KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ប្រញាប់អាន!!អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក

ជាទូទៅ​មនុស្ស​ភាគច្រើន​តែង​គិត​ថា ស៊ុត​ពណ៌ស​មិន​សូវ​មាន​ប្រយោជន៍​ និង​ត្រូវ​គេ​បោះ​ចោល​ជា​រឿយ​ៗ​ពេល​ធ្វើ​នំ ប៉ុន្តែ​តាម​ពិត​វា​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​គិត​ទៅ​ទៀត។

ជា​មួយ​គ្នា​នេះ​ដែរ វា​ពិត​ជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ ប្រសិន​បើ​អ្នក​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ​ ដូចជា៖
សម្រាប់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ និង​ភ្លឺរលោង
ស៊ុត​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ជាច្រើន ដែល​អាច​ជួយ​ឲ្យ​សក់​របស់​អ្នក​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ។

វិធីសាស្ត្រ៖
១) គោះ​ស៊ុត​ពណ៌ស​ដាក់​នៅ​ក្នុង​ចានគោម ឬ​កែវ
២) ដាក់​បន្ថែម​ប្រេង​អូលីវ​បន្តិច
៣) លាប​វា​ទៅលើ​សក់
៤) ទុក​ចោល​ចន្លោះ​ពី​ ១០ ទៅ ២០​នាទី
៥) លាង​សម្អាត​សក់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ជា​ការ​ស្រេច

* ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ក្លិន​របស់​វា​ទេ អ្នក​អាច​បន្ថែម​ប្រេង​ក្រអូប​ចំនួន​២​ដំណក់ ទៅ​ក្នុង​ការ​លាយ​នោះ​បាន។ ប្រសិន​បើ​សក់​របស់​អ្នក​មាន​សភាព​ស្ងួត​ខ្លាំង អ្នក​គួរតែ​ប្រើប្រាស់​ស៊ុត​ពណ៌ស​ ពី​ស៊ុត​យ៉ាង​ហោច​ណាស់​ចំនួន​២​គ្រាប់ ទើប​ជា​ការ​ប្រសើរ។

សម្រាប់​ផ្ទៃ​មុខ
ស៊ុត​ពណ៌ស​ល្អ​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​ចាស់​ណាស់។ អ្នក​ក៏​អាច​ប្រើ​វា ធ្វើ​ជា​ទឹក​លាង​សម្អាត​ផ្ទៃមុខ​បាន​ផង​ដែរ។
វិធីសាស្ត្រ៖
១) គោះ​ស៊ុត​ពណ៌ស​ដាក់​នៅ​ក្នុង​ចានគោម
២) ដាក់​បន្ថែម​ទឹក​ចូល​បន្តិច
៣) ចាប់ផ្ដើម​កូរ​រយៈពេល​ពី ២ ទៅ ៣នាទី
៤) យក​វា​មក​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក
៥) លាង​សម្អាត​ផ្ទៃមុខ​អ្នក​ជាមួយ​ទឹក​ស្អាត ជា​ការ​ស្រេច

* ការ​ធ្វើ​បែបនេះ​ទៀងទាត់​អាច​ជួយ​កាត់​បន្ថយ​ភាព​ហើម ឬ​ប៉ោង​នៃ​ស្បែក និង​អាច​ជួយ​ឲ្យ​រន្ធញើស​របស់​អ្នក​កាន់​តែ​តូច​ទៀត​ផង។ អ្នក​ក៏​អាច​ធ្វើ​វា​ឲ្យ​ទៅ​ជា​ម៉ាស់​បិទ​មុខ ជំនួស​ឲ្យ​ទឹក​លាង​សម្អាត​ផ្ទៃ​មុខ​បាន​ដែរ។

គ្រឿងផ្សំ៖
១) យក​ស៊ុត​ពណ៌ស​ទាំង​អស់ ពី​ស៊ុត​មួយ​គ្រាប់
២) ទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​បាយ
៣) ទឹក​ក្រូច​ឆ្មា​ ២​ស្លាបព្រា​បាយ

វិធីសាស្ត្រ៖
១) លាយ​ទឹក​ក្រូច​ឆ្មា​ ២​ស្លាបព្រា​បាយ ចូល​ទៅ​ក្នុង​ស៊ុត​ពណ៌ស
២) កូរ​គ្រឿងផ្សំ​ទាំង​២​នេះ​ឲ្យ​សព្វ
៣) ដាក់​បន្ថែម​ទឹក​ឃ្មុំ​ចូល
៤) កូរ​វា​ឲ្យ​សព្វ​ម្ដង​ទៀត
៥) លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ
៦) លាប​វា​នៅ​លើ​ផ្ទៃមុខ និង​ទុក​ចោល​រយៈ​ពេល ១០ ទៅ ១៥​នាទី
៧) លាង​សម្អាត​ផ្ទៃមុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ជាការស្រេច

* ម៉ាស់​បិទ​មុខ​នេះ​មាន​អត្ថប្រយោជន៍ ក្នុង​ការ​កម្ចាត់​មុន និង​អាចម៍​រុយ​នៅ​លើ​ផ្ទៃមុខ និង​ជួយ​ឲ្យ​ផ្ទៃមុខ​របស់​អ្នក​មាន​សំណើម​ទៀត​ផង។

សម្រាប់​ការ​សម្អាត​ផ្សេងៗ

ស៊ុត​ពណ៌ស​មាន​សភាព​ស្អិត និង​ខាប់។ អ្នក​អាច​ប្រើប្រាស់​វា ដើម្បី​កម្ចាត់​ធូលី​ពី​ក្នុង​កាបូប​លុយ ស្បែង​ជើង កាតាប និង​របស់​របរ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ផលិត​ពី​ស្បែក។ អ្នក​គ្រាន់​តែ​យក​វា​ទៅ​ដុះ​ជូត រួច​ប្រើ​ប្រាស់​ក្រណាត់​សើម ដើម្បី​ជូត​វា​ចេញ​ជា​ការ​ស្រេច។ ការ​ធ្វើ​បែប​នេះ មិន​ត្រឹមតែ​ជួយ​សម្អាត​ផ្ទៃ​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ កាបូប​លុយ ស្បែក​ជើង ឬ​កាតាប​របស់​អ្នក មាន​សភាព​ភ្លឺរលោង និង​រឹង​មាំ ដោយសារតែ​ស៊ុត​ពណ៌ស មាន​សារធាតុ​ការពារ​ទៅ​លើ​ស្បែក៕
ប្រភព ៖ news.sabay.com.kh

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ