KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ទឹកជួយដល់សុខភាពល្អ និងធ្វើឲ្យយើងមាន អាយុវែង

ជាច្រើនរយឆ្នាំកន្លងមកនេះ មានអ្នកព្យាយាមស្រាវជ្រាវ រកមធ្យោបាយធ្វើឱ្យមាន អាយុវែងមាន សុខភាពល្អ មិនឈឺថ្កាត់ ។ លោកវេជ្ជបណ្ឌិត មីហា អ៊ីល ឈិក ភី ណហ្វ អ្នកវិទ្យាសាស្ដ្រពី សាកលវិទ្យាល័យអុកហ្វដ នៃចក្រ ភពអង់គ្លេសមានជំនឿថា វិធី ដែលធ្វើឱ្យមានអាយុវែង អាចជាវិធីងាយៗ ដែលត្រឹមតែព្យាយាមទទួលទានទឹកឱ្យ បានច្រើនតែប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិតអធិប្បាយថា នៅក្នុងទឹក មានសារជាតិម្យ៉ាងឈ្មោះ ឌីវធីរៀម ក្នុងរូបភាព នៃដ្រូហ្សែន មួយប្រភេទដែលកម្ររក និង មានទម្ងន់ច្រើនជាង អីដ្រូហ្សែនធម្មតា រហូត ដល់២ដងឯណោះ ។ ឌីវធីរៀម នេះវាជួយការពារមិនឱ្យ កោសិកាក្នុងរាងកាយចុះខ្សោយ សភាពនៅពេលកោ សិកាត្រូវបាន សារជាតិគីមីដែលកើតឡើង ពីការរំលាយអាហារ ហើយបំលែងឱ្យទៅជាថាម ពលដោយកោសិកា ដែលចុះខ្សោយ នេះតទៅអាចក្លាយ ទៅជាកោសិកាមហារីក ។

បើយោងតាមការពិសោធន៍ របស់លោក វេជ្ជបណ្ឌិត ឈិកភីណហ្វ ដែលបានពិសោធន៍ ទៅលើសត្វជន្លេន និងសត្វកញ្ចែរកឃើញថា នៅពេលសត្វជន្លេន បានទទួលសារជាតិ ឌីវធី រៀម អាយុរបស់វានឹងកើនឡើងដល់ ១០% រីឯ សត្វកញ្ចែកើនឡើង ៣០% ។

ក្រៅពីការកើនឡើងនៃចំនួន ឌីវមីរៀម នៅក្នុងទឹកដើម្បីការ ទទួលទានហើយលោកវេជ្ជបណ្ឌិត ឈីកភីណហ្វ បានណែនាំបន្ដទៀតថា អាចបង្កើនសារជាតិ ឌីវធីរៀម នៅក្នុងអាហារ ផ្សេងៗបានដូចជានៅក្នុងសាច់ ជ្រូក និងសាច់គោផងដែរ៕

www.lookingtoday.com

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ