KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ថ្នាំគ្រាប់ដែល ធ្វើឱ្យបុរសមិន អាចមានកូន ”នឹងលេចចេញរូបរាង” ក្រោយពីការ ពិសោធន៍លើសត្វ កណ្ដុរចប់ជាស្ថាពរ

យោងតាមទូរទស្សន៍ ”ប៊ីប៊ីស៊ី” ផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ថា ថ្នាំគ្រាប់ដែលបង្កឱ្យបុរស មិនអាចមានកូនបាន នឹងលេចចេញរូបរាង នៅក្រោយការពិសោធន៍ លើសត្វកណ្ដុរចប់សព្វគ្រប់ជាស្ថាពរ។

ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួន បានយល់ឃើញ និងជឿជាក់ថា ពួកគេចាប់ផ្ដើមបង្កើនការអភិវឌ្ឍថ្មីមួយ ជាមួយនឹងការផលិតគ្រាប់ថ្នាំ ឬក៏ប្រភេទឱសថ ដែលមិនអាចឲ្យបុរស មានកូនបាន ហើយករណីនេះ នឹងអាចទទួលបានជោគជ័យទាំងស្រុង ក្រោយពីការធ្វើពិសោធន៍ ទៅលើសត្វកណ្ដុររួចរាល់នោះ ។

សម្រាប់ប្រភេទឱសថ ដែលប្រើសម្រាប់ស្ដ្រីវិញ ក៏នឹងអាចបង្កើតឡើងផងដែរ ក្នុងអំឡុងពេល ២ទសវត្សរ៍ខាងមុខ ប៉ុន្ដែសម្រាប់បុរស វាមានឥទ្ធិពលខ្លាំងក្លាជាង។

ផ្អែកតាមការសិក្សាមួយ នៅសហរដ្ឋអាមេរិក បានបញ្ជាក់ឱ្យដឹងថា ឱសថដែលគេយកទៅពិសោធន៍ លើសត្វកណ្ដុរ ពិតជាអាចមានប្រសិទ្ធភាពបង្អាក់ការបង្កកំណើត របស់សត្វកណ្ដុរបានពិតមែន។

ក្រុមអ្នកជំនាញការមួយចំនួន បានលើកឡើងថា នេះជាការរកឃើញមួយដែល ”គួរឱ្យភ្ញាក់ផ្អើលមែនទែន” ប៉ុន្ដែវាត្រូវការធ្វើការសាកល្បង លើមនុស្សជាមុនសិន។

ព្រោះថាការប្រើនូវឱសថប្រភេទនេះ វាអាចមានផលប៉ះពាល់ ដល់ការមានគភ៌របស់ស្ដ្រី ពោលវាជាវិធីសាស្ដ្រមួយ ដែលអាចរារាំងការបង្ក កំណើតបាន ខណៈដែលគេ មិនអាចដឹងអំពីការបង្កកំណើត និងការមានគភ៌ពិតប្រាកដនោះ ។

ក្រុមអ្នកស្រាវជ្រាវមួយចំនួន នៅអាមេរិក មកពីវិទ្យាស្ថានមហារីក ” Dana-Farber Cancer Institute” និងសាកលវិទ្យាល័យឱសថសាស្ដ្រ បៃល័រ ” Baylor College of Medicine” បានធ្វើការសាកល្បងទៅលើឱសថ មួយប្រភេទ ដែលគេឱ្យឈ្មោះថា ” JQ1” ដែលវាជាគោលដៅមួយ របស់ប្រូតេអ៊ីន ហើយអាចធ្វើការសាកល្បង និងការរារាំង ដល់ការបង្កកំណើតរបស់ស្ពែម ”មេជីវិតឈ្មោល” បាន។

ចំពោះការធ្វើតេស្ដ ទៅលើសត្វកណ្ដុរវិញ ឱសថប្រភេទមួយនេះ អាចញែកស្ពែម ឬហៅថា ទឹកកាម ដោយមិនឱ្យមានការផលិតបានច្រើន និងធ្វើឱ្យស្ពែមទាំងនោះ មានការចល័តទីបានតិចបំផុត ដែលនេះជាវិធីមួយ ដែលហៅថា ជាការចម្រាញ់ឱ្យស្ពែមកាន់តែខ្សត់ទៅៗ។ ក៏ប៉ុន្ដែនៅពេលដែលសត្វ មិនអាចទទួលយកឱសថ ប្រភេទនេះរយៈពេលវែងទេនោះ សត្វនឹងអាចមានកូនជាប្រក្រតីបាន៕

Photo by DAP-NEWS

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ