KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ការវះកាត់យោនី ឬព្រហ្មចារី ដើម្បីកែសម្ផស្ស ជារឿងគួរធ្វើឬអត់?



មានស្ត្រីខ្លះមិនត្រឹមតែធ្លាប់ គិតអំពីការ វះកាត់កែសុដន់ទេ គេហ៊ានចូលជ្រៅជាងនេះ ទៀតរហូតដល់ធ្វើ ការវះកាត់ កែកុនយោនី (vaginoplasty ) របស់ខ្លួនដើម្បីអោយ ប្រសើរជាងមុន។ ខ្លះទៀតធ្វើការវះ កាត់បែបនេះ ចង់ បង្ហាញ ពីភាពនៅក្រមុំព្រហ្មចារី។ នៅកម្ពុជាយើងមិនសូវមាន ករណីបែបនេះ ច្រើនទេ។ ប៉ុន្តែគ្រូពេទ្យរបស់ យើងពិត ជាធ្លាប់ បានទទួលអំពីការសាកសួរ អំពីការវះកាត់ កែយោនីនេះ។ តើអ្នកគួរ តែធ្វើការវះកាត់ បែបនេះឬទេ?

ការវះគាត់យោនីនេះគេធ្វើឡើងក្នុង បំណងកែធ្វើអោយយោនីតឹងល្អ និងមានគោលបំណងដើម្បី បង្កើនការស្រើបស្រាល សប្បាយនៅពេលរួមភេទ។ ប៉ុន្តែចូរអ្នកទាំងអស់គ្នា ចាំចុះថាគ្រូពេទ្យភាគ ច្រើននឹងមិន ណែនាំអោយស្ត្រីណាម្នាក់ ធ្វើការវះកាត់យោនីដើម្បី កេកុនទ្រង់ទ្រាយ របស់វា។ ផលប្រយោជន៍នៃ ការវះកាត់នេះគឺ មិនប្រាកដប្រជាឡើយ។ ពេលខ្លះ វះកាត់មិនសមដូចបំណង ហើយពេលខ្លះទៀតវាបង្ក គ្រោះថ្នាក់។ការ វះកាត់នវគឺ គ្មាន ការធានាសុវត្ថិភាពទេ ប៉ុន្តែផលវិបាលរបស់វាអាច ធ្ងន់ធ្ងរ។

ផលវិបាកទាំងនោះអាចរួមមាន:
1. ការឆ្លងមេរោគ
2. ការមានស្លាកស្នាម
3. បត់ជើងតូចដោយ មិនដឹងខ្លួន (Incontinence)
4. បាត់បង់ការទទួល ដឹងផ្នែកអារម្មណ៍
5. ឈឺចាប់ពេលរួមភេទ

គ្រូពេទ្យសូមអោយជាយោបល់ថា អ្នកមិនគួរធ្វើការវះកាត់ ដែលមិនប្រាកដប្រជាបែបនេះ ឡើយ។ម្យ៉ាងវានឹងធ្វើ អោយខាតលុយកាក់ និងម្យ៉ាងទៀតវានឹងធ្វើអោយ គ្រោះថ្នាក់ដល់សុខភាព ៕

ប្រភពពី ៖ lookingtoday.com

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ