KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ទទួលទានផ្លែក្រូច ជួយធ្វើឲ្យ មេជីវិត ឈ្មោលខ្លាំង

ផ្លែក្រូចគឺជា ផ្លែឈើម្យ៉ាងដែល មានរាងស្វ៊ែរ ឬ រាងពងក្រពើ និង មានសំបកដែល មានរន្ធតូចៗ។ វាមានពណ៌ ទឹកក្រូចស្រាល រហូតដល់ ដល់ពណ៌ក្រហមទឹកក្រូច។ ក្រូចមានផលប្រយោជន៍ ជាច្រើនចំពោះសុខភាព។រឿង គួរអោយភ្ញាក់ផ្អើលមួយ សម្រាប់បុរសគឺផ្លែក្រូច ជួយអោយមេជីវតឈ្មោល ខ្លាំង។

គុណសម្បត្តិរបស់ ផ្លែក្រូច ចំពោះសុខភាព

ផ្លែក្រូចមួយផ្លែ អាចមានផ្ទុក នូវសារជាតិ phytonutrients ផ្សេងៗគ្នារហូតដល់ ១៧០ប្រភេទ និង សារជាតិ flavonoids ច្រើនជាង ៦០ប្រភេទ ដែលពួកវាទាំងនោះ ត្រូវបានគេរកឃើញថា វាមានឥទ្ធិពលប្រឆាំង នឹងការរលាក, ប្រឆាំងនឹងដុំសាច់ និង កត្តាជំរុញ អោយឈាមឆាប់កក ក៏ដូចជាសារធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត ដ៏ខ្លាំងក្លា របស់វាផងដែរ។

សមាសធាតុផ្សំដ៏ខ្ពស់នៃសារជាតិ ប្រឆាំងនឹងប្រតិកម្មអុកស៊ីត (វីតាមីន C ) និង សារជាតិ flavonoids ដែលមាន នៅក្នុងផ្លែក្រូច បានធ្វើអោយវាក្លាយ ជាផ្លែឈើ មួយប្រភេទដែលល្អបំផុត ក្នុងការជួយស្តារសុខភាព របស់អ្នក អោយ មានភាពប្រសើរឡើងបាន ។

ការពារប្រឆាំងនឹងជំងឺ រឹងក្រិនសសៃអាទែ

ការប្រើប្រាស់នូវសារជាតិវីតាមីន C ជាទៀងទាត់ បានជួយពន្យាដល់ការវិវត្តន៍ នៃភាពឡើងក្រិន របស់សសៃ អាទែ។

ការពារជំងឺមហារីក

សមាសធាតុ មួយដែលមាននៅក្នុង ផ្លែក្រូច ដែលត្រូវបានគេហៅថា liminoid ត្រូវបានគេរកឃើញថា វាអាចជួយ ប្រយុទ្ធប្រឆាំងនឹង ជំងឺមហារីកមួយចំនួនដូចជា៖ ជំងឺមហារីក មាត់, ស្បែក, សួត, សុដន់, ក្រពះ និង ពោះវៀន។ ចំណុះសារជាតិ វីតាមីន C ដ៏ខ្ពស់នេះ ក៏បានដើរតួជាសារធាតុ ប្រឆាំងប្រតិកម្មអុកស៊ីត ដ៏ល្អមួយ ក្នុងការ ការពារកោសិកា ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។

កូឡេស្តេរ៉ូល

សារជាតិ alkaloid synephrine ដែលបានរកឃើញ នៅក្រោមសំបកផ្លែក្រូច គឺអាចជួយកាត់បន្ថយ នូវការផលិត ជាតិកូឡេស្តេរ៉ូល របស់ថ្លើម។

ជំងឺទល់លាមក

ទោះបីជាផ្លែក្រូចមានជាតិអាស៊ីត តែការពិតវាមាន ឥទ្ធិលនៃជាតិអាល់កាឡាំង នៅក្នុងប្រព័ន្ធរំលាយអាហារ និង ជួយជម្រុញអោយមាន សាមាសធាតុរាវសម្រាប់ ជួយរំលាយអាហារ និង ធ្វើអោយស្ថានភាព ទល់លាមក មានភាព ធូរស្រាល។

ធ្វើការជួសជុល ដល់មេជីវិតឈ្មោល ដែលត្រូវបានបំផ្លាញ

ការទទួលទានផ្លែក្រូចអោយបាន មួយផ្លែក្នុងមួយថ្ងៃ គឺពិតជាមានសារៈសំខាន់ សម្រាប់បុរស ក្នុងការជួយរក្សា អោយមេជីវិតឈ្មោល របស់ពួកគេ មានសុខភាពល្អ។ វីតាមីន C ដែលជាសារជាតិប្រឆាំងនឹង ប្រតិកម្មអុកស៊ីត បានការពារមេជីវិតឈ្មោល ពីការបំផ្លាញដែល មានលក្ខណៈជាតំណពូជ ដែលវាអាចនឹង នាំអោយមានកំណើត មិន ប្រក្រតី ។

ការពារជំងឺបេះដូង

ការទទួលទាននូវសារជាតិ flavonoids និងសារជាតិវីតាមីន C ក្នុងកម្រិតខ្ពស់ បានត្រូវគេដឹងថា វាអាចជួយកាត់ បន្ថយកត្តាប្រឈម នឹងជំងឺបេះដូង បានពាក់កណ្តាល។

ការពារជំងឺលើស សម្ពាធឈាម

ការសិក្សាស្រាវជ្រាវបានបង្ហាញថា សារជាតិ flavonoids ដែលត្រូវបានគេហៅថា hesperidin ដែលមាននៅក្នុង ផ្លែក្រូច គឺអាចជួយកាត់បន្ថយ សម្ពាធឈាមរបស់អ្នកបាន។

ធ្វើអោយប្រព័ន្ធភាពសុំា មានភាព ប្រសើរឡើង

ការផ្ទុកនូវសារជាតិវីតាមីន C ក្នុងកម្រិតមួយដ៏ខ្ពស់ បានជម្រុញអោយកោសិកាស ធ្វើការ ប្រយុទ្ធប្រឆាំងនឹង ការចំលងរោគ និង ធ្វើការកសាងប្រព័ន្ធ ការពារភាពសុំាដ៏ល្អមួយ តាមបែបធម្មជាតិ។

ការពារជំងឺគ្រួស ក្នុងតម្រងនោម

ការផឹកទឹកផ្លែក្រូច អោយបានជារៀងរាល់ថ្ងៃ អាចកាត់បន្ថយ បានជាពិសេស នូវកត្តាប្រឈមនឹង ការកកើត ឡើង នៃសារជាតិ កាល់ស្យូម ដែលនឹងបង្កជាគ្រួស នៅក្នុងតម្រងនោម ។

ជួយថែរក្សាស្បែក

សារជាតិប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលមាន នៅក្នុងផ្លែក្រូច បានជួយការពារស្បែកអ្នក ពីការបំផ្លាញរបស់ ពពួករ៉ាឌីកាល់សេរី ដែលវាជាមូលហេតុ ធ្វើអោយអ្នក មានសញ្ញាណនៃភាពចាស់។

ការពារជំងឺដំបៅក្រពះ

ការបរិភោគនូវអាហារដែលសម្បូរ ទៅដោយសារជាតិ វីតាមីន C គឺអាចជួយ កាត់បន្ថយនូវឱកាស នៃការកើតមាន ជំងឺដំបៅនៅក្នុង ប្រព័ន្ធរំលាយអាហារ ហើយវាក៏អាចជួយ ទប់ស្កាត់នូវជំងឺ មហារីកក្រពះផងដែរ។

ការពារប្រឆាំងនឹង ការចម្លងរោគ របស់ពពួក វីរុស

ការផ្ទុកនូវសារជាតិ polyphenols ដ៏ច្រើន ត្រូវបានបង្ហាញថា វាអាចផ្តល់បាននូវការ ការពារប្រឆាំងនឹង ការចម្លងរោគ របស់ពពួកវីរុស ៕

Photo by Looking Today

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ