KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

វិធីការពារជំងឺរបស់អ្នករស់នៅទីក្រុង

ស្ថានភាព អ្នករស់នៅ ក្នុងទីក្រុង ពោរពេញ ទៅដោយភាព អ៊ូរអ៊ អាប់អួ ឡោមព័ទ្ធទៅដោយ មេរោគ ជំងឺតម្កាត់ ផ្សេងៗ ។ កត្តានេះ ដោយសារតែ ស្ថានភាព ជុំវិញខ្លួន ដូចជាកត្តា អាកាសធាតុ និង ភាពកខ្វក់ ជាហេតុធ្វើឱ្យ អ្នករស់នៅ ក្នុងទីក្រុងងាយ កើតភាព តានតឹង ឆាប់ឈឺថ្កាត់ ដោយមិនដឹងខ្លួន ប៉ុន្តែមុននឹងកើត មកលើយើង សូមធ្វើការស្វែង យល់អំពីរោគ ពេញនិយម របស់អ្នករស់នៅ ក្នុងទីក្រុង ជាមុនសិន ដើម្បីបានជាទុន ក្នុងការការពារ ឬ បញ្ចៀសបញ្ហា ខាងលើ ។

* រោគឈឺក្បាល
រោគឈឺក្បាលនេះ បានគ្រប់គ្រង តំណែងជើងឯក ជាច្រើនឆ្នាំ មកហើយ សម្រាប់អ្នក រស់នៅក្នុង ទីក្រុង ។ អាការដែលបង្ហាញ ច្បាស់គឺវាចាប់ ខ្ទកៗ ក្នុងក្បាល ភាគច្រើនឈឺ មួយចំហៀងក្បាល ត្រង់បរិវេណ សៀតផ្កា ឬ កញ្ចឹង-ក រួមទាំង អាការក្អួត ចង្អោរ ជួនកាលមើល ឃើញពន្លឺ បែកពព្រាត ។ មូលហេតុចម្បង បណ្តាលមកពី ស្ថានភាព បរិស្ថានជុំវិញខ្លួន ទម្លាប់បរិភោគ និង ការរស់នៅ ប្រចាំថ្ងៃតាម បែបអ្នករស់នៅ ក្នុងទីក្រុង ដែលត្រូវ ប្រញិបប្រញាប់ រូតរះគ្រប់ ពេលវេលា ជាហេតុធ្វើឱ្យ ភាព តានតឹងក្នុង អារម្មណ៍ប្រមូលផ្តុំ រហូតកើត អាការរលាក សរសៃឈាម ក្នុងក្បាល ទើបធ្វើឱ្យ អ្នកទីក្រុង ឧស្សាហ៍ឈឺ ក្បាល ។

* រោគក្រពះ
ទោះបីជា រោគក្រពះ មិនមែនជារោគ កាចសាហាវក្តី ប៉ុន្តែអ្នកក៏មិនត្រូវ ព្រងើយកន្តើយ បណ្តែតបណ្តោយ ដែរ ។ រោគសញ្ញាដំបូង គឺវាមានអាការ ឈឺក្បាល ផ្នែកខាងមុខ ចុកសៀត ណែនពោះ និងឧស្សាហ៍ ដើរខ្យល់ (ផោម) ជួនកាលបត់ជើងធំ និងក្អួត ចេញឈាម ពណ៌ខ្មៅ ។ ប្រសិនបើ បណ្តែតបណ្តោយ ទាល់តែឈឺរ៉ាំរ៉ៃ នោះអ្នកនឹង មានអារម្មណ៍ ឃ្លានញឹក ព្រមទាំងឈឺពោះ ត្រង់បរិវេណពោះ ផ្នែកខាងស្តាំ ហើយបើ កើតមាន ដំបៅក្នុងក្រពះ ពេលទទួលទានឆ្អែត គឺកាន់តែឈឺត្រង់ បរិវេណទ្រូង និង ចុងដង្ហើមទ្វេ ដង ។ ម៉្យាងវិញទៀត ប្រសិនបើអ្នក ទទួលទានបាយ មិនទៀងពេលវេលា ពេលនោះទឹកអង់ហ្ស៊ីម ក៏នឹងទៅ បំផ្លាញក្រពះ ធ្វើឱ្យកើត អាការឈឺ ។

* រោគឡើងជាតិអាស៊ីដ
ចំពោះស្ត្រី ការិយាល័យ ឬ អ្នកដែលត្រូវ ធ្វើការ ច្រើនទល់យប់ជ្រៅ ព្រមទាំងមាន ភាវៈតានតឹង ស្មុគស្មាញ ក្នុងអារម្មណ៍ត្រូវមាន ការប្រុងប្រយ័ត្ន ឱ្យមែនទែន ប្រសិនបើ ទទួលទាន អាហារណា ដែលក្ររំលាយ រហូតទាល់ តែ កើតហ្គាស និងសម្ពាធក្នុង ក្រពះខ្ពស់ នឹងធ្វើឱ្យឡើង ជាតិអាស៊ីដ អ្នកនឹងមាន អារម្មណ៍ឈឺ និង ណែនដើមទ្រូងឈឺ ផ្សាដើមទ្រូង ។ បើទុកបណ្តោយ ឱ្យកើតរយៈពេល យូរៗ វានឹងកាន់តែជះ ឥទ្ធិពលបង្កឱ្យ កើតអាការ ក្អករ៉ាំរ៉ៃ សំឡេងស្អករ៉ាំរ៉ៃ និង មានរោគ ហឺតផងដែរ ។ ដូច្នេះ យកល្អអ្នកគួរ តែទទួលទាន អាហារឱ្យបាន គ្រប់គ្រាន់ទៅតាម តម្រូវការរាងកាយ ហើយមិនត្រូវ ទទួលទាន ច្រើនជ្រុល រហូតទាល់តែ ឡើងទម្ងន់ និង ត្រូវកាត់ បន្ថយ អាហារ ដែលមានជាតិ ខ្លាញ់ខ្ពស់ ឈប់ជក់បារី ឈប់ផឹក ភេសជ្ជៈ ដែលមានជាតិ អាល់កុល គ្រប់ប្រភេទ រួច សម្រាកឱ្យបាន គ្រប់គ្រាន់ ។

* រោគពោះវៀន ប្រែប្រួល (ខ្សោយពោះវៀន)
បន្តិចឈឺពោះ បន្តិចណែនពោះ ដោយសារ តែកើតរោគ ពោះវៀនប្រែប្រួល ។ អាការនេះកើត ហើយបាត់ទៅវិញៗ ។ ជួនកាលឈឺឆួល ត្រង់បរិវេណ កណ្តាលពោះ ឬ ឈឺត្រង់ បរិវេណ ថ្ងាសភេទ ប៉ុន្តែភាគច្រើន ច្រើនតែឈឺ ថ្ងាសភេទ ខាងឆ្វេង រួមទាំង មានអាការ ហើមពោះ តឹងណែនពោះ ដូចមាន ខ្យល់នៅក្នុងពោះ ទើបឧស្សាហ៍ភើ និង ផោមញ្ញឹកញ្ញាប់ ។ ក្រៅពីនេះ ក៏មានអាការ ចុះរាកឆ្លាស់គ្នា នឹង ទល់លាមក ផងដែរ ដោយសារតែ ដំណើរគាប ច្របាច់របស់ ពោះវៀន ខុសប្រក្រតី ។ ដូច្នេះត្រូវ ទទួលទាន អាហារល្អ និង មានផលប្រយោជន៍ ចៀសវាង អាហារ ទាំងឡាយណា ដែលមានរសជាតិ ខ្លាំង រួមទាំងភេសជ្ជៈ មួយចំនួនដូចជា តែ កាហ្វេ ទឹកក្រូច និង ស្រា រួចងាកមក ហាត់ប្រាណ ធ្វើចិត្តឱ្យស្រស់ស្រាយ ប្រាសចាក ពីភាពតានតឹង ក្នុង អារម្មណ៍ ៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ