KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ស្ដ្រីមានចំណង់ រួមភេទនៅក្នុង ស្ថានភាព បែបណា?

ពាក់ព័ន្ធនឹងរឿងលើគ្រែ មានមនុស្ស ជាច្រើនតែងតែមើលរំលង ដោយសារជាប់ រវល់កិច្ចការ ច្រើនពេក ទើបពុំបានបំពេញតម្រូវការ នៅលើគ្រែឱ្យគ្នា ទៅវិញទៅមក បានគ្រប់គ្រាន់ ។ ប៉ុន្ដែទោះជាជាប់ រវល់ការងារច្រើនយ៉ាងណា ក៏ដោយគួរតែឆ្លៀតពេល ខ្លះដើម្បីបំពេញតម្រូវការ នៅលើគ្រែឱ្យគូស្នេហ៍ខ្លះផង ដើម្បីឱ្យជីវិត ស្នេហាទទួលបាន នូវសុភមង្គលរុងរឿង ទៅថ្ងៃអនាគតដោយ គួរស្វែងយល់ដូចខាងក្រោមនេះ ៖

១-ពេលមើលកុនសិច ៖
បុរសតែងតែជំរុញ អារម្មណ៍ភេទរបស់ខ្លួន ដោយសារឃើញរូបភាព នៃការរួមភេទ ឬរូប អាក្រាតកាយ គឺនាំឱ្យកើតចំណង់ភេទភ្លាមៗ ហើយត្រៀម លក្ខណៈជាស្រេច ក្នុងការរួមភេទ។ ប៉ុន្ដែសម្រាប់ស្ដ្រីវិញ កត្ដាជំរុញ អារម្មណ៍ភេទ របស់នាង គឺការមើលភាពយន្ដស្នេហាបែប ផ្អែមល្ហែម លេចលើលេចក្រោមតិចតួច ឬរូប ស្ដ្រីស្រស់ស្អាត រាងរៅសិចស៊ី និងពួកកំលោះ សង្ហាៗឯណោះទេ ។

២-ការថ្នាក់ថ្នមចិត្ដ
នៅពេលមានចំណង់រួមភេទ ភាគីបុរស តែងតែចង់វាយលុកត្រង់ទី អាថ៌កំបាំងរបស់ស្ដ្រី ភ្លាមៗ ។ ប៉ុន្ដែស្ដ្រី វិញត្រូវការ ឱ្យបុរសបបោស អង្អែលរាងកាយ ដូចជានៅលើថ្ពាល់ ស្មា ចិញ្ចើម ចង្កា ឬតាមផ្នែកផ្សេងៗ ដែលមិន មែនជាកន្លែងសម្ងាត់ ទើបផ្ដល់នូវអារម្មណ៍ល្អៗ ច្រើនជាង ។

៣-សម្ដីពីរោះផ្អែមល្ហែម
ការស្រាវជ្រាវទាំងឡាយ បានបញ្ជាក់ថា ស្ដ្រី ពេញជំទង់តែងតែ លុងខ្លួនប្រាណនៅក្នុងថ្ងៃ Valentine ដែលជាបរិយាកាសបែបរ៉ូមែនទិក ហើយចាញ់បោកការលួងលោមរបស់បុរសដោយ សម្ដីយ៉ាងពីរោះចេញពីបេះដូង ទើបធ្វើឱ្យភាគី ស្ដ្រីប្រគល់ខ្លួនប្រាណគ្មានស្ដាយស្រណោះ ។ ទោះ ជាឆ្លងកាត់ការរួមរ័កមកហើយក៏ដោយ ក៏ស្ដ្រីនៅ តែត្រូវការពាក្យអះអាងពីបុរសថា បងស្រឡាញ់ អូនជាដដែល ។

៤-រួមភេទរបៀប សម្ដែងល្ខោន
ស្ដ្រីមិនចង់រួមភេទបែបសម្ដែងល្ខោននោះទេ គឺនាងត្រូវការស្នេហាអូសបន្លាយពេលវេលាវែង ឆ្ងាយ ដោយសាងបរិយាកាសរ៉ូមែនទិក និង ត្រូវការលួងលោមបបោសអង្អែលមុនពេលរួម ភេទផងដែរ ។

៥-ស្ដ្រីត្រូវការបុរសមានការតាំងចិត្ដ
បុរសអាចមើលទូរទស្សន៍ ស្ដាប់ភ្លេងទូរ ស័ព្ទ មើលរូបភាពបណ្ដើរ រួមភេទបណ្ដើរ ក៏បាន ដែរ ។ ប៉ុន្ដែភាគីស្ដ្រីមិនចូលចិត្ដ របៀបនោះទេ បើបុរសធ្វើបែបនេះ គឺធ្វើឱ្យស្ដ្រីអស់អារម្មណ៍ ។ ក្នុងពេលមានសិចនោះ ស្ដ្រីប្រាថ្នាចង់ឱ្យបុរស ចាប់អារម្មណ៍ទៅលើ នាងតែម្នាក់គត់ ទើបនាង មានអារម្មណ៍សិចកើតឡើង ។

៦-ស្ដ្រីត្រូវការបុរសយកចិត្ដទុកដាក់ចំ ពោះនាង
ការរួមភេទ គឺជារឿង សាងសេចក្ដីសុខ ប្រសិនបើស្ដ្រីមានការឈឺចាប់ក្នុងពេលរួមភេទ ភាគីបុរសក៏គួរ ស្វែងយល់ពីនាងដែរ ដូចជាមាន ទឹករំអិលតិច ការស៊កអង្គជាតិ មិនត្រឹមត្រូវ ប្រើកម្លាំងជ្រុលពេក ។ ប្រសិនមិន អាចដោះ ស្រាយបាន គួរទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះ យោបល់ ។

៧-ការឈានដល់ចំណុចកំពូល
ចំពោះបុរសអាចដឹងបាន តាមរយៈការបញ្ចេញទឹកកាម ប៉ុន្ដែស្ដ្រីវិញពិបាកសង្កេត បន្ដិច ។ ប៉ុន្ដែភាគី បុរសត្រូវសង្កេតមើលពី អារម្មណ៍របស់នាង គឺធ្វើយ៉ាងណាជួយនាងឱ្យ មានភាពស្រើបស្រាល ឈានដល់ចំណុច កំពូលជាមុនសិន ព្រោះបើភាគីបុរសប្រញាប់ពេក អាចនាំឱ្យស្ដ្រីមាន អាការមិនពេញចិត្ដ ៕

Photo by Looking Today

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ