KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក បោះឆ្នោត​ជ្រើសរើស​ប្រធាន​អាណត្តិ​ថ្មី

ភ្នំពេញ: ​លោក លីម គឺ​ក​គី ប្រធាន​សមាគម​ជំងឺ​ទឹកនោម​ផ្អែម នៅ​កម្ពុជា បាន​មានប្រសាសន៍​ថា សន្និបាត​ទូទៅ​នៃ​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ (IDF) បាន​បោះឆ្នោត​ជ្រើស​រើស​​វេជ្ជបណ្ឌិត​ឥណ្ឌា លោក សួ​កាត់ សា​ឌី​កុត (Shaukat Sadikot) ធ្វើជា​ប្រធាន​នៃ​សហព័ន្ធ​នៅ​ប្រ៊ូ​សែ​ល (Brussels-based) នៅ​អាណត្តិ​ថ្មី តំណាង​ឱ្យ​លោក មៃ​ឃើ​ល ហ៊ើ​ស (Michael Hirst) ជនជាតិ​អង់គ្លេស​។​

​លោក លីម គឺ​ក​គី បាន​និយាយប្រាប់ The Cambodia Herald ពី​ទីក្រុង​ឌូ​បៃ នៅ​ល្ងាច​ថ្ងៃអាទិត្យ មុនពេល​បើក​សន្និបាត​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក​ថា សន្និបាត​ក៏​បាន​សម្រេច​​ថា​នឹង​បើក​សន្និបាត​នៅ​អាស៊ី នៅ​ឆ្នាំ ២០១៣​។​
​ ​
​លោក គឺ​ក​គី បាន​និយាយ​បន្តថា ក្រៅ​ពី​វេជ្ជបណ្ឌិត សា​ឌី​កុត ក៏​មាន​បេក្ខភាព​ពីររូប​ទៀត មកពី​ប្រទេស​តង់​ហ្សា​នៀ (Tanzania) និង​សហរដ្ឋអាមេរិក ដែល​មាន​សម្លេង​ឆ្នោត​ជ្រើសរើស​ធ្វើជា​ប្រធាន​សហព័ន្ធ​ដែរ ប៉ុន្តែ​វេជ្ជបណ្ឌិត សា​ឌី​កុត ទទួលបាន​សម្លេង​​គាំទ្រ​ដាច់​គេ ដូច្នេះ​ទើប​គាត់​ត្រូវបាន​គេ​ជ្រើសតាំង​ភ្លាមៗ​។​

​គ្រូពេទ្យ​ឥណ្ឌា ជំនាញ​ខាង​ក្រពេញ​បញ្ចេញ​ក្នុង (endocrinologist) ដែល​បច្ចុប្បន្ន​ធ្វើ​ជា​ទីប្រឹក្សា​នៅ​មន្ទីរពេទ្យ ចា​សលុក (Jaslok Hospital) និង មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅ ម៉ុម​បៃ ធ្លាប់បាន​ធ្វើ​ជា​អនុប្រធាន​ម្នាក់ ក្នុងចំណោម​អនុប្រធាន​ទាំង​១២ របស់​សហព័ន្ធ តាំងពី​ឆ្នាំ​២០០៩ ហើយក៏​មាន​បទពិសោធន៍​ទាក់ទង​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​វិបត្តិ​ទាក់ទង​នឹង​ការរំលាយ​អាហារ អស់​រយៈពេល​ជាង ៣០​ឆ្នាំ មកហើយ​។​

​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី គាត់​មាន​មុខងារ​ជា​អ្នកតំណាង​ឱ្យ​លោក មៃ​ឃើ​ល នៅពេលដែល​លោក​ជំនួស​តំណែង​ប្រធាន​បច្ចុប្បន្ន​គឺ​លោក ហ៊័ន ខ្លោត បាន​យ៉ា (Jean-Claude Mbanya) ជនជាតិ​កា​ម៉ា​រ៉ូន នៅ​ឆ្នាំ ២០១២​។

​លោក ម៉ៃ​ឃើ​ល គឺ​ជា​អតីត​សមាជិក​តំណាងរាស្ត្រ​អង់គ្លេស ដែល​បាន​ក្លាយ​ជា​គណៈអធិប​តី​​ទីមួយ ដែល​មិន​មាន​ជំនាញ​ពេទ្យ នៃ​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​ប្រទេស​អស់គ្លេស ដែល​បច្ចុប្បន្ន ហៅថា ជំងឺ​ទឹកនោម​ផ្អែម​នៅ​ប្រទេស​អស់គ្លេស (Diabetes UK)​។​
​ ​
​លោក លីម គឺ​ក​គី ដែល​ជា​អ្នកដឹកនាំ​សមាជិក​គណៈប្រតិភូ​កម្ពុជា បីនាក់ ទៅ​ចូលរួម​សន្និបាត​នៅ​ទីក្រុង​ឌូ​បៃ​នេះ បាន​និយាយថា សន្និបាត​ទូទៅ​របស់ IDF ចង់​ធ្វើ​ឡើង​នៅ​អាស៊ី សម្រាប់​សន្និបាត​លើក​ក្រោយ​នៅ​ឆ្នាំ​២០១៣​។

​គាត់​បន្ត​ថា “​ប្រធាន​ក្នុង​តំណែង​សព្វថ្ងៃ គឺជា​ជនជាតិ​អាហ្វ្រិក ដូច្នេះ​ហើយ​ពួកគេ​សម្រេច​ឱ្យ​អាទិភាព​ទៅ​អាស៊ី​”​។​
​ ​
​មួយ​សប្តាហ៍​មុន​នឹង​ការជួបជុំ​នៅ​អារ៉ាប់ (United Arab Emirates) នេះ សហព័ន្ធ​បាន​និយាយថា ចំនួន​អ្នក​ចុះឈ្មោះ សម្រាប់​ការចូលរួម​សន្និបាត​រយៈពេល​ប្រាំ​ថ្ងៃ ដែល​ធ្វើឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តងនេះ ត្រូវបាន​រំពឹងទុក​ថា នឹង​កើន​ដល់ ១៤.០០០ នាក់ ដែល​នឹង​ធ្វើឱ្យ​វា​ក្លាយទៅជា​សន្និបាត​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក​ធំ​ បង្អស់ ក្នុង​ប្រវត្តិសាស្ត្រ​របស់ IDF​។ សន្និបាត​លើក​មុន​នៅ​ឆ្នាំ​២០០៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ុន​ទ្រៀល ប្រទេស​កាណាដា បាន​ទាក់ទាញ​អ្នកចូលរួម​ចំនួន ១២.៥០០ នាក់​។​
​ ​
​លោក លូក ហេន​ឌ្រិ​គ (Luc Hendrickx) ប្រធាន IDF ផ្នែក​សន្និបាត​និង​គ្រប់គ្រង បាន​និយាយថា “​ការកើនឡើង​នៃ​ចំនួន​អ្នកចូលរួម គឺជា​ភស្តុតាង​នៃ​ភាពជាក់ស្តែង​ដែល​ថា​ជំងឺ​ទឹកនោម​ផ្អែម​បច្ចុប្បន្ន ស្ថិត​នៅក្នុង​គម្រោង​សុខភាព​ពិភពលោក​”​។​
​ ​
​គាត់​បាន​បន្តថា “​បន្ទាប់​ពី​ការប្រជុំ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ ស្តីពី ជំងឺមិនឆ្លង​កាលពី​ខែ​កញ្ញា យើង​សង្ឃឹមថា នឹង​បាន​ឃើញ​ការប្តេជ្ញា​ដ៏​រឹងមាំ ដែល​ចេញមក​ពី​សន្និបាត ដើម្បី​ដោះស្រាយ​ជាមួយនឹង​បញ្ហា​រាតត្បាត នៃ​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ឆ្នាំ​២០១២”​។​
​ ​
​លោក លីម គឺ​ក​គី សាស្ត្រាចារ្យ​ឱសថ​សាស្ត្រ​ជើងចាស់ មានសង្ឃឹម​តិច​ជាង​មុន​។ ប្រធាន​សមាគម​ជំងឺ​ទឹកនោម​ផ្អែម នៅ​ប្រទេស​កម្ពុជា​រូបនេះ បាន​និយាយថា “​ការសង្ឃឹម​ទុក​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ វា​ហាក់ដូចជា IDF កំពុងតែ​សកម្ម ក្នុង​ការស្វែងរក​ប្រាក់​ជំនួយ ហើយ​មនុស្ស​គ្រប់គ្នា គណៈប្រតិភូ និង​អង្គការ​នានា នៅទីនេះ ដើម្បី​ស្វែករក​ប្រាក់ជំនួយ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់ ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការបរិច្ចាគ​នៅឡើយ​ទេ​” ​។​
​ ​
​គាត់​និយាយ​ថា ក្នុង​ករណី​ប្រទេស​កម្ពុជា ម្ចាស់​ជំនួយ​បរទេស ជា​ពិសេស​ប្រទេស​អូស្ត្រាលី មាន​ភាពលំបាក​ក្នុង​ការទាមទារ​ការកាត់បន្ថយ​ពន្ធអាករ នៅពេល​ដែល​ផ្ទេរប្រាក់​ជំនួយ​មក​ឱ្យ​កម្ពុជា​។​
​ ​
​ប៉ុន្តែ លោក លីម គឺ​ក​គី បាន​និយាយ​បន្ថែមថា​៖ “​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​បន្តិច ទៅលើ​ប្រទេស​តៃវ៉ាន់ កូរ៉េ ជប៉ុន និង​ចិន​”​ ។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ “​បរិយាកាស​ហាក់ដូចជា​សកម្ម​ខ្លាំងណាស់ ព្រោះ​លោក បាន​យ៉ា (Mbanya) បាន​សំណូមពរ​ឱ្យ​ពួក​យើង​ធ្វើ​ជា​ទាហាន នៅក្នុង​គម្រោង​នេះ​”​ ។
​គាត់​ក៏​បាន​សម្គាល់ថា “​នៅក្នុង​ឱកាស​អបអរ​ប្រធាន​អាណត្តិ​ថ្មី នៃ​សហព័ន្ធ បេក្ខភាព​គ្រប់រូប បាន​និយាយ​ដូចៗ​គ្នា​ថា យើង​មិន​បាច់​និយាយ​ច្រើន​នោះទេ ប៉ុន្តែ​យើង​គួរ​បញ្ចេញ​សកម្មភាព​”​។​
​ ​
​សន្និបាត​នឹង​ធ្វើ​ឡើង​លើក​ដំបូង​បង្អស់​នៅ Middle East និង​តំបន់​អាហ្វ្រិក​ខាងជើង ដែល​ជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត ដោយ​ការ​រាតត្បាត​ជំងឺ​ទឹកនោម​ផ្អែម​។​

​សន្និបាត​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក គឺជា​សន្និបាត​សេវាកម្ម​សុខភាព​អន្តជាតិ​ធំ​បំផុត​ក្នុង​លោក​ហើយ​រក្សា​ទុក​ បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​ជាច្រើន តាំង​ពី​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មី​បំផុត និង​ព័ត៌មាន​ថ្មីៗ ស្តីពី ការអប់រំ ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ការជួយឧបត្ថម្ភ ភាព​ប្រុងប្រយ័ត្ន គោលការណ៍​សុខភាព និង​ការរស់នៅ​ជាមួយ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​។​
​ ​
​អ្នកចូលរួម​ទាំងអស់ រួមមាន គ្រូពេទ្យ អ្នកវិទ្យាសាស្ត្រ គិលានុបដ្ឋាយិការ គ្រូបង្រៀន និង​អ្នកជំនាញ​សេវាកម្ម​សុខ​ភាព​ផ្សេងៗ ក៏ដូចជា អ្នក​តំណាង​រាជរដ្ឋាភិបាល អ្នក​សម្រច​គម្រោង​គោលការណ៍ ( policy makers ) អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អ្នកតំណាង​សមាជិកសមាគម IDF និង​សមាជិក​សារព័ត៌មាន​ ៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ