KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ទីតាំង​បែកញើស​បញ្ជាក់​ពី​ជំងឺ​លើ​សរីរាង្គ

ភ្នំពេញ: ការ​ចេញ​ញើស​ច្រើន​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ អាច​ជា​សញ្ញាកំពុង​មាន​ជំងឺ ។ ឧទាហរណ៍ៈ ចូរ​គិតដល់​ជំងឺ​ក្រពះ​ប្រសិន​បែកញើស​នៅ​ដើមទ្រូង ។​

​​ញើស​នៅ​ថ្ងាស ៖ ថ្លើម​ក្តៅ​
​ ​ប្រសិន​ថ្ងាស​បែកញើស​យ៉ាងច្រើន​ជា​ប្រចាំ វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា នោះ​គឺ​ដោយសារ​ថ្លើម​ក្តៅ ។ វេជ្ជបណ្ឌិត​ទូន្មាន​គួរ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យអ័រម៉ូន ​ក្រពេញទី​រ៉ូ​អ៊ីដ ថា​តើ​ធម្មតា​ឬ​អត់ ព្រោះ​សភាព​បែកញើស​ថ្ងាស​ក៏​អាចលេចឡើង​ដោយសារ​ការបញ្ចេញ​អ័រម៉ូន​ក្រពេញ​ទី​ រ៉ូ​អ៊ីដ​ហួស​កម្រិត ។​
​ ​ដំបូន្មានៈ រក្សា​សភាព​ចិត្ត​គំនិត​និង​ដង្ហើម​ធម្មតា បន្ថយ​ការ​ខឹងសម្បា មិន​ត្រូវ​ផឹកស្រា​, ស្រា​បៀរ ។​

​ញើស​នៅ​ច្រមុះ​ ៖ ជំងឺ​សួត​
​ ​ការ​បែកញើស​នៅ​ច្រមុះ​ច្រើនដង បង្ហាញ​ថា​សួត​របស់​អ្នក​ធ្វើ​សកម្មភាព​មិន​ល្អ វា​ត្រូវ​ការបង្កើន​ការសម្រួល​ខ្យល់ ។ ទ្រឹស្តី​វេជ្ជសាស្ត្រ​លោកខាងលិច គឺ​នោះ​ដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នកខ្សោយ ។
​ ​ដំបូន្មានៈ អនុវត្ត​លំ​ហាត់​ជើង​ស្តាំ​និង​ជើង​ឆ្វេង គួបផ្សំ​ការដកដង្ហើម ដើម្បី​រំញោច​ការសម្រួល​ខ្យល់​របស់​សួត ។​

ញើស​នៅ​ក ៖ អ័រម៉ូន​មិន​ប្រក្រតី
​ ​តាម​លក្ខណៈ​ពិសេស​រចនា​សម្ព័ន្ធ​របស់​សរីរាង្គ ធម្មតា ក ជា​ផ្នែក​មិនសូវ​បែកញើស។ ​ប្រសិន​ក​របស់​អ្នក​តែងតែ​បែកញើស ប្រាកដ​ណាស់​ថា​នោះ​ជាសញ្ញា​របស់​ភាពមិនប្រក្រតី​នៃ​អ័រម៉ូន ។​
​ ​ដំបូន្មានៈ គួរ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​អ័រម៉ូន

​ញើស​នៅ​ដើមទ្រូង ៖ ក្រពះ​រំលាយ​អាហារ​ខ្សោយ​
​ ​ទ្រូង​និង​ចុងដង្ហើម​បែកញើស មានន័យ​ថា ក្រពះ​ធ្វើ​សកម្មភាពខ្សោយ ។ ពួក​វេជ្ជបណ្ឌិត​ចាត់ទុកថា នៅ​ករណីនេះ​ការ​ចរាចរណ៍​ឈាម​របស់សរីរាង្គ​សឹងតែ​ទាំងអស់​គឺ​យឺត បរិមាណ​អុកស៊ីហ្សែន​ដឹកជញ្ជូន​មិន​ស្មើ ។​
​ ​ដំបូន្មាន​ ៖ មិន​ត្រូវ​ខ្វាយខ្វល់​ហួស មិន​មើល​ភាពយន្ត​រំជួល​អារម្មណ៍​។ ទទួលទាន​ខ្លាញ់​ប្រេង​និង​ចំណី​ត្រជាក់​តិចតួច ។​

​ញើស​នៅ​ក្លៀក ៖ របប​ទទួលទាន​ពុំទាន់​វិទ្យាសាស្ត្រ​
​ ​របប​ទទួលទាន​របស់​អ្នកពុំទាន់​វិទ្យាសាស្ត្រ ជាក់ស្តែង​ដូចជា​ទទួលទាន ច្រើនពេក​ខ្ទឹមស​, ខ្ទឹម​ក្រហម​, ខ្ទឹម​បារាំង និង​ពពួក​អាហារ​ផ្សេងៗ បង្ក​ក្លិន​ញើស ធ្ងន់​និង​ចេញ​ច្រើន​នៅ​ក្លៀក ។​
​ ​ដំបូន្មានៈ អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វិធីសាស្ត្រ​ឡា​ហ្ស៊ែ​រ សាមញ្ញ តែ​ប្រសិទ្ធភាព ។​គួរ​ទទួល​ទាន​សាប ។ ទទួលទាន​ផ្លែឈើ​និង​បន្លែ​ច្រើន ។​

​ ​ញើស​នៅ​ខ្នង ៖ សរីរាង្គ​ទ្រុឌទ្រោម
​ ​ដំបូន្មានៈ ធានា​ដំណេក​គ្រប់គ្រាន់ របប​ទទួលទាន​សម្បូ​រ​ជីវជាតិ គួរបំពេញបន្ថែម​គ្រឿង​សមុទ្រ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ គួរ​អង្គុយ​សមាធិ​១៥ នាទី​នៅ​ពេល​ព្រឹក​និង​ពេល​យប់​រាល់ថ្ងៃ ។​

​ ​ញើស​នៅ​ប្រដាប់​បន្ត​ពូជ ៖ ក្រលៀន​ខ្សោយ​
​ ​វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា ការ​ចេញ​ញើស​នៅ​ប្រដាប់ភេទ បញ្ជាក់ថា ក្រលៀន​ខ្សោយ ។ ពេល​បាក់តេរី​នៅ​ប្រដាប់​ភេទ​កើន វា​នឹង​ធ្វើឱ្យ​កើន​លទ្ធភាព​រលាក​ឆ្លង​និង​ធ្វើឱ្យ​មាន​ក្លិន​មិនល្អ​។​
​ ​ដំបូន្មាន​ ៖ គួរ​យកចិត្តទុកដាក់​របប​ទទួលទាន​រាល់ថ្ងៃ មិន​ត្រូវ​ទទួលទាន​របស់​ត្រជាក់ ។​លាង​សម្អាត​ប្រដាប់​ភេទ​ដោយ​ទឹកអំបិលឧ​ណ្ឌៗ ។​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​វិភាគ​វេជ្ជសាស្ត្រ ៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ