KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

សំនួរដែលស្ត្រី ពិបាកចោទសួរអំពីការ ពិបាកទទួលតម្រេកកំពូល

ខ្ញុំអាចទៅដល់ចំណុចកំពូល នៃការរួមភេទបានយ៉ាងស្រួល តាមរយៈការ រួមភេទដោយខ្លួនឯង (Masturbation) និងរួមភេទតាមមាត់ ប៉ុន្តែខ្ញុំមិនដែលឡើងដល់ ចំណុចកំពូលសោះ នៅពេលរួមភេទដោយ សូកបញ្ចូល លិង្គ។ តើនេះគឺជាកត្តាបណ្តាល មកពីរាងកាយ ឬផ្លូវចិត្ត? ដំបូងចូរយល់ថា អ្នកមិនមែននៅឯកកោតែឯងនោះទេ។ មាន ៧០ភាគរយនៃមនុស្សស្រី ដែលអាចឡើងដល់ចំណុច កំពូលតាមមធ្យោបាយផ្សេងៗ ដែលមានការពិបាកក្នុងពេល រួមភេទដោយការសូកបញ្ចូលលិង្គ។

តាមបែបរូបរាង្គកាយ ស្ត្រីម្នាក់ត្រូវតែមានការភ្ញោច អោយបានត្រឹមត្រូវទៅលើតំបន់ Clitoris (សេរ) ដើម្បីឈានអោយដល់ កំពូលនៃការរួមភេទពេញលេញ។ វាក៏អាចជាកត្តាផ្លូវចិត្តបានដែរ នោះគឺស្ត្រីអាចមានការពិបាក ក្នុងការអនុញ្ញាតអោយរួមភេទដោយការ បញ្ចូលិង្គពេញទំហឹង។ ពិតណាស់ វាអាចជាការផ្សំគ្នា នៃរឿងទាំងពីរនេះក៏មាន។

ចូរគិតថាភាពដែលអាចទៅរួចទាំងនេះ និងរបៀបដែលប្តីរបស់ អ្នកធ្វើទៅលើអ្នក។ ប្រហែលជាប្តីរបស់អ្នកផ្តល់ អោយអ្នកនូវការកកិត និងសម្ពាធយ៉ាងត្រឹមត្រូវ តាមអ្នកត្រូវការក្នុងពេល រួមភេទតាមមាត់ដែល ថ្វើអោយអ្នកដល់ ចំណុចកំពូលបាន ហើយនៅពេលដែល អ្នករួមភេទដោយខ្លួនឯង អ្នកក៏ដឹងនូវរបៀបធ្វើយ៉ាងណា ទើបនាំអោយខ្លួនអ្នកដល់ ចំណុចកំពូល ដែរ។ ចូរទទួលយកចំណេះដឹងនេះ ដើម្បីបញ្ចូលខ្លួនទៅ ក្នុងការរួមភេទដែលមាន ការសូកបញ្ចូលលិង្គ។ រឿងនេះវាប្រហែលជា តម្រូវអោយអ្នកផ្លាស់ប្តូរ ក្បាច់តិចតួច ឬព្យាយាមសាកល្បង ក្បាច់ថ្មីទាំងស្រុងតែម្តង។

ឬវាប្រហែលជាមានន័យចំពោះអ្នកថា ត្រូវប្រើដៃរបស់អ្នក ឬរបស់គាត់អង្អែលលើតំបន់សេរ ( Clitoris ) ក្នុងពេលកំពុងរួមភេទដោយសូកបញ្ចូលលិង្គ។ ជាមួយនឹងការភ្ញោច ដោយដៃបន្ថែមបែបនេះ អ្នកប្រហែលជាឈាន ទៅដល់ចំណុចកំពូលនៃការរួមភេទបាន។ អ្វីដែលសំខាន់គ្រាន់តែអោយ ច្បាស់ថាប្រាប់ប្តីរបស់អ្នកដឹងអំពីក្បាច់ រួមភេទណាមួយដែល អ្នកចង់បានជាប់រហូត៕

Photo by Lookingtoday


ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ