KHMER IMAGE: ពត៌មានទាន់ហេតុការណ៍ !
twitter facebook rss

,

ប្រយោជន៍ផ្សេងៗ ​រឿង​លើ​គ្រែ!



សិច​ជា​ចំណែក​មួយ​ក្នុង​ ការ​ផ្ដល់​ក្ដី​សុខ​សុភមង្គល​ក្នុង​ជីវិត​គូស្នេហ៍ ​បន្ថែម​ពី​​លើ​សេចក្ដី​សុខ​ផ្សេង​ទៀត។ ​ក្រៅ​ពី​នេះ ​សិច​ក៏​មាន​អត្ថប្រយោជន៍​ ចំពោះ​សុខភាព​ផង​ដែរ​ ប្រសិន​បើ​ប្រព្រឹត្តិ ឲ្យ​បាន​​ត្រឹមត្រូវ។ ​ការ​សិក្សា​​​នៅ​ក្នុង​ប្រទេស​ ​ស្កុតឡែន បាន​រក​ឃើញ​ថា ​ការ​រួមភេទ បី​ដង​ក្នុង​មួយ​សប្ដាហ៍​ជួយ​ឲ្យ​ក្មេង​ជាង​វ័យ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ និង​បេះដូង​ដើរ​​បាន​ល្អ។ អត្ថប្រយោជន៍​របស់​សិច​មាន​ដូចត​ទៅ។

កាត់​បន្ថយ​​ស្នាម​ជ្រីវជ្រួញ
កម្ដៅ​ថ្ងៃ និង​អ័រម៉ូន​មិន​ល្អ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ឆាប់​ជ្រីវជ្រួញ​ជាង​ធម្មតា។ ​នៅ​ពេល​ដែល​អ្នក​ឈាន​ដល់​ចំណុច​កំពូល​​នោះ​ ឈាម​របស់​អ្នក​នឹង​រត់​ស្រួល​ ​នឹង​ជួយ​ដុត​កម្លោច​ស្បែក​ខូច​ពី​ពន្លឺ​ព្រះអាទិត្យ ​​ដែល​បណ្ដាល​មក​ពី​ ការ​ជក់​បារី ​និង​ស្ត្រេសបាន​។

ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង
ធ្លាប់​សង្កេត​មើល​ ក្រោយ​ពេល​​រួម​ភេទ​​​ទេ? បើ​អ្នក​ទទួល​បាន​សេចក្ដី​សុខ​ពេញ​ទី ​បន្ទាប់​ពី​ប្រតិបត្តិការ​លើ​គ្រែ​ហើយ​នោះ ​ថ្ពាល់​របស់​នឹង​ប្រែ​ជា​មាន​សំណើម​ជាង​​មុន ​បបូរ​មាត់​នឹង​ក្រហម​​ជាង​មុន និង​កែវ​ភ្នែក​ក៏​ស្រស់​ថ្លា​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ ​ស្ថានភាព​​​ស្រស់ថ្លា​បែប​នេះ​ ​គឺ​​មាន​​រយៈពេលបីបួន​ថ្ងៃ​ទៀត​ផង។ នៅ​ពេល​ដែល​អ្នក​បែកញើស​​ប្រេង​ធម្មជាតិ​ដូចជា អាស៊ីត​លីណូលេអ៊ីក (linoleic acid) ​ដែល​ជា​សារជាតិ​សំណើម​ម៉្យាង​នឹង​បញ្ចេញ​មក​ក្រៅ​​ដែល​ធ្វើ​ឲ្យ​កោសិកា​ ស្បែក​មាន​សំណើម។

ទឹក​មុខ​ស្រស់ស្រាយ
ការ​គេង​លក់​ស្កប់ស្កល់​ ជួយ​ឲ្យ​សម្រស់​របស់​អ្នក​ប្រសើរ​ជាង​មុន។ ​ការ​​ដល់​ឋានសួគ៌​ ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​ ដែល​​ងាយ​នឹង​ធ្វើ​ឲ្យ​គេង​លក់​ស្កប់ស្កល់។ ​ការ​គេង​លក់​ស្កប់ស្កល់​បន្ទាប់​ពី​​ធ្វើ​សកម្មភាព​សិច​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា ​ដែល​អាច​កាត់​បន្ថយ​ស្នាម​ខ្មៅ​ក្រោម​ត្របក​ភ្នែក​បាន។ ​បន្ថែម​ពី​នេះ ​ការ​រួម​ភេទ​មុន​គេង ​​​អាច​ជួយ​ដល់​ការ​គេង​មិន​លក់​​ផង​ដែរ។

ដុត​កម្លោច​កាឡូរី
ការ​ថើប និង​សិច ​​ដុត​បំផ្លាញ​​ជាតិ​កាឡូរី​ច្រើន​មិន​គួរ​ឲ្យ​ជឿ។ ​ការ​រួម​ភេទ​ ​អាច​ជួយ​​ដុត​​​បំផ្លាញ​កាឡូរី​ក្នុង​រាងកាយ​ប្រហាក់ប្រហែល​នឹង​ការ​ដើរ​ ហាត់ប្រាណ។ ការ​ថើប​មួយ​នាទី ​ដុត​កម្លោច​​បាន ១២​ កាឡូរី​ ច្រើន​ជាង​ការ​ដើរ​ហាត់ប្រាណ​ទៅ​ទៀត។

ខណៈ ​ដែល​សិច ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ អ្នក​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។ ចូរ​​ប្រើប្រាស់​ស្រោម​អនាម័យ​​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​អ្នក​ដែល​មាន​ដៃគូ ​ច្រើន ​និង​មិនត្រូវ​អនុវត្ត​ឲ្យ​លើស​កម្រិត​នោះ​ទេ៕

ពត៌មានទាន់ហេតុការណ៍

ADVERTISEMENT

โฆษณาของบล็อก

khmer Image and Video

ឃោសនា-ខ្មែរអីមេគ