KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

នរណាខ្លះ គួរតាមដាន សម្ពាធឈាម?

អ្នកគួរតែពិនិត្យទៅលើសម្ពាធឈាម របស់អ្នកយ៉ាងហោចណាស់ ក៏ម្តងដែរ ក្នុងមួយឆ្នាំដោយពុំ ចាំបាច់គិតអំពី អាយុរបស់អ្នកទេ។ ប្រសិនបើអ្នកមានប្រវត្តិ គ្រួសារកើតជំងឺបេះដូង ឬជំងឺលើស សម្ពាធឈាម អ្នកប្រហែលជា ត្រូវការតាមដាន អោយបានច្រើនដង។ ចូរចងចាំថា លើសសម្ពាធឈាម គឺជាជំងឺក៏ ស្ងៀមស្ងាត់មួយ។ សម្ពាធឈាម របស់អ្នកអាចឡើងខ្ពស់ បំផុតមុនពេល រោគសញ្ញាកើតមាន។

មនុស្សមួយចំនួនពិតជាធ្លាប់ មានរោគសញ្ញា របស់វាមែន ប៉ុន្តែច្រើនតែធ្វើ មិនដឹងមិនលឺព្រោះ វាគ្មានអ្វីដែលធ្វើ អោយពួកគេ ព្រួយបារម្ភឡើយ។ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលមានជំងឺ តម្រងនោមក៏ត្រូវតែ តាមដានសម្ពាធឈាម អោយបានទៀងទាត់ដែរ។ សម្ពាធឈាម របស់អ្នកមានការឡើងចុះ ហើយវាអាចនឹងត្រូវបានប៉ះពាល់ តាមរយៈឥរិយាបទ ជីពចរ និងកម្រិតនៃ ការស្ត្រេសរបស់អ្នក។

ក្រៅពីការប្រែប្រួល ខាងលើទៀត ទម្រង់នៃសម្ពាធឈាម អាចនឹងមានដូចជា៖ ក្នុងប៉ុន្មានម៉ោងនាពេលព្រឹក សម្ពាធឈាមជាធម្មតា ឡើងខ្ពស់យ៉ាងស្រួចស្រាវ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះសម្ពាធឈាម នៅពេលយប់វិញ គឺធ្លាក់មកទាប បំផុតជាពិសេសនៅពេលដេក ។ គ្មានការព្យាបាលណា ដែលធ្វើអោយជំងឺ លើសសម្ពាធឈាម ជាសះស្បើយនោះទេ ប៉ុន្តែវា គឺជាជំងឺ ដែលអាចគ្រប់គ្រងបាន។ ប្រសិនបើអ្នកអាច គ្រប់គ្រងជំងឺលើស សម្ពាធឈាមបាន យើងក៏អាច ការពារវាជាលើក ដំបូងបានដែរ មិនអញ្ចឹង?

មានកត្តានៃរបៀបរស់ នៅមួយចំនួន ដែលមានឥទ្ធិពល ទៅលើការឡើងសម្ពាធឈាម ខ្ពស់ ប៉ុន្តែមិនដោះស្រាយ បញ្ហាដោយផ្ទាល់នោះទេ។ ជម្រើសដែលអ្នក ជ្រើសរើសនោះនឹងជួយ ក្នុងការការពារ និងគ្រប់គ្រងការឡើង សម្ពាធឈាមខ្ពស់របស់អ្នកបាន៕

Photo by Looking Today


ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ