KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ធ្វើយ៉ាងណាឲ្យ មានការចងចាំ បានល្អ?

ខួរក្បាលរបស់យើងត្រូវការ ចំណីអាហារ គ្រប់គ្រាន់ និងសមស្រប ដើម្បីដំណើរការតួនាទីរបស់វា ។ ការបង្កើនការចងចាំ អាចជួយឲ្យអ្នកមាន ការយល់ដឹងច្រើន។ ចំណេះដឹងគឺជាវត្ថុដ៏អស្ចារ្យ ដែលយើងម្នាក់ៗ គួរតែមាន។ មួយវិញទៀត បើរាងកាយរបស់យើង ធាត់ពេកគឺវាអាចមាន ផលប៉ះពាល់ដល់ដំណើរការ របស់ខួរក្បាល។

ជាងនេះទៅទៀត សូម្បីតែការធ្វើ លំហាត់ប្រាណជារៀងរាល់ថ្ងៃ ការអាចជួយធ្វើឲ្យដំណើរការ នៃខួរក្បាលរបស់អ្នកមាន ភាពល្អប្រសើរឡើង បានដែរ។ ការធ្វើលំហាត់ប្រាណជួយបង្កើន អុកស៊ីសែន និង ឈាម ដើម្បីហូរទៅកាន់ខួរក្បាល។ កាថែរក្សាខួរក្បាល របស់អ្នកឲ្យបានល្អ អាចជួយកាត់បន្ថយឱកាស ពីការមានជំងឺវិកលចារិក និងជំងឺភ្លេចភ្លាំង។ ដូច្នេះអត្ថបទមួយនេះ និងប្រាប់អ្នកអំពីវិធីខ្លះ ដើម្បីជួយបង្កើនការ ចងចាំរបស់អ្នក។

១- អ្នកត្រូវតែធ្វើការកត់ត្រាទុកនូវអ្វី ដែលអ្នកតែងតែ មានការភ្លេចភ្លាំង នៅក្នុងសៀវភៅ កំណត់ហេតុផ្ទាល់ខ្លួនមួយ។ អ្នកប្រហែលជាគិតថា វាជាវិធីដ៏សាមញ្ញមួយ ក៏ប៉ុន្តែវាបានផ្តល់មកវិញ នូវការចងចាំយ៉ាង មានប្រសឹទ្ធភាព។ ជួនពេលខ្លះ អ្នករៀនអំពីអ្វីមួយ ប៉ុន្តែ មួយស្របក់ក្រោយមក អ្នកនឹងភ្លេចមេរៀននោះអស់រលីង។ អ្នកគួរតែ បង្កើតទំលាប់ខួរក្បាលរបស់អ្នកឲ្យមានការចងចាំ។ សរសេរនូវអ្វីដែល អ្នកគិតថាមិនប្រាកដក្នុងចិត្ត ឬក៏អ្វីដែលអ្នកអាចភ្លេច។ មួយវិញទៀត អ្នកគួរតែរៀន ទន្ទេញទុកក្នុងខួរក្បាល។ ការមានទំលាប់បែបនេះ ហើយវាអាចធ្វើឲ្យ អ្នកមានការចងចាំបានល្អ។

២- អ្នកគួរតែបន្ថែមខ្លាញ់ត្រីនៅក្នុង របបអាហាររបស់អ្នក ពីព្រោះខ្លាញ់ត្រី មានសារជាតិ អូមេហ្គា-៣ ដែលវាផ្តល់អត្ថប្រយោជន៏ យ៉ាងសំខាន់ក្នុងកិច្ច ដំណើរការរបស់ខួរក្បាល។ ខ្លាញ់ត្រីគឺជាប្រភពនៃ សារជាតិអូមេហ្គា-៣។ ម្យ៉ាងវិញទៀតយើងក៏ អាចឃើញ សារជាតិប្រភេទនេះ នៅក្នុងផ្លែស្ត្របឺរី បន្លែបៃតង និងបន្លែ អន្លក់ជាដើម។ អ្នកអាចប្រើប្រាស់ សារជាតិអូមេហ្គា-3ដែលគេចម្រាញ់ស្រាប់ ប្រសិនបើអ្នកមានផល ពិបាកក្នុងការបរិភោគខ្លាញ់ត្រីផ្ទាល់។

៣-ចម្អិនម្ហូបអាហារជាមួយ ប្រេងអូលីវ។ អ្នកគួរតែបញ្ចូលប្រេង អូលីវនៅក្នុង របបអាហារ ប្រចាំថ្ងៃរបស់អ្នក។ ជនជាតិអ៊ីតាលី ប្រើប្រាស់ប្រេងអូលីវ ជាច្រើន ដែលពួកគេ តែងតែដាក់វា នៅក្នុងការគ្រឿងផ្សំម្ហូបអាហារ។ ប្រេងអូលីវមានផល ប្រយោជន៏យ៉ាងល្អ ក្នុងការជួយបង្កើនការចងចាំ។

៤-អ្នកគួរតែបរិភោគ ថ្នាំយិនស៊ិន ពីព្រោះវាអាចជួយធ្វើ ចរន្តឈាមដើរស្រួល និង បង្កើនអុកស៊ីសែន ដើម្បីបញ្ចូល ទៅខួរក្បាល។ យិនស៊ិន មានប្រសិទ្ធភាពខ្លាំងណាស់ក្នុង ការធ្វើឲ្យខួរក្បាលមាន ការចងចាំបានយូរ និងអាចកាត់បន្ថយភាព ស្មុគស្មាញបានទៀតផង។ សព្វថ្ងៃ ប្រជាជនចិនភាគច្រើន ប្រើប្រាស់រុក្ខជាតិ ប្រភទនេះ ដើម្បីព្យាបាលជំងឺទូទៅ។

៥-ជៀសវាងការទទួលទាន គ្រឿងស្រវឹងច្រើនពេក។ អ្នកមិនគួរ ញុំាស្រា និង ជក់បារីច្រើនពេកទេ។ វត្ថុទាំងពីរនេះមាន ផលប៉ះពាល់យ៉ាងខ្លាំង ដល់ខួរក្បាលរបស់អ្នក និង ជាទំលាប់ដ៏អាក្រក់មួយ ដែលអ្នកគួរតែជៀសវាង។ ផ្ទុយទៅវិញ អ្នកប្រហែលជា មានចំណាប់អារម្មណ៏ថា ការទទួលទានសុរាក្នុង បរិមាណសមល្មម អាចមានអត្ថប្រយោជន៏ចំពោះខួរក្បាល។

យោងទៅតាមអ្នកសិក្សាស្រាវជ្រាវ ខាងផ្នែកសុខាភិបាល បាននិយាយថា អ្នកដែលទទួលទាន សុរានូវបរិមាណសមស្រប មានខួរក្បាលល្អជាងអ្នក ដែលមិនដែលទទួលទានសោះ។ ស្រាក្រហមអាចជួយ ឲ្យខួរក្បាលរបស់អ្នក មានភាពប្រសើរឡើង។ មួយវិញទៀត វាក៏អាចជួយកាត់ បន្ថយភាពចាស់បានដែរ៕

Photo by Looking Today

នៅពេលដែលវ័យរបស់អ្នកមានការវិវត្តន៍ វ័យរបស់ខួរក្បាលរបស់អ្នកក៏មានការវិវត្តន៍ដែរ ដោយ ជួនពេលខ្លះអ្នកមានការភ្លេចភ្លាំងជាងមុន។ ដូច្នេះ ដើម្បីបង្កើនការចងចាំ គឺវាត្រូវទាក់ទងនឹង ការបរិភោគចំណីអាហារ និង ការធ្វើលំហាត់ប្រាណ ។ មិនត្រឹមតែការបរិភោគ ចំណីអាហារទេដែលមាន ការរួមចំណែកក្នុងការបង្កើន ភាពចងចាំរបស់ខួរក្បាល ការធ្វើលំហាត់ប្រាណ ក៏អាចចូលរួមចំណែកក្នុងការ ធ្វើឲ្យខួរក្បាលរបស់យើង មានការចងចាំបានល្អដែរ។

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ