KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ផ្លែ​ទំពាំង​បាយ​ជូរ ល្អចំពោះ​សុខភាព​!

ផ្លែ ​ទំពាំង​បាយ​ជូរ គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ក្នុង​ចំណោម​ផ្លែ​ឈើ​ពេញ​និយម​ដទៃ​ទៀត ដែល​នេះ​ដោយ​សារ​តែ​រស់ជាតិ​ដ៏​ឆ្ងាញ់​របស់​វា​ បូក​រួម​ជា​មួយគុណ​តម្លៃ​នៃ​សុខភាព​ជាច្រើនផង​ដែរ​។ ផ្លែ​ទំពាំង​បាយ​ជូរ​ គឺ​ជា​ឃ្លាំង​ស្ដុក​ទុក​នូវ​វីតាមីន A, C និង B6។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ វា​ក៏ជា​ប្រភព​ដ៏មាន​តម្លៃ​នៃ​សារជាតិ​រ៉ែ​សំខាន់​ដទៃ​ទៀត​ ដូចជា ប៉ូតាស្យូម កាល់​ស្យូម ដែក ហ្វូស្វូរុស ម៉ាញ៉េស្យូម និង​សេឡេស្យូម​។
ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា​ សូម​នាំ​មក​ជូន​លោក​អ្នក​នូវ​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​មួយ​ចំនួន​របស់​ផ្លែ​ទំពាំងបាយ​ជូរ៖
១- ពន្យារ​ភាព​ចាស់​
ផ្លែ ​ទំពាំងបាយ​ជូរ​គឺ​ជា​ផ្លែ​ឈើ​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈចាស់​បាន ​ ដូចជា​ទប់​ស្កាត់​ភាព​ជ្រីវ​ជ្រួញ ជំនួយ​ស្បែក​មុខ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ផ្លែ​នេះ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Flavanoids ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​យ៉ាង​ខ្លាំង​មួយ ហើយ​អាច​ជួយ​ទប់ស្កាត់​ដំណើរវិវឌ្ឍទៅ​រក​ភាព​ចាស់​បាន​។
២- បង្កើន​ថាម​ពល​សិច
ដោយ ​សារ​តែ​ផ្លែ​ទំពាំង​បាយ​ជូរ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុដ៏​មានតម្លៃ​ជាច្រើន បាន​ធ្វើ​ឲ្យ​ផ្លែ​ឈើនេះ អាច​ជួយ​បង្កើន​ថាម​ពាល​ក្នុង​ខ្លួន​អ្នក​បាន ដែល​រួមមាន​ទាំង​ការ​ជម្រុញ​ថាម​ពលសិច​ដែល​ចុះខ្សោយ​បាន​ផង​ដែរ​។ ក្រៅ​ពីនេះ​ វា​អាច​ជួយ​ព្យាបាល​ជំងឺ​ក្រលៀន បង្កើន​សាច់​ដុំ និង​ការ​ពារ​ជំងឺ​ភ្នែក​ឡើង​បាយ​បាន​ទៀត​ផង​។
៣- ការ​ពារ​ជំងឺ​ហឺត
ផ្លែ ​ទំពាំង​បាយ​ជូរ គឺ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​អ្នក​កំចាត់​ជំងឺ​ហឺត ដោយ​សារ​តែ​វា​មាន​ថាម​ពាល​ជ្រួត​ជ្រាប​ខ្ពស់ ហើយ​អា​ច​ជួយ​បង្កើន​នូវ​ជាតិ​សំណើម​ដែល​មាន​នៅ​ក្នុង​សួត។ ទំពាំង​បាយជូរ​ក្រហម មាន​សារធាតុ​ប្រឆាំង​បាក់​តេរី​ដ៏ខ្លាំង​ក្លា ដែលអាច​ការពារអ្នក​ពី​ការ​ឆ្លង​រោគ​ហឺត​។
៤- បង្កើន​ការ​ចង​ចាំ​
ចំណុច ​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​។ អ្នក​វិទ្យាសាស្រ្ដ​ជាច្រើន​បានធ្វើ​ការ​ស្រាវ​ជ្រាវ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ផ្លែ​ទំពាំង​បាយ​ជូរ អាច​ជំនួយ​សុខភាព​ខួរ​ក្បាល ហើយ​និង​អា​ច​ការពារ​ជំងឺ​ទាក់​ទង​នឹង​ខួរ​ក្បាល​ ដូចជា​សរសៃ​ប្រសាទ​ជាដើម​។ សារធាតុ Resveratrol ដែលមានវត្តមាន​នៅ​ក្នុង​ទំពាំង​បាយ​ជូរ អាច​ជួយ​អ្នក​ជំងឺ​សរសៃ​ប្រសាទ​បាន​ទៀត​ផង​។
៥- ជួយ​ព្យាបាល​ការ​ទល់​លាមក​
អាស៊ីត ​សរីរាង្គ ហើយ​និង​សារធាតុសេលុយ​ឡូស ដែលមាន​នៅ​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ជូយ​ព្យាបាល​ការ​ទល់​លាមក​បាន​យ៉ាង​មានប្រសិទ្ធិភាព​។ វា​អាច​ធ្វើ​ឲ្យ​លាមក​ដែល​កក​ស្ទះ ធ្លាក់​ចុះ​មក​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជាតិ​ដែក​ដែក​ខ្ពស់ ដែល​មាន​ក្នុង​ផ្លែ​ទំពាំង​បាយជូរ​ អាច​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នឿយ​ហត់​អស់​កម្លាំង និង​បង្កើនថាម​ពល​ដែល​បាត់​បង់​បាន​ទៀត​ផង។

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ