KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

វិធីបង្កើនអារម្មណ៍ ឱ្យឈានដល់ការរួមរ័ក

រឿងបែបនេះពេលខ្លះ គេក៏មិនចាំបាច់តម្រូវ ឱ្យចាប់ផ្ដើមឡើងនៅក្នុងបន្ទប់នោះដែរ ។ ជាទូទៅការផ្ដើម កំដៅម៉ាស៊ីន តែងធ្វើទៅតាម រូបមន្ដជាគោលការណ៍ ដូចជាចាប់ផ្ដើមដោយ ការថើបបបោសអង្អែល មុននឹងឈាន ដល់ការរួមរ័ក ។ ដូច្នេះដើម្បីកុំឱ្យរឿងនេះ ផ្ដើមឡើង នៅក្នុងបន្ទប់ និងពេលចប់ទៅវិញក៏នៅក្នុងបន្ទប់នោះ អ្នកអាចចាប់ផ្ដើមកំដៅ វាបានគ្រប់ទីកន្លែងទាំងអស់ ដោយអាចសាកល្បងដូច ខាងក្រោមនេះ ៖

-ប្រើខ្សែភ្នែកទាក់ទាញ ៖ សម្លឹងមើលគេ ចាប់ពីក្បាលដល់ចុងជើង ខណៈពេលគេកំពុង ឈរជជែក ជាមួយអ្នក ។ បន្ទាប់មកចោលខ្សែ ភ្នែកឱ្យស្រទន់សម្លឹងទៅចំ កន្លែងសំខាន់របស់គេ រួចហើយអូសកែវភ្នែកមក សម្លឹងចំភ្នែករបស់គេ ។ ខណៈនេះអ្នកកុំភ្លេច បញ្ជូនអារម្មណ៍បែប មានន័យនូវអ្វីដែល អ្នកចង់ធ្វើរួមគ្នាជាមួយនឹងគេ ។ អ្នកអាចញាក់ចិញ្ចើមតិចៗ ឬចោលភ្នែកសម្លឹងត្រង់នោះឱ្យ យូរខុសធម្មតាបន្ដិច លើក នេះធានាថា គេនឹង ចេញចំហាយក្ដៅភាយៗពី ក្នុងខ្លួនមិនខាន ។

-ប្រើពាក្យសម្ដីបែបបច្ចេកទេស ដោយអាថ៌កំបាំង ៖ ក្នុងខណៈពេលអ្នកជជែក ជាមួយគេនាង អាចប្រើ ពាក្យពេចន៍ណា ដែល ចង្អុលឱ្យដឹងពី អត្ថន័យងាយស្រួល ដែលអ្នកទាំង២អាចយល់បាន ដូចជានាងចង់ងូតទឹក ក្ដៅឧណ្ហៗ (ប្រសិនបើអ្នកទាំង២ ចូលចិត្ដសិចក្នុង អាងទឹកក្ដៅឧណ្ហៗ) ។ ក្នុង ការងារពិសោធន៍ជាច្រើនករណីបាន ចង្អុលបង្ហាញ ថា ការពោលពីសិចអាច ធ្វើឱ្យអ្នកទទួលបានការ ងារនេះកាន់តែច្រើន និងជាពិសេសកាន់តែស្អិតល្មួត គ្នាថែមទៀត ។

-បង្អួតពីរបស់ល្អថ្មីៗ ៖ គឺវាអាចធ្វើឱ្យបេះ ដូងគេលោតកាន់តែញាប់ ក្នុងខណៈពេលកំពុង ជជែកគ្នា (ទោះបីរឿងអ្វីក៏ដោយចុះ) នាងអាចប្រើឡេលាបលើដៃ លើីជើង ឬក៏ប្រើដៃចូកសក់ សើយឡើងលើ ដើម្បី បង្ហាញសាច់គល់.កដ៏សខ្ចី ធ្វើហាក់ដូចជានាង ចង់បញ្ចេញកំដៅ ពីក្នុងរាងកាយ ។ ចូរអ្នកចាំទុកថា បុរសគេ ទទួល បានអារម្មណ៍ភ្ញោចតាមរយៈកែវភ្នែកនេះលឿនបំផុត ។ ទាំងអស់នេះក៏ព្រោះ មានហេតុផល របស់ វាថា បុរសគេ មិន សូវសម្លឹងមើលដៃជើងអ្នកនោះទេ នៅពេលមានសិចជាមួយគ្នា ។ ដូច្នេះ ទង្វើរបស់នាងបែបនេះអាចក្រើន រំលឹកដល់គេ នូវអ្វីដែលនាងមាន ហើយនៅទីបំផុតគេក៏នឹក ភ្នកដល់រាងកាយនាងមិនខាន ។

-ប្រើដៃឱ្យមានប្រយោជន៍ ៖ ប្រើម្រាមរបស់ នាងបញ្ជូនជាសញ្ញាដើម្បី បញ្ជាក់អត្ថន័យដោយ ប្រើម្រាម ដៃ ផ្ទាល់ទៅលើដៃរបស់គេ ខណៈពេល អង្គុយនៅក្បែរគ្នា ឬដាក់បាតដៃនាងទៅ ផ្អឹបលើបាតដៃរបស់គេ បន្ទាប់មក ប្រើមេដៃអង្អែលថើៗ នៅត្រង់បាតដៃរបស់គេ ។ ទង្វើបែបនេះធានា ថា ឆាប់ទទួលបានផលរហូតដល់ទៅ២ដង ថែមទាំងសិចស៊ីទៀតផង ។

-ទន្ទ្រានគល់ភ្លៅ ៖ ខណៈពេលអ្នកកំពុង អង្គុយលេងជាមួយគ្នានៅទីណាមួយ ឬនៅក្នុង រោងភាពយន្ដ ក្រោយពេលគេបិទភ្លើងហើយ នាងអាចទម្លាក់បាតដៃលើគល់ភ្លៅរបស់គេ រួច ប្រើដៃសន្សឹមៗរុលចូលទៅរកទីតាំង នោះ ដោយកុំភ្លេចច្របាច់គល់ភ្លៅគេថ្នមៗ ។ បន្ទាប់មក ប្រើចុងក្រចកកៀរថើៗចុះមករកក្បាលជង្គង់ លើក នេះយើងហ៊ានភ្នាល់ថា គេនឹងមានអារម្មណ៍ពុះ កញ្ជ្រោលនឹកទៅដល់ការរួមរ័ក រហូតអង្គុយ លេងជាប់មិនខាន ។

-ថើបគេយ៉ាងជក់ចិត្ដ ៖ ខណៈពេលអង្គុយ សន្ទនាគ្នាពីរឿងនេះរឿងនោះ ក្នុងឆាកជីវិតប្រ ចាំថ្ងៃដែល គួរឱ្យធុញទ្រាន់នោះ នាងអាចបញ្ឈប់វាភ្លាម រួចប្រើដៃទាំង២ជ្រោងផ្ទៃមុខរបស់គេឡើង ហើយថើបគេយ៉ាង ជក់ចិត្ដ (មិនមែនថើប តែបន្ដិចហើយដកចេញនោះទេ គឺថើមដង្ហើម ឱ្យវែងដោយភាពស្និទ្ធស្នាល) ។ ក្នុងខណៈ ពេលថើបនោះ នាងគួរផ្ដោតសម្លឹងឱ្យចំកែវភ្នែក របស់គេ ។ បន្ទាប់មកលែងដៃទាំង២របស់នាងមកវិញ រួចដក ដង្ហើមឱ្យវែងៗ និងបន្ដការសន្ទនា ដូចដើមបន្ដទៀត ។ ការធ្វើបែបនេះ ព្រោះចង់ បង្ហាញឱ្យគេដឹងថា ប្រសិនបើ មានពេលនៅលើ គ្រែជាមួយគ្នានៅពេលនេះ ប្រាកដជាមានអត្ថ ប្រយោជន៍ណាស់ ដើម្បីកាត់បន្ថយនូវទុក្ខកង្វល់ ចោលឱ្យអស់ពីក្នុងចិត្ដ ហើយឈានទៅរកភាព ជោគជ័យនៅក្នុងជីវិតវិញ៕

www.lookingtoday.com

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ