្លួនអ្នក និងកុំអស់ស់ង្ឃឹមក្នុងចិត្តឡើយ។
- រំលឹកនូវអ្វីដែលអ្នកធ្លាប់ទទួលភាពជោគជ័យកន្លងមក៖ រំលឹកនូវរាល់គុណសម្បត្តិ របស់អ្នក ដែលមានកន្លងមក និង គិតអ្វីដែលល្អអំពីអ្នក ហើយប្រសិនបើអ្នកគិតមិនឃើញដោយសារតែអ្នក មានវិបត្តិស្នេហ៍នោះអ្នកអាចអោយមិត្តរបស់អ្នក ជួយរកនឹកនូវអ្វីដែលអ្នកធ្លាប់បានទទួលជោគជ័យ កន្លងមក។ កុំបារម្ភសអ្វី អ្នកជាមនុស្សម្នាក់ដ៏អស្ចារ្យ ហើយក៏មានមនុស្សជាច្រើនដែលគេនៅចាំគាំទ្រ អ្នកផងដែរ។
- កុំអោយខ្លួនឯងនៅទំនេរ៖ នេះគឺជាពេលវេលាដ៏ល្អសំរាប់ធ្វើការតុបតែងកែលំអបន្ទប់ អានរឿងកំប្លែងលេងកីឡា រឺ ក៏ស្វែងរកនូវសកម្មភាពថ្មីៗដើម្បីកំសាន្ត។ នេះមិនមែនមានន័យថាអ្នកមិនខ្វល់នូវអ្វីៗដែលកើតឡើងជុំវិញនោះទេ គឺ គ្រាន់តែអោយអ្នកផ្តោតទៅលើអ្វីប្លែកហើយល្អសំរាប់អ្នកតែប៉ុណ្ណោះ។
- ការរំលោភបំពានលើផ្លូវភេទ៖ ការរំលោភបំពានលើផ្លូវភេទ គឺ ជាកាបង្ខិតបង្ខំនរណាម្នាក់ ដើម្បីសកម្មភាពផ្លូវភេទហើយវាជាកត្ដាមួយ ដែលមិនសក្តិសមទាល់តែសោះ ក្នុងការបង្ខំបុគ្គលណាម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។