KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

សារៈសំខាន់នៃការ បរបោសអង្អែល មុនពេលរួមភេទ



ការបរបោសអង្អែល មុនពេលរួមភេទ ត្រូវបានចាត់ទុក ថាជាអ្វីៗដែលបុរសម្នាក់ គួរតែធ្វើចំពោះដៃគូ ដើម្បីត្រៀមខ្លួន រួមភេទ។ បច្ចុប្បន្ននេះ ការបរបោសអង្អែល មុនពេលរួមភេទ បានក្លាយផ្នែកមួយដ៏សំខាន់នៃ បទពិសោធន៍រួមភេទ ទាំងមូលតែម្តង។

ពិតណាស់ការរួមភេទ ដោយមិនបានគ្រោងទុក និងគ្មានការបរបោសអង្អែលអ្វីសោះ ពេលខ្លះអាចជាបទពិសោធន៍រួមភេទដ៏ ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រីភាគច្រើន នឹងយល់ព្រមថា វាគឺជាការរួមភេទដ៏ល្អ បាននៅពេលដែលអ្នក បានសិក្សាអំពីសារៈសំខាន់ នៃការបរបោសអង្អែល មុនពេលរួមភេទសិន។ បែបបទនៃការបរបោសអង្អែល ដ៏ប្រុងប្រយ័ត្ននឹងផ្តល់ជា ការសប្បាយដល់ ដៃគូទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើអោយពិសោធន៍ ខាងរួមភេទកាន់តែរីករាយទៀតផង។

ដើម្បីទទួលបានការសម្រើប និងការសប្បាយ ដល់កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការបរបោសអង្អែល ដល់ខាងស្រីអោយបានយូរ ដើម្បីអោយលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីអោយមានការបញ្ចេញទឹករំអិល ទ្វារមាសច្រើន។ អ្នកឯកទេសខាង ការរួមភេទភាគច្រើនយល់ថា គ្មានអ្វីសំខាន់ជាងការចំណាយ ពេលអោយបានច្រើន សម្រាប់ការបរបោសអង្អែល មុនពេលរួមភេទឡើយ។ ចូរចាប់ផ្តើមរួមភេទ នៅពេលដៃគូ ទាំងសងខាងកំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រង ចំណង់ផ្លូវភេទ។

ការបរបោសអង្អែលមុន ពេលរួមភេទគឺជាការផ្សំគ្នា នៃសកម្មភាពជាច្រើនដូចជា ការអោប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់ អោយគ្នា ការថើបនិងការប្រើមាត់រួមភេទ។ សំណួរសួរថាហេតុអ្វីបាន ជាការបរបោសអង្អែល មុនពេលរួមភេទមានសារៈសំខាន់? ដំបូងឡើយ បុរសដែលចេះថ្នាក់ថ្នម និងថើបដៃគូរបស់គេ ហើយដឹងពីរបៀបបរបោសអង្អែល អោយដៃគូរពេញចិត្តនោះ ច្រើនតែរកឃើញថា ដៃគូរបស់ពួកគេនោះ មិនត្រឹមតែពេញចិត្តក្នុង ការរួមភេទកាន់តែ ច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើអោយដៃគូ ទទួលបានចំនុចកំពូលកាន់ តែស្រួលដែរ។ ស្ត្រីភាគច្រើនត្រូវការ ការភ្ញោចអោយបានយូរ ដើម្បីទទួលបានសម្រើប ដ៏ពេញលេញមួយ ហើយការបរបោសអង្អែល មុនពេលរួមភេទនេះ នឹងផ្តល់នូវតម្រូវការរបស់នាងបាន៕



ប្រភព : lookingtoday.com

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ