KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

តើសុភាពនារីទាំងឡាយគួរថែទាំខ្លួនបែបណា ក្នុងអំឡុងពេលមករដូវ?

មិត្ត​នារី​ទាំងឡាយ​ប្រាកដជា​បាន​ជ្រាប​ច្បាស់​ហើយ​ថា អំឡុងពេល​មក​រដូវ​គឺជា​ពេលវេលា​មួយ​ដ៏​តានតឹង​បំផុត​ទាក់ទង​នឹង​សុខភាព​ ផ្លូវចិត្ត ក៏ដូចជា​សុខភាព​ផ្លូវកាយ​របស់​ស្ត្រី​ទូទៅ ដួច​ជាការ​អស់កម្លាំង​ល្ហិតល្ហៃ ឈឺចាប់​ក្នុង​ពោះ ឆាប់​ខឹង​ឆាប់​មួរ​ម៉ៅ រសេះរសោះ គេង​ពុំ​លក់ ហើយ​ពេលខ្លះទៀត​ក៏មាន​ការឈឺចាប់​នៅ​ចុង​សុដន់។ក្នុងការ​កាត់បន្ថយ​ភាពឈឺចាប់ ​ក្នុងអំឡុងពេល​មក​រដូវ ក្រុមការងារ​យើង​នឹង​បង្ហាញជូន​នូវ​គន្លឹះ​មួយចំនួន​ដើម្បី​យកទៅអនុវត្ត៖

១. ទទួលទាន​ថ្នាំ​ដើម្បី​កាត់បន្ថយ​ភាព​ឈី​ចាប់

មុន​មក​រដូវ​មួ​យស​ប្តា​ហ៌​មិត្ត​នារី​ទាំងឡាយ​តែងតែ​ជួបប្រទះ​ បញ្ហាដូចៗគ្នា គឺ​ការឈឺ​ចុកចាប់​ក្នុង​ពោះ​ដែល​បណ្តាលមកពី​ភ្នាស​ប្រឹង​កន្ត្រាក់​ផ្តាច់​ ចេញពី​ស្បូន ហើយ​អី្វ​ដែល​អាច​កាត់បន្ថយ​នូវ​ភាពឈឺចាប់​នេះ​បាន​គឺ​មានតែ​ការទទួល​ទាន​ ថ្នាំ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុននឹង​ស​ម្រ​ច​ចិត្ត​ ជ្រើសរើស​ប្រភេទ​ថ្នាំ​ណាមួយ​យកមកប្រើ​ប្រាស់។

២. អនុវត្ត​ន៌​តាមបែប​ធម្មជាតិងាយៗ

ប្រសិនបើ​សុភាពនារី​មិន​ចង់​ប្រើប្រាស់​ឪ​សថ​ដើម្បី​បន្ថយ​ភាពឈឺចាប់ អ្នក​កុំ​ព្រួយបារម្ភ​យើង​មាន​វិធី​ផ្សេងទៀត​ដែល​អនុវត្ត​ន៌​តាមបែប​ ធម្មជាតិងាយៗ គឺ​គ្រាន់តែ​អ្នកយក​ប្រេងកូឡា​លាប​ឲ្យ​សព្វកន្លែង​ឈឺចាប់ ឬ​យក​ខ្នើយ​កំដៅ​ស្អំ​ដាក់​នៅ​ចំ​កន្លែង​ដែល​ចុក ហើយ​វិធី​ចុងក្រោយ​គឺ​ការជម្រះ​កាយ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ឌៗ អាចធ្វើ​ឲ​រាងកាយ​ទទួលបាន​ភាព​ធូរស្រាល​មួយកម្រិត។

៣. ទាក់ទង​ការទទួល​ទាន​អារ​ហារ

ការទទួល​ទាន​អារ​ហារ​ក៏​ជា​រឿង​សំខាន់ ជាពិសេស​អ្នក​គួរ​ទ​ទូល​អារ​ហារ​ដែលមាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​នៅក្នុង​ ផ្លែឈើ​ដូចជា ផ្លែ​ចេកណាំវ៉ា​ជាដើម ដែល​ល្អ​ចំពោះ​បេះដូង សរសៃប្រសាទ ជំនួយ​ឆ្អឹង​និង​តម្រងនោម​ហើយ ក៏​ជំនួយ​ដល់​ស្មារតី​កុំ​ឲ​ឆាប់​រំជួលចិត្ត។ចំពោះ​អារ​ហារ​ដែល​គួរ​ជៀសវាង​ ក្នុង​រយៈពេល​នេះ គឺ​អារ​ហារ​ដែលមាន​ជាតិ​ផ្អែម និង​អារ​ហារ​ដែលមាន​ជាតិ​ប្រៃ។

៤. រក​ពេលវេលា​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់

ចូរ​ឆ្លៀតពេល​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ បើទោះបីជា​អ្នក​មានការ​មមាញឹក​ក្នុងការ​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ​ក៏ដោយ ពីព្រោះ​ការ​សម្រាក​បាន​គ្រប់គ្រាន់​អាច​រក្សា​តុល្យភាព​នៅក្នុង​រាងកាយ​ របស់ អ្នក និង​ក៏​អាចជួយ​ឲ្យ​ដំណើរការ​មក​រដូវ​ពុំមាន​ភាពរអាក់រអួល​ផងដែរ។

៥. ពាក់ព័ន្ធ​ចលនា​រាងកាយ

ការធ្វើ​លំ​ហាត់ប្រាណ​ក្នុងអំឡុងពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​មានការ​ចុកចាប់​នៅក្នុង​ពោះ​កាន់តែខ្លាំង​ជាង​មុន ហេតុ​ដូច្នោះ​អ្នក​អាច​ស្ទង់​មើល​កម្លាំង ឬ​ស្ថានភាព​របស់ខ្លួន​អ្នក​ផ្ទា​ល់អាច​ដំណើរការ​ធ្វើ​លំហាត់ប្រាណ​ដូច​ សព្វមួយដង ឬក៏​គួរតែ​ផ្អាក​នៅក្នុង​អំឡុងពេល​មក​រដូវ៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ